Monday, May 18, 2015

រថយន្តក្រុង បុកអ្នកជិះម៉ូតូ ស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ នៅលើផ្លូវជាតិ លេខ១

ប្រភពមកពី៖ khmerload
ភ្នំពេញ៖ រថយន្តក្រុងដឹកទំនិញ មួយគ្រឿង បានបង្កគ្រោះថ្នាក់ចរាចរណ៍ បុកអ្នក ជិះម៉ូតូបណ្តាល ឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងម្នាក់ទៀត រងរបួសធ្ងន់ កាលពីវេលាម៉ោង ២និង២០នាទី រសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ ស្ថិតនៅ លើផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។
សាក្សីដែល បានឃើញ ហេតុការណ៍ខាងលើនេះ បាននិយាយថា ជនរងគ្រោះ២នាក់ (ប្រុសម្នាក់ និងស្រីម្នាក់) ខណៈកំពុង ជិះម៉ូតូមួយគ្រឿង ឌុបគ្នា ឆ្ពោះទៅស្រុកកៀនស្វាយ ស្រាប់តែដល់ ចំណុចកើតហេតុ ក៏ត្រូវរថយន្ត ក្រុងពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-2519 បុកបណ្តាលឲ្យ អ្នកបើករថយន្ត ខ្ទាចចូលទៅ ក្រោមរថយន្តស្លាប់ភ្លាមៗ តែម្តង ខណៈស្រ្តីរងគ្រោះ ដែលជិះពីក្រោយ និង ត្រូវជាប្អូន ជីដូនមួយនោះ រងរបួសធ្ងន់ ។
ក្រោយកើតហេតុ រថយន្តបង្ក និងអ្នកបើក ត្រូវបានសមត្ថកិច្ច ឃាត់ជាប់ផងដែរ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល

0 comments:

Post a Comment