Tuesday, May 19, 2015

អតីតប្រុសស្អាត កែវ បូរ៉ា ក្ដៅ​ក្រហាយ​នឹង​ ​ប្រុស​ម្នាក់​ចង់ ​មាន​សិច ​ជា​មួយ​ខ្លួន

ប្រភពមកពី៖ khmerload.com
ភ្នំពេញ៖ តារាសម្ដែងប្រុស ស្រស់សង្ហា និងជាអតីត ហ្រ្វេសស៊ីបយ លោក កែវ បូរ៉ា ដែលលោក បច្ចុប្បន្នកំពុងតែ លាក់ខ្លួនយ៉ាងឆ្ងាយ ពីសិល្បៈ គ្មានកាងារសម្ដែង ច្រៀងអ្វីសោះឡើយ លោកកំពុងតែធ្វើការ នៅក្រុមហ៊ុន ឯកជនមួយ។ ថ្មីៗនេះ លោកបានបង្ហាញ អារម្មណ៍មួម៉ៅ ក្ដៅក្រហាយនិង បុរសម្នាក់មកសុំលោក រួមភេទជាមួយតាម បណ្ដាញសង្គមហ្វេសប៊ុក ខណៈដំបូងឡើង បុរសម្នាក់នោះ ឆាតដើម្បីសួរ សុខទុក្ខធម្មតាៗ បែរជាក្រោយមកស្រាប់ តែសុំលោករួមភេទ ធ្វើឲ្យលោកក្ដៅ ស្លឹកត្រចៀក តបទាំងកំហឹងវិញថា «ដេកជាមួយ ម៉ែឯងទៅ» ។
កែវ បូរ៉ា ធ្លាប់ខឹងច្រឡោតតោតតូង ម្ដងរួចមកហើយ ជាមួយព័ត៌មាន មួយស្ដីពីលោក ដែលបាននិយាយថា បើលោកនៅតែ បន្តលេងសិល្បៈ ច្បាស់រកលុយដណ្ដឹង ប្រពន្ធមិនបានទេ ធ្វើឲ្យ កែវ បូរ៉ា ខឹងយ៉ាងខ្លាំង រហូតសំងំលាក់ខ្លួន ឲ្យឆ្ងាយពីការងារសិល្បៈ ដើម្បីគេចផុត ពីការនិន្ទានេះ ។ ថ្មីៗនេះ លោកបានបង្ហាញ អារម្មណ៍មួម៉ៅ ក្ដៅក្រហាយជាថ្មី នឹង បុរសម្នាក់ មកសុំលោក រួមភេទតាម បណ្ដាញសង្គម ហ្វេសប៊ុក ។
អាចនិយាយបានថា នេះជាលើកទី២ ហើយដែលតារាសម្ដែង កែវ បូរ៉ា បានបញ្ចេញកំហឹងខ្លាំងៗ តាមបណ្ដាញសង្គម ព្រោះវាជាការប្រមាថ លោកខ្លាំងណាស់ ។ លោកមិនបានស្ថិត ក្នុងជំពូកតារាប្រុសៗ ស្រលាញ់ភេទដូចគ្នាទេ កុំវាយតម្លៃថា អ្នកសិល្បៈប្រុស សុទ្ធតែខ្ទើយ ទាំងអស់នោះ។
លោក កែវ បូរ៉ា ថ្វីត្បិតមិនល្បីល្បាញខ្លាំង ដូចអ្នករួមជំនាន់ ជាប់តំណែង ដំបូងៗពិតមែន តែលោកស្រឡាញ់មុខមាត់ កិត្តិយសណាស់ មិនអាចឲ្យអ្នកណា និយាយប៉ះពាល់បានទេ ។ ប្រភពមួយ បាននិយាយថា លោកមិនព្រម ទទួលការផ្គត់ផ្គង់ ជីវភាពពីសំណាក់ អ្នកមានព្រទ្យ សម្បត្តិណាមួយឡើយ មិនថា ប្រុសឬ ស្រីដាច់ខាត គឺលោកមិនយក លុយមកទិញសេរីភាព និង តម្លៃជាមនុស្ស របស់លោក បានឡើយ ។ ជារឿយៗ លោកតែងតែបដិសេធ ជំនួយមានចំណងទាំងនោះ ដោយសារបែបនេះ ទើបលោករស់នៅ កាន់តែឆ្ងាយពីសិល្បៈ ៕









ផ្តល់សិទ្ធដោយ ដើមអម្ពិល

0 comments:

Post a Comment