Monday, May 18, 2015

មុខ​ងារ​ទាំង​៧​លើ​ Facebook​ ឲ្យ​អ្នក​ដឹង​ សូម្បី​​​​​​គេ​​​មាន​​​ទំនាក់​ទំនង​​​នឹង​​គ្នា​​

ប្រភពមកពី៖ news.sabay.com.kh
ថ្វីត្បិត​តែ​មនុស្ស​ជា​ច្រើន​ទូទាំង​ពិភពលោក​កំពុង​ប្រើ​ប្រាស់​ Facebook​ នេះ​ក្ដី​ ប៉ុន្តែ​មិន​ប្រាកដ​ថា​ អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ដឹង​ពី​មុខ​ងារ​ពិសេស​របស់​បណ្ដាញ​សង្គម​មួយ​នេះ​បាន​គ្រប់​ចំនួន​នោះ​ទេ។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​បង្ហាញ​អំពី​មុខ​ងារ​ពិសេស​ទាំង​៧​នៅ​លើ ​Facebook​ដែល​អ្នក​អាច​នឹង​មិន​ធ្លាប់​បាន​ដឹង៖

១. Others
នៅ​ពេល​ដែល​លោក​អ្នក​ខក​ខាន​ប្រើ​ប្រាស់​ Facebook​ រយៈ​ពេល​យូរ​ នោះ​អ្នក​អាច​នឹង​មាន​សារ​ជា​ច្រើន​ដែល​អ្នក​មិន​បាន​អាន​ ហើយ​អ្នក​មិន​ដឹង​ទេ​ថា​ Others​ ដែល​នៅ​ខាង​ស្ដាំ​ Inbox ​ប្រអប់​​Message​ នោះ​គឺ​ជា​កន្លែង​ផ្ទុក​នូវ​សារ​ដែល​អ្នក​មិន​បាន​អាន។
inbox


២. ឆែក​មើល​តើ​ Accountរបស់​អ្នក​មាន​អ្នក​លួច​ប្រើ​ឬ​អត់
ដើម្បី​ធ្វើ​ការ​ពិនិត្យ​មើល​ថា​តើ​ Account ​របស់​អ្នក​មាន​គេ​លួច​ប្រើ​ឬ​អត់​នោះ​ គឺ​ចូល​ទៅ​កាន់​ Setting ចុច​លើ​ពាក្យ​ Security​ បន្ទាប់​មក​រក​មើល​ពាក្យ​ “Where You’re Logged In” រួច​វា​នឹង​បង្ហាញ​អ្នក​ពី​ទីតាំង​ដែល​ Facebook​ របស់​អ្នក​ត្រូវ​បាន​បើក​ប្រើ​ ពេល​វេលា​នៃ​ការ​ប្រើ​ប្រាស់ ​និង​បើក​ប្រើ​ប្រាស់​តាម​រយៈ​អ្វី​ កុំព្យូទ័រ​ ទូរសព្ទ​ ឬ​ Tablet។

who-uses-your-facebook


៣. ផ្លាស់​ប្ដូរ​អក្សរ​របស់​អ្នក​ឲ្យ​ក្រឡាប់​ចាក់​ ឬ​ប្ដូរ​ទៅ​ជា​ភាសា​ Pirate
ដើម្បី​ធ្វើ​ដូច​នេះ​ សូម​ចូល​ទៅ​កាន់ ​Setting​ រួច​យក​ General​ ហើយ​នៅ​កន្លែង​ Language​ ធ្វើ​ការ​ផ្លាស់​ប្ដូរ​ទៅ​ជា​ “English(Upside Down)” ឬ​ “English(Pirate)”។

english pirate


៤. ពិនិត្យ​មើល​ទំនាក់​ទំនង​ស្នេហា​ (Relationship)
ដើម្បី​ពិនិត្យ​មើល​ទំនាក់​ទំនង​រវាង​អ្នក​និង​គូ​ស្នេហ៍​ គឺ​គ្រាន់​តែ​ចូល​ទៅ​កាន់​គេហទំព័រ​ www.facebook.com/us អ្នក​ប្រាកដ​ជា​អាច​មើល​ឃើញ​នូវ​ទំនាក់​ទំនង​ស្នេហា​អ្នក​ តែ​បើ​អ្នក​មិន​មាន​ទំនាក់​ទំនង​ជា​មួយ​អ្នក​ណា​ទេ​ នោះ​វា​នឹង​បង្ហាញ​នូវ ​Profile របស់​អ្នក​ទៅ​វិញ។

relationship


៥. ផ្ញើ​ឯកសារ​តាម​រយៈ​ Message
ប្រសិន​បើ​អ្នក​បើក​ផ្ទាំង​ Chat នៅ​ក្នុង ​Facebook ​អ្នក​នឹង​ឃើញ​មាន​រូប​ស្ពឺ​មួយ​។ ពេល​ដែល​ចុច​ទៅ​លើ​វា​ វា​នឹង​បង្ហាញ​នូវ​ Optionជា​ច្រើន​ ហើយ​ Option​ “Add Files” អាច​ឲ្យ​អ្នក​ធ្វើ​ការ​ផ្ញើ​ឯកសារ​បាន​យ៉ាង​ងាយ។

add-file


៦. បង្រួម​ News Feed
អ្នក​អាច​ធ្វើ​ការ​បង្រួម​ News Feed ដោយ​អូស ​Mouse ទៅ​លើ​ពាក្យ​ News Feed រួច​ចុច​លើ​ស្ពឺ​ ហើយ​ជ្រើស​យក​ពាក្យ​ “Edit Preferences”​ នោះ​វា​នឹង​បង្ហាញ​ផ្ទាំង​ដែល​អ្នក​អាច​ធ្វើ​ការ​ចុច​លើ​ពាក្យ Follow ឬ​ Following ដើម្បី​ពង្រួម​ព័ត៌មាន​ដែល​បង្ហាញ​លើ​ News Feed របស់​អ្នក​បាន។
New-Feed


៧. ពិនិត្យ​មើល​ទំនាក់​ទំនង​របស់​អ្នក​និង​មិត្តភ័ក្ដិ​អ្នក
ដើម្បី​ពិនិត្យ​មើល​ទំនាក់​ទំនង​អ្នក​ក៏​ដូច​ជា​មិត្តភ័ក្ដិ​របស់​អ្នក​នោះ ​អ្នក​គ្រាន់​តែ​ធ្វើ​ការ​វាយ​នូវ​ URL www.facebook.com/[firstname].[lastname]?and= ឈ្មោះ​របស់​នរណា​មួយ​ ឧទាហរណ៍​ www.facebook.com/DavidLetterman?and=TedCruz។ សូម​បញ្ជាក់​ថា​ មុន​នឹង​ត្រូវ​ពិនិត្យ​មើល​ឈ្មោះ​ URL​ អ្នក​ត្រូវ​ពិនិត្យ​ឲ្យ​ច្បាស់​ជា​មុន​សិន​ ព្រោះ​URL​ ខ្លះ​មាន​បន្ថែម​លេខ​ដោយ​សារ​តែ​ឈ្មោះ​ជាន់​គ្នា​ជា​ដើម៕

you-and-your-friend


 
ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង
ប្រភព​៖ pcmag

0 comments:

Post a Comment