Tuesday, March 31, 2015

ខ្លីៗ​ជុំវិញ​លទ្ធផល​ប្រជុំ​ធំ​នៅ​ក្រសួង​ប្រៃសណីយ៍​នៅ​ព្រឹក​នេះ

ប្រភពមកពី៖ news.sabay.com.kh
នៅ​ព្រឹក​នេះ ក្រសួង​ប្រៃសណីយ៍​​និង​ទូរគមនាគមន៍​បាន​រៀបចំ​កិច្ច​ប្រជុំ​បូក​សរុប​​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ ២០១៤ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ ២០១៥ ដែល​មាន​ការ​ចូលរួម​ក្រសួង​មន្ទីរ​មក​ពី​ទូទាំង​ប្រទេស។ ខាង​ក្រោម​ជា​របាយការណ៍​លទ្ធផល​ខ្លីៗ​មួយ​ចំនួន​ដែល Sabay ទទួល​ពី​ការ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​ពេញ​មួយ​ព្រឹក​នេះ។

Ministry-of-Telecom-total-report-2

@អ្នក​ប្រើប្រាស់​ទូរសព្ទ​ចល័ត​បាន​កើន​ឡើង​ពី​ចំនួន ២០,២៦៤,៥១៤ ឆ្នាំ ២០១៣ ដល់​ចំនួន ២០,៤៥១,៩៨២ ឆ្នាំ ២០១៤។
@អ្នក​ប្រើប្រាស់​ទូរសព្ទ​អចល័ត​បាន​ធ្លាក់​ចុះ​ពី​ចំនួន ៤២០,៩៤២ ឆ្នាំ ២០១៣ មក​នៅ​ត្រឹម ២៨៤,៥៤២ ក្នុង​ឆ្នាំ ២០១៤។
@ចំនួន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ចល័ត​ក៏​បាន​កើន​ឡើង​ពី​ចំនួន ៣,៨២៧,៥៨៤ ឆ្នាំ ២០១៣ ដល់​ចំនួន ៤,៩៥៧,៤៤៩ សម្រាប់​ឆ្នាំ ២០១៥ នេះ។
@អ៊ីនធឺណិត​អចល័ត បាន​កើន​ឡើង​ពី​ចំនួន ៣៤,៣៩៥ ឆ្នាំ ២០១៣ ដល់​ចំនួន ៦៨,៤៩៦​ឆ្នាំ ២០១៥។
@ហាង​អ៊ីនធឺណិត​កាហ្វេ​ដែល​មាន​អាជ្ញាប័ណ្ណ​មាន​ចំនួន​ ៩៩១ ក្នុង​ឆ្នាំ ២០១៤។
@អាគារ​ទីស្តី​ការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ថ្មី​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​សាងសង់​និង​គ្រោង​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០១៦។
@នាយកដ្ឋាន​មួយ​ចំនួន​កំពុង​ប្រឈម​កង្វះ​ធនធាន​មនុស្ស​ជំនាញ ដើម្បី​យក​មក​បំពេញ​ក្នុង​អង្គភាព​ការងារ។
@បំណុល​ពិបាក​ទារ​ពី​សហគ្រាស​ទូរគមនាគមន៍​ឯកជន​មួយ​ចំនួន ជា​បញ្ហា​ឈឺក្បាល​ដែល​ត្រូវ​មាន​ដំណោះស្រាយ​ចាត់ការ​ជា​បន្ទាន់។

បើ​មាន​​លទ្ធផល​ផ្សេង​ទៀត Sabay នឹង​ផ្សាយ​ជូន​ជា​បន្ត​បន្ទាប់។

ការ​ប្រជុំ​រៀបចំ​ឡើង​នៅ​ទីស្តី​ការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​មាន​រយៈ​ពេល​ពេញ​មួយ​ថ្ងៃ៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

0 comments:

Post a Comment