Tuesday, May 19, 2015

ប្រភពមកពី៖ khmerload.com
ខេត្តបន្ទាយមានជ័យ ៖ កូនប្រុសចិត្តតិរច្ឆាន ខឹងម្តាយលូកហោប៉ៅយក លុយ៤០០បាតពេលកំពុង ផឹក ស៊ីជាមួយមិត្តភក្តិ បានទាញ ដប ស្រា វាយក្បាលម្តាយ បណ្តាលឱ្យរបួស ធ្ងន់សន្លប់ស្តូកស្តឹង ។ ហេតុការណ៍នេះបាន កើតឡើងកាលពី ថ្ងៃទី១៨ ឧសភា ២០១៥ នៅភូមិ គោកធ្នង់កើត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី៕
កូនប្រុសចិត្តតិរច្ឆាននោះមានឈ្មោះ អែម ឃ្លី អាយុ៣៦ឆ្នាំ រស់នៅភូមិគោកធ្នង់កើត ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ។ លោកឧត្តមសេនីយ៍ ត្រី អាត់ ខែម ស្នងការនគបាលខេត្ត បានប្រាប់ថា ស្ត្រីចំណាស់ត្រូវជាម្តាយ ដែលត្រូវកូនចិត្ត តិរច្ឆានវាយ បណ្តាលឱ្យរបួស ធ្ងន់មានឈ្មោះ ចាន់ សន អាយុ៧០ឆ្នាំ រស់នៅភូមិ ខាងលើ។
តាមសំដីម្តាយបានរៀបរាប់ ប្រាប់ទាំងទឹកភ្នែកថា មុនពេលកើតហេតុ គាត់បាន ឃើញកូនប្រុសផឹកស៊ី ជាមួយមិត្តភក្តិខ្លាច អស់លុយក៏លូក យក លុយក្នុងហោប៉ៅខោ កូនចំនួន៤០០បាត មកទុក។ ពេលនោះកូនប្រុស របស់គាត់ គេខ្មាស់មិត្តភក្តិ គេដែលកំពុង ផឹកស៊ីជាមួយ បានទាញដបស្រា វាយក្បាលម្តាយ ចំនួន៣ដប បណ្តាលឱ្យដួលបែក ឈាមជោកមុខ ដួលសន្លប់ស្តូកស្តឹង ត្រូវបានអ្នកជិតខាង ជួយនាំយក ទៅមន្ទីពេទ្យមិត្តភាព កម្ពុជា -ជប៉ុន មង្គលបូរី ដើម្បីសង្គ្រោះបន្ទាន់។
លោកឧត្តមសេនីយ៍ត្រី អាត់ ខែម បានបន្តថា ក្រោយពេលទទួល បណ្តឹងអ្នកជិត ខាងកម្លាំងនគបាលប៉ុស្តិ៍អូរប្រាសាទ បានឃាត់ខ្លួន កូនចិត្តតិរច្ឆាន ដែលប្រើអំពើហិង្សា វាយម្តាយឱ្យ របួសធ្ងន់យក មកផ្តន្ទាទោសតាមច្បាប់ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

0 comments:

Post a Comment