ប្រភពមកពី៖ news.sabay.com.kh
ឧទ្យានជាតិ Zhangjiajie នៅខេត្ត Hunan ប្រទេសចិន គ្រោងនឹងបើកសម្ពោធស្ពានកញ្ចក់ដែលមានកម្ពស់ខ្ពស់ជាងគេ និងមានប្រវែងវែងជាងគេក្នុងលោកនៅក្នុងខែកក្កដាខាងមុខនេះ។
ស្ពាន Zhangjiajie Grand Canyon ដែលមានទទឹង៦ម៉ែត្រនៅក្នុងតំបន់ជ្រលងជ្រោះ Zhangjiajie នេះ បានភ្ជាប់ច្រាំងថ្មពីរដែលមានប្រវែង ៤៣០ម៉ែត្រ និងមានកម្ពស់ ៣០០ម៉ែត្រ។ រីឯ Skywalk នៅ Grand Canyon សហរដ្ឋអាមេរិក ដែលល្បីថាខ្ពស់នាពេលកន្លងមកនោះ មានប្រវែង២១ម៉ែត្រ និងកម្ពស់២១៩ម៉ែត្រប៉ុណ្ណោះ ខណៈស្ពាន Glacier Skywalk របស់ប្រទេសកាណាដាមានប្រវែង៣៥ម៉ែត្រពីច្រាំងថ្ម និងកម្ពស់ជិត៣០០ម៉ែត្រ។
បើតាមស្ថាបត្យករជនជាតិអ៊ីស្រាអែលគឺលោក Haim Dotan ជាអ្នករចនាស្ពានសម្រាប់ថ្មើរជើងនេះបានឲ្យដឹងថា វាអាចទ្រទម្ងន់មនុស្សបាន៨០០នាក់ក្នុងពេលតែមួយ និងជាអាចជាកន្លែងសម្រាប់ការលោត Bungee Jump ឬការដើរម៉ូដផងដែរ។
ឧទ្យានជាតិ Zhangjiajie មានទំហំ៥៦គីឡីម៉ែត្រការ៉េ បង្កើតឡើងកាលពីឆ្នាំ២០០៩ ដើម្បីទាក់ទាញភ្ញៀវទេសចរ ដោយសារមានទេសភាពធម្មជាតិដ៏អស្ចារ្យ សូម្បីតែរឿង Avatar ក៏ច្នៃទេសភាពតាមលំនាំឧទ្យាននេះដែរ៕
ប្រែសម្រួល៖ មាន រតនា
ប្រភព៖ CNN
ប្រភព៖ CNN
0 comments:
Post a Comment