Wednesday, March 11, 2015

៥ ហេតុផល ដែលអ្នកគួរទទួលទានទឹក ឲ្យបានច្រើនជាប្រចាំ

ប្រភពមកពី៖ khmerload.com
តើអ្នកដឹងទេថា ទឹកមានសារ:ប្រយោជន៍ ខ្លាំងណាស់ សម្រាប់រាងកាយ និង សុខភាព។ ដោយសារ វាជួយបញ្ចេញចោលជាតិពុល និង កាកសំណល់ចេញពីរាងកាយ  ហើយខាងក្រោមនេះ ជាហេតុផលទាំង ៥ ដែលអ្នកត្រូវផឹកទឹក ឲ្យបានច្រើន ជារៀងរាល់ថ្ងៃ ÷
. ជួយសម្រកទម្ងន់
មនុស្សមួយចំនួន បានយល់ខុសថា ការផឹកទឹកច្រើន ធ្វើឲ្យធាត់ នេះគឺជាការយល់ខុសទាំងស្រុង។ ផ្ទុយទៅវិញ ការផឹកទឹកច្រើន អាចជួយសម្រកទម្ងន់ បានយ៉ាងល្អ ដូច្នេះអ្នកគួរតែផឹកទឹក ឲ្យបានច្រើន ព្រោះអាចជួយកាត់បន្ថយ ការឃ្លានអាហារ និងជាតិខ្លាញ់ដែលមាននៅក្នុងរាងកាយ។ ជាងនោះទៅទៀត ថ្លើមអាចជួយក្នុងការបំលែង អាហារជាតិខ្លាញ់ ប៉ុន្តែនៅពេលដែលមានជាតិទឹក មិនគ្រប់គ្រាន់ វាចាំបាច់ជួយដល់ តម្រង់នោម ក្នុងការបន្សាបជាតិពុល នៅក្នុងរាងកាយ។
. ជួយ ឲ្យសាច់ដុំខ្លាំងក្លា
ទឹកជួយក្នុងការអនុវត្ត អុកស៊ីសែន ទៅក្នុងកោសិកាទាំងអស់ នៃរាងកាយ រួមទាំងកោសិកានៃសាច់ដុំ។ វាធ្វើឱ្យសាច់ដុំរឹងមាំ និង ជួយឱ្យសាច់ដុំធ្វើចលនាបានខ្លាំង និងយូរជាងនេះ។ ហើយវាក៏អាចជួយឲ្យ អ្នកមានសាច់ដុំ និង ធ្វើឱ្យអ្នកមានអារម្មណ៍ ថាអស់កំលាំងតិច។
៣. ជួយរក្សាស្បែកឲ្យមានសំណើម និង វ័យក្មេង
ជាក់ស្ដែង ការផឹកទឹកឱ្យបានច្រើន នឹងជួយថែរក្សាស្បែករបស់អ្នក បានយ៉ាងល្អ ថែមទាំងធ្វើឲ្យមើលទៅមានសំណើម។ ជាពិសេសនោះ វាធ្វើឲ្យស្បែករបស់អ្នក ចាកចេញឆ្ងាយពីភាពស្ងួត ហើយអ្នកនឹងមិនចាំបាច់ចំណាយច្រើន ទៅលើផលិតផល ដែលផ្ដល់ជាតិសំណើម និងឡេដែលមាន សារធាតុគីមី។ នៅពេលដែល ផឹកទឹកមិនគ្រប់គ្រាន់ បណ្តាលឱ្យខ្វះ ជាតិទឹក នៅក្នុងរាងកាយ និងមានផលប៉ះពាល់ដល់ស្បែក ។
៤. ការពារការខ្សោះជាតិទឹក ក្នុងរាងកាយ
វាជាការសំខាន់ណាស់ ក្នុងការរក្សារាងកាយរបស់អ្នក ឲ្យមានជាតិទឹកក្នុងខ្លួនគ្រប់គ្រាន់ ពីព្រោះ ការខ្វះជាតិទឹក មានផលប៉ះពាល់ ដែលបង្កគ្រោះថ្នាក់ជាច្រើន។ មូលហេតុ នៃការខ្សោះជាតិទឹក បណ្តាលឱ្យកើតជម្ងឺមួយចំនួនដូចជា ឈឺក្បាលប្រកាំង, អស់កម្លាំង, ស្បែកស្ងួត, ភាពអត់ឃ្លាន, បញ្ហាតម្រងនោម, ការឈឺចាប់សាច់ដុំ និងបញ្ហាសុខភាពធ្ងន់ធ្ងរដទៃទៀត។ ដើម្បីជៀសវាង បញ្ហាទាំងអស់នេះ អ្នកត្រូវផឹកទឹកឲ្យបានច្រើន ជារៀងរាល់ថ្ងៃ។
៥. ជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ
ជាការពិត ទឹកពិតជាបានជួយ ប្រព័ន្ធរំលាយអាហាររបស់អ្នក ដំណើរការទៅបានល្អ ដោយការប្រមូល យកកាកសំណល់ពីរាងកាយរបស់អ្នក។ បើសិនជាអ្នក ផឹកទឹកតិច នោះអ្នកនឹងទទួលរងនូវ បញ្ហារំលាយអាហារ និងការទល់លាមក ផងដែរ។
ដោយ ដាលីស

0 comments:

Post a Comment