Tuesday, May 5, 2015

គឹម លីហ្សា ប្រៀបធៀប ម៉ែក្មេក ទៅនឹង រឿងថៃ

ប្រភពមកពី៖​ khmerload
ភ្នំពេញ៖ អតីតតារាសម្តែងស្រី គឹម លីហ្សា បានបោះបង់វិថីសិល្បៈចោល ស្ទើរតែទាំងស្រុង បន្ទាប់ពីនាង បានរៀបការ និងទៅរស់នៅ ជាមួយ ស្វាមី នៅឯប្រទេសអូស្រ្តាលី។ ទោះបីជា នាងបានឃ្លាតឆ្ងាយ ពីឪពុកម្តាយបង្កើតក៏ដោយ តែបើនិយាយពី គ្រួសារខាងស្វាមីរបស់នាងវិញ គឺពិតជាស្រឡាញ់នាង មិនចាញ់ម្តាយបង្កើតប៉ុន្មានទេ នេះបើតាមការបង្ហោះ នៅលើបណ្តាញសង្គមរបស់នាង។
កាលពីថ្មីៗនេះដែរ អតីតតារាស្រីរូបនេះ បានបង្ហោះរូបថតជាមួយម្តាយក្មេក យ៉ាងស្និទ្ធស្នាល ប្រៀបដូចជាម្តាយនិងកូនបង្កើត ហើយនាងបាន ពោលសរសើរ ទៅកាន់ម្តាយក្មេក តាមរយ:បណ្តាញសង្គម ក្នុងខ្លឹមសារទាំងស្រុង ដូច្នេះថា៖ «ថ្ងៃនេះ មើលរឿងថៃ ស្អប់ណាស់ ស្រឡាញ់ណាស់ មើលហើយ គ្រឺតួម្តាយក្មេក អាក្រក់នោះ... អាក្រក់ ខ្ញុំគិតថា មិនថាក្នុងរឿងទេ ជីវិតពិតក៏មានច្រើនដែរ។ តែសម្រាប់ខ្ញុំ គិតថាបានធ្វើបុណ្យល្អហើយ ដែលបាន ម្តាយក្មេកល្អ មានចិត្តមេត្តា មិនចេះប្រកាន់ច្រើន យកចិត្តទុកដាក់ជាមួយខ្ញុំ មានតែប្រដៅណែនាំឲ្យល្អ ចង់ញ៉ាំអីគ្រាន់តែCall ប្រាប់ធ្វើឲ្យញ៉ាំភ្លាម ហើយមិនដែលប្រកាន់ថា យើងអត់ចេះធ្វើម្ហូប តែបែរជាផ្តល់កម្លាំងចិត្ត និងបង្រៀន ហើយយល់ចិត្តគ្រប់យ៉ាង មិនដូចម្តាយក្មេកខ្លះល្អតែដំបូង ចុងក្រោយនិយាយដើម កូនប្រសារបែកផ្សែង»
គួររំលឹកផងដែរថា អ្នកនាង គឹម លីហ្សា បានចូលរោងការ តាមប្រពៃណីខ្មែរ ជាមួយនឹង លោក គីវ វុទ្ធី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ ២០១៣  ដែលការផ្តើមស្នេហ៍របស់ពួកគេ តាមរយៈការទាក់ទងគ្នា ជាយូរខែ យូរថ្ងៃ នៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក។ នាពេល បច្ចុប្បន្ននេះ នាងហាក់ដូចជា មានក្តីសុខ ដែលមានទាំងម្តាយក្មេក និងស្វាមី ស្រឡាញ់ថ្នាក់ថ្នម អស់ពីកម្លាំងកាយចិត្ត និងមើលថែនាង យ៉ាងល្អ៕

សារដែលនាង បានបង្ហោះក្នុងហ្វេសប៊ុក



គឹម លីហ្សា និងស្វាមី

0 comments:

Post a Comment