Tuesday, May 19, 2015

អ្នកវិទ្យាសាស្ត្រ៖ មនុស្សដែលមាន កម្លាំងកណ្តាប់ដៃ ខ្សោយគឺអាច ប្រឈមមុខ នឹងភាពឆាប់ ស្លាប់បាន!

ប្រភពមកពី៖ khmerload
កាណាដា៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ចេញ របាយការណ៍មួយ ដែលបង្ហាញថា មនុស្សណាដែល មានកម្លាំងកណ្តាប់ដៃខ្សោយ នោះពួកគេអាច នឹងមានកើត ជំងឺកាចសាហាវ ដែលទាក់ទងរវាង បេះដូងនិង សរសៃឈាម ហើយអាចបណ្តាល ឲ្យពួកគេ ឆាប់ស្លាប់បាន។
យោងតាមប្រភព របាយការណ៍របស់ ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ McMaster របស់ប្រទេស កាណាដា បានឲ្យដឹងថា ការសាកល្បង ទៅលើកម្លាំងដៃ របស់មនុស្ស អាចជាវិធី ដ៏សាមញ្ញមួយ ដើម្បីស្មានដឹង អំពីស្ថានភាព សុខភាពរបស់ មនុស្សណាម្នាក់ ព្រោះថា អ្នកដែលមាន កម្លាំងដៃខ្សោយ គឺអាចជួបប្រទះ ទៅនឹងភាពឆាប់ស្លាប់ ឬក៏អាចនឹង កើតមានជំងឺ កាចសាហាវ ដូចជា រោគបេះដូង ឬក៏រោគដាច់ សរសៃឈាមក្នុង ខួរក្បាល ជាដើម។
ក្នុងនោះអ្នកវិទ្យាសាស្ត្រ បានពន្យល់បន្ថែមថា ការសាកល្បង ទៅលើកម្លាំង នៃកណ្តាប់ដៃ របស់មនុស្ស គឺអាចស្មានដឹងត្រូវ ជាងការធ្វើតែស្ត ទៅលើសំពាធឈាម ទៅទៀត ព្រោះថាការ ធ្លាក់ចុះនៃ កម្លាំងសាច់ដុំ ជាពិសេសត្រង់ កណ្តាប់ដៃ របស់មនុស្ស តែម្តងគឺ អាចបញ្ជាក់បាន អំពីស្ថានភាព នៃសុខភាពមិនល្អ របស់ពួកគេ ហើយក៏អាច និយាយបានថា ពួកគេកំពុង តែឈានទៅរក ភាពឆាប់ស្លាប់ ឬក៏កើតមាន ជំងឺដែល កាចសាហាវ។
លោកវេជ្ជបណ្ឌិត Darryl Leong អ្នកដឹកនាំ ក្នុងការស្រាវជ្រាវ នេះបានបញ្ជាក់ថា “របាយការណ៍ របស់ពួកយើង នេះគឺមានបំណង បង្ហាញអំពី វិធីដ៏ថ្មី សាមញ្ញ និងមិនចំណាយ ប្រាក់ច្រើន ក្នុងការ តាមដានសុខភាព របស់មនុស្ស ដោយយើងអាច ធ្វើការសាកល្បង ទៅលើកម្លាំង នៃកណ្តាប់ដៃ របស់យើង”។
គួរបញ្ជាក់ផងដែរថា ការថមថយចុះ នៃកម្លាំងកណ្តាប់ដៃ ចាប់ពី ៥គីឡូក្រាម ទៅគឺអាច បង្ហាញថាអ្នក កំពុងតែប្រឈមមុខ ខ្ពស់នឹងជំងឺ បេះដូង និងសរសៃឈាម ដែលក្នុងនោះ គឺអាចមាន ឱកាសកើត រោគបេះដូង (៧%) ឬក៏ជំងឺ ដាច់សរសៃឈាម ក្នុងខួរក្បាល (៩%) នេះបើផ្អែកលើ តួលេខដែល បានបង្ហាញ នៅក្នុងរបាយការណ៍ របស់អ្នកវិទ្យាសាស្ត្រ៕

សាកល្បងធ្វើតែស្ត ទៅលើកម្លាំង នៃកណ្តាប់ដៃ របស់អ្នក អាចបញ្ជាក់អំពី ស្ថានភាពសុខភាព របស់អ្នកបាន
ប្រភព៖ មីរ័រ
ដោយ៖ សុជាតិ
ខ្មែរឡូត

0 comments:

Post a Comment