Wednesday, May 6, 2015

ឡាន Mercedes Benz ១០គ្រឿង ដង្ហែរ កូនកំលោះរបស់ នាង Araya ទៅកាន់ កន្លែងភ្ជាប់ពាក្យ ផ្អើលអស់ ទីក្រុង បាងកក (មានវីដេអូ)

ប្រភពមកពី៖​ khmerload.com
ថៃ៖ តារាស្រីថៃល្បីកំពូល នាង Chompoo Araya បានធ្វើពិធីភ្ជាប់ពា្យ កាលពីព្រឹក ថ្ងៃពុធ ម្សិលមិញនេះនិង ថ្ងៃរៀបការ ធំ នឹងធ្វើឡើង នៅថ្ងៃអាទិត្យ ទី១០ ខែឧសភា ខាងមុខនេះ ដែល កូនកំលោះ គឺអ្នកជំនួញដ៏ល្បី គឺលោក Witsarut "Nott" Rungsisingpipat អាយុ ៣៨ឆ្នាំ។
យ៉ាងណាមិញ កូនក្រមុំ ដែលមានវ័យ ៣៣ឆ្នាំ និងត្រូវ គេស្គាល់ ជាតារាសម្ដែង និងជាតារាម៉ូដែល ផងនោះ បានទទួលនូវ បណ្ណាការយ៉ាង សន្ធឹកសន្ធាប់ ដូចជា ខុនដូ , មាស , ប្រាក់ ជាមួយនឹង គ្រឿងអលង្ការ យ៉ាងច្រើន ដែលរបស់ ទាំងអស់នេះ មានតម្លៃប្រមាណ ជា ១០៨ លានបាត ឬប្រហែលជាជាង ៣ លាន ដុល្លារអាមេរិក។ នៅក្នុងនោះ ក៏មានចិញ្ចៀនពេជ្រ ៨ ការ៉ាត់ និង ក្រវិល ដែលនាងពាក់ គឺ មានទំហំ ១៤ការ៉ាត់។ អ្វីដែលបង្ហាញពី ភាពស្ដុកស្ដម្ភ ទៀតនោះ គឺ រថយន្ដម៉ាក Mercedes Benz ចំនួន ១០គ្រឿង បានដឹក និងដង្ហែរ កូនកំលោះ ទៅកាន់ កន្លែងភ្ជាប់ពាក្យ នៅឯសណ្ឋាគារ Peninsula។ 
កូនកំលោះ កូនក្រមុំ ដែលមានប្រវត្ដិខ្ពង់ខ្ពស់នេះ ត្រូវបាន ឲ្យដឹងថា អ្នកទាំងពីរ មានទំនាក់ទំនងស្នេហា ជាមួយគ្នា ជាង ៦ឆ្នាំមកហើយ។ 
សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញពីទិដ្ឋភាព ថ្ងៃភ្ជាប់ពាក្យនាង៖




នាង Chompoo Araya និងលោក Not Visaravuth
ប្រភពពី បរទេស
កែសម្រួលដោយ ម៉ា

0 comments:

Post a Comment