Sunday, May 17, 2015

កូនប្រុស​ពេញជំទង់​ម្នាក់​ ប្រមូលប្រាក់​និង​ម៉ូតូ​ មួយ​គ្រឿង ​រត់​តាម​ស្រី​ស្នេហ៍

ប្រភពមកពី៖ khmerload
ខេត្តតាកែវ ៖ ទឹកចិត្តឪពុកម្តាយ មកលើកូនៗ មានទំហំមិន អាចកាត់ថ្លៃបាន ស៊ូរងទុក្ខគ្រប់បែបយ៉ាង ដើម្បីរកសុីចិញ្ចឹមកូន រស់បានរៀន សូត្រ និងមានសម្លៀក បំពាក់សមរម្យនឹងគេ ។ លុះដល់ពេល កូនធំដឹងក្តីទៅ មានកូនខ្លះមិនដែល គិតដល់ទឹកចិត្តម្តាយឪពុក ហ៊ានធ្វើអ្វីៗ គ្រប់យ៉ាងតាម ទំនើងចិត្តរបស់ខ្លួន ។

ជាក់ស្តែង ម្តាយឪពុកពីរនាក់ ដោយក្តីនឹករឭក និងព្រួយបារម្ភ ចំពោះកូនប្រុស របស់គាត់ ដែលបាន ប្រមូលលុយ មាស ប្រាក់ និងម៉ូតូមួយ គ្រឿង រត់ចោលផ្ទះ មិនដឹងជាទៅ ដល់ណា ទើបនៅថ្ងៃទី១៤ ឧសភា បានកាន់រូបថត កូន១សន្លឹក មកជួបកោះសន្តិភាព ឱ្យជួយចុះ ផ្សាយ ដើម្បីស្វែងរកកូន និងឱ្យកូនប្រុស ត្រឡប់មកផ្ទះវិញ បើទោះជាចាយលុយ និងមាសប្រាក់អស់ ក៏ពួកគាត់មិនស្តាយ សុំតែម្យ៉ាងគឺបាន កូន ប្រុស វិលត្រឡប់មក ផ្ទះវិញតែប៉ុណ្ណោះ ។

បើ តាមសម្តីលោក យែម វណ្ណា អាយុ៤៧ឆ្នាំ ត្រូវជាឪពុក មានប្រពន្ធឈ្មោះ អុឹង សុខគា អាយុ៤៥ឆ្នាំ រស់នៅភូមិក្រាំងធ្នង់ ឃុំរវៀង ស្រុក សំរោង ខេត្តតាកែវ បានរៀបរាប់ថា គាត់សព្វថ្ងៃ មានកូន៣នាក់នៅក្នុងបន្ទុក ។ កូនប្រុស២និង កូនស្រីម្នាក់ ដោយប្តីរកសុី រត់ម៉ូតូកង់បី ឯប្រពន្ធនៅផ្ទះ ប្រកបរបរត្បាញ ហូលផាមួង បានកម្រៃគ្រាន់បានចិញ្ចឹម កូនឱ្យបានរៀនសូត្រនឹងគេ ។ បុរសជាឪពុកឈ្មោះ យ៉ែម វណ្ណា បានបន្តទៀតថា ចំពោះកូនប្រុស របស់គាត់ដែលបាន ប្រមូលយកលុយ មាស និងម៉ូតូមួយគ្រឿង ជិះយកទៅបាត់នេះ ឈ្មោះ យឿង ឈុនលាង ហៅលាង ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សកំពុងរៀននៅថ្នាក់ទី១១ នៃវិទ្យាល័យប៊ុនរ៉ានី ហ៊ុន សែន ស្លាសុភាព មិនចេះទៅ រករឿងអ្នកដទៃ ដឹងតែពីខំ រៀនសូត្រប៉ុណ្ណោះ ។ តែឪពុកម្តាយធ្លាប់ឮ កូននេះនិយាយទាក់ទង គ្នាជាមួយនារី ម្នាក់នៅ ស្ទឹងមានជ័យ រាជធានីភ្នំពេញ ។ គាត់រៀបរាប់ថា កាលពីថ្ងៃ បុណ្យចូលឆ្នាំថ្មី កន្លងទៅ នារីម្នាក់នោះ បានមកជួប កូនប្រុសគាត់ តែអត់ហ៊ានចូល មកផ្ទះ គាត់ទេ ។ ក្រោយមកមិនដឹងជា កូនគាត់និយាយ ទូរស័ព្ទជាមួយគ្នាបែបណាទេ ទើបកូនប្រុសម្នាក់ នេះហ៊ានរត់ទៅ តាមគេបែបនេះ ។

ស្ត្រីជា ម្តាយឈ្មោះ អុឹង សុខគា បាននិយាយថា កាលពីថ្ងៃទី១៣ ឧសភា វេលាម៉ោង៩ព្រឹក នៅពេល ដែលគាត់ កំពុងរវល់នោះ កូនប្រុស គាត់ បានជិះម៉ូតូមួយ គ្រឿងស៊េរី២០១៣ ធុនសេ១២៥ អត់ស្លាកលេខ ជិះទៅបាត់អត់ ឃើញត្រឡប់មកផ្ទះវិញ ទូរស័ព្ទចូលហើយ តែអត់ ព្រមលើក ។ លុះនៅពេល មើលលុយ និងមាស រួមជាមួយពន្ធម៉ូតូ បានបាត់អស់ ។ លុយនិងមាស គឺសរុបជាង ២.០០០ដុល្លារ ហើយម៉ូតូ តម្លៃជាង ១.០០០ដុល្លារទៀត ។

ឪពុកម្តាយសូមឱ្យកូន វិលត្រឡប់មកផ្ទះវិញ ទោះអស់លុយ អស់ម៉ូតូ ក៏អស់ទៅចុះ ឱ្យតែកូនព្រម ត្រឡប់មកផ្ទះវិញ ។ ឪពុកម្តាយនិយាយ ថា បើបងប្អូន ឬសមត្ថកិច្ចបាន ឃើញដូចរូបថតនេះ សូមឃាត់ទុក និងទាក់ទងមក ទូរស័ព្ទលេខ ០៩៧ ៨៧ ៨៦ ៣៨៨ ឬលេខ ០៨៩ ៥៥ ៩៨ ២០ យើងខ្ញុំជាឪពុកម្តាយ នឹងមានជូនជាសាគុណ ព្រោះឪពុកម្តាយបាន ខំដើររកអស់ លទ្ធភាពហើយ តែមិនឃើញសោះ សូមកូន វិលវិញ ចុះ ឪពុកម្តាយមិន ប្រកាន់នឹងកូនទេ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

0 comments:

Post a Comment