Monday, May 18, 2015

កញ្ញា​សុ​ន ស្រី​ពេជ្រ​ ថា​មួយ​រយៈ​ ចុង​ក្រោយ​នេះ​ នាង ​បោះ​លុយ​ចោល​ច្រើន

ប្រភពមកពី៖ khmerload
រាជធានីភ្នំពេញ ៖ តារាចម្រៀង មនោសញ្ចេតនា កញ្ញាសុន ស្រីពេជ្រ បាននិយាយថា មួយរយៈ នេះ នាងបោះលុយ ចោលច្រើន ។ តើមកពីហេតុអី បានជាស្រីពេជ្រ បោះលុយចោល នាងសម្បូរលុយ ណាស់ទៅឬ ?
កញ្ញាសុន ស្រីពេជ្រ បាន និងកំពុងរំខាន ដោយជំងឺពោះវៀន និងរលាកបំពង់ក ។ ស្ថិតក្នុងស្ថានភាព បែបនេះ ស្រីពេជ្រ អនុវត្តតាមបញ្ជាពេទ្យ ដូច្នេះហើយពេលខ្លះ នាងត្រូវអាក់ខាន សម្តែងសិល្បៈ ។
កញ្ញាសុន ស្រីពេជ្រ កាលពីពេល ថ្មីៗនេះឱ្យដឹងថា ជំងឺពោះវៀន និងរលាកបំពង់ករបស់នាង បានប្រសើរជាងមុន តែនាងមិនអាចចេញទៅច្រៀងពេញទំហឹង ឬញឹកញាប់ដូចពីមុនទេ។ គ្រូពេទ្យប្រាប់ឱ្យស្រីពេជ្រ សម្រាកថែទាំជំងឺពោះវៀន និងបំពង់កឱ្យវិលរក ភាពប្រក្រតីវិញ សិនចាំចេញច្រៀង ។ នៅពេលអាការជំងឺ ស្រាកស្បើយ ហើយនោះ នាងឆ្លៀតចេញ ទៅច្រៀងខ្លះ តែបានចោលកម្មវិធីច្រើនដែរ ។ រយៈពេលឈឺនោះ ស្រីពេជ្រ ខកខាន តាំងពីច្រៀង កាត់សក់មង្គលការ និងច្រៀង ក្នុងកម្មវិធីតន្ត្រី ទូរទស្សន៍ជាដើម។ ស្រីពេជ្រ ចាត់ទុកថាការខកខាន សម្តែងនោះ ដូចជា បោះចោលប្រាក់ជាច្រើន ។ អីុចឹងហើយ ពេលជំងឺបានធូរស្បើយ នាងក៏ចេញទៅចូល កម្មវិធីសម្តែងខ្លះដើម្បីប្រមូលប្រាក់វិញ តែក៏មិនស្រវាខ្លាំងទេ គឺចេញសម្តែង មួយៗទម្រាំតែ ជំងឺជាទាំងស្រុង ។ កញ្ញាសុន ស្រីពេជ្រ ថា នាងមិនហា៊នល្មើសនឹងបញ្ជា ពីក្រុមលោកគ្រូពេទ្យទេ ដើម្បីចៀសវាង ជំងឺរើឡើងវិញ អាចចាយ ប្រាក់ព្យាបាល អស់ច្រើនលើសដើម ។
តារាដែលល្បីតាមរយៈ បទចម្រៀង ទេសចរណ៍រូបនេះ ឱ្យដឹងទៀតថា ក្រុមគ្រួសារនាង ទើបតែទិញផ្ទះ បានប៉ុន្មានឆ្នាំនេះ ដែលចំណាយប្រាក់អស់ច្រើន ទាំងលំបាក។ បែបនេះហើយ នាងនិង បងៗ ព្រមទាំងនាយសង់ស៊ីស ជាឪពុក ត្រូវតែចេញរកប្រាក់ ទាំងអស់គ្នា ដើម្បីបំពេញ តម្រូវការ ក្នុងគ្រួសារ ។ ស្រីពេជ្រនិយាយថា «ពួកយើងចេញបំពេញ ការងារ បែបសុចរិត មិនលោតហក់ឡើយ ព្រោះយើងមិនមានគំនិតចង់មាន លឿន ក្រៅពីការបំពេញ ភារកិច្ច តាមកម្លាំងញើសឈាម ពិតប្រាកដ ដូច្នេះហើយបានជា ពួកយើងទៅមុខ យឺតៗជាមួយពេលវេលាដើររកប្រាក់ ដែលជាប្រាក់ បានមកពីកម្លាំង ។ ក្រុមគ្រួសារខ្ញុំ សប្បាយចិត្ត ពេលដែលរកប្រាក់ បានក្នុងសភាព ត្រឹមត្រូវ» ។
ក្នុងឆ្នាំ២០១៥នេះ កញ្ញាសុន ស្រីពេជ្រ នៅតែមានបទចម្រៀង ថ្មីៗបន្តទៀត សម្រាប់ក្រសួងទេសចរណ៍ ព្រោះអ្នករៀបចំនៅតែចេញបទចម្រៀង ជូននាងដូចពីមុន ។ ស្រីពេជ្រ សប្បាយចិត្ត ដែលបានបម្រើការងារ ក្នុងវិស័យទេសចរណ៍ ដើម្បីលើកកម្ពស់ វិស័យទេសចរណ៍ ស្រុកយើង ដែលកំពុងតែទាក់ទាញ ចិត្ត អ្នកទេសចរបរទេស។ លើសពីនេះ ស្រីពេជ្រមានបទចម្រៀងថ្មី មួយចំនួនទៀត នៅផលិតកម្ម ហង្សមាស ។
កញ្ញាសុន ស្រីពេជ្រ មុននឹងឈោងចាប់ការងារ សិល្បៈធ្លាប់ឆ្លងកាត់ ការងារជាច្រើន ជាមួយភាព តស៊ូកាលពីនាង នៅខេត្តបាត់ដំបង ក្នុងវ័យកុមារភាព ។ ស្រីពេជ្រ ធ្លាប់លក់ដូរបន្លែ ផ្សេងៗនៅពេលឪពុកនាង នាយសង់ស៊ីស នៅភ្នំពេញ ចាប់អាជីពសិល្បៈ ។ ដោយសារតែមានសំឡេងល្អ ស្រីពេជ្រតែងតែសុំម្តាយ បងៗ និងឪពុកចាប់អាជីពចម្រៀង ជួយរកប្រាក់កម្រៃ ផ្គត់ផ្គង់ ក្នុងគ្រួសារ ដែលមានសមាជិកច្រើន ។ ដោយសារតែ មានគំនិតបែបនេះហើយ ទើបស្រីពេជ្រ ខំហ្វឹកហាត់ រៀនច្រៀង ដោយបានការបណ្តុះបណ្តាល ពី បងៗ និងលោកឪពុក ហើយក្លាយ ជាតារាចម្រៀង ល្បីឈ្មោះ នាពេលបច្ចុប្បន្ន ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព

0 comments:

Post a Comment