Wednesday, March 11, 2015

Google ​​វិនិយោគ​ធំធេង​ ក្រោយ​ជឿ​ថា​ ​មនុស្ស​​​អាច​រស់​​​បាន​​៥០០​ឆ្នាំ

ប្រភពមកពី៖​ news.sabay.com.kh
បច្ចេកវិទ្យា​នឹង​ជួយ​ឲ្យ​មនុស្ស​រស់​នៅ​បាន​រហូត​ដល់​ ៥០០ ឆ្នាំ​។ នេះបើ​​តាម​ការ​អះអាង​បញ្ជាក់​ពី​​ប្រធាន​ផ្នែក​វិនិយោគ​ Google Ventures ​របស់​ក្រុមហ៊ុ​ Google​ លោក Bill Baris ។

500-years-old-main

​តាម​របាយការណ៍​របស់​ CDC ​បាន​បង្ហាញ​ថា ​ជា​រៀង​រាល់​ឆ្នាំ​មាន​មនុស្ស​ប្រមាណ​ជា​១៤​លាន​នាក់​ជុំវិញ​ពិភពលោក​​បាន​ដឹង​ថា​មាន​​​ជម្ងឺ​មហារីក​ហើយ​មាន​មនុស្ស​​ប្រហែល​ជា​ ៨​ លាន​នាក់​បាន​ស្លាប់​ដោយ​សារ​ជម្ងឺ​នេះ​​។ ដូច្នេះ​ប្រសិន​បើ​យើង​ចង់​រស់​នៅ​ឲ្យ​បាន​៥០០​ឆ្នាំ​ ហេតុអ្វី​យើង​មិន​ព្យា​បាល​ជម្ងឺ​នេះ​​?​

លោក​ Bill Maris ​បាន​និយាយ​ថា​ លោក​​បាន​ជួល​ក្រុម​​អ្នក​វិទ្យា​សាស្រ្ត​ដែល​ជា​​​ដៃ​គូ​ដើម្បី​​​បង្កើត​នូវ​​ក្រុមហ៊ុន​ថ្មី​មួយ​​​ ដែល​អាច​ព្យាបាល​​និង​បង្កើត​ឱសថ​សម្រាប់​ព្យាបាល​ជម្ងឺ​មហារីក​​​ក្នុង​រយៈ​ពេល​ ២០ ឆ្នាំ​ទៀត​។

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ​នឹង​​ភ្នាក់​ងារ​របស់​​គេហទំព័រ​ Bloomberg ​លោក​បាន​និយាយ​​​ថា ​​​ប្រសិន​បើ​​មាន​អ្ន​ក​​សួរ​លោក​​​​ថា​ តើ​វា​អាច​ទៅ​រួច​ទេ​ដែល​អាច​រស់​នៅ​បាន​ ៥០០ ឆ្នាំ? ចម្លើយ​របស់​លោក​គឺ​ពិត​ជា​អាច​។​

លោក​បាន​បន្ថែម​ទៀត​ថា​៖ “យើង​ពិត​ជា​មាន​ឧបករណ៍​​សម្រាប់​សិក្សារ​ពី​​វិទ្យាសាស្រ្ត​​ជិវិត​​​ដើម្បី​សម្រេច​នូវ​​ទស្សនៈ​​មួយ​នេះ​​ ហើយ​ខ្ញុំ​គ្រាន់​តែ​សង្ឃឹម​ថា​នឹង​អាច​រស់​នៅ​​បាន​យូរ​ជាង​នេះ”។

លោក​ Maris ​បាន​និយាយ​​ទៀ​តថា ​​​មាន​អ្នក​វិទ្យាសាស្រ្ត​ជា​ច្រើន​​បាន​បង្កើន​នូវ​ភាព​ជឿន​លឿន​យ៉ាង​ធំធេង​​​ផ្នែក​ឱសថក្នុង​រយៈ​ពេល​២​ទស្សវត្ស​កន្លង​ទៅ​ដោយ​កាល​​ពេល​២០​ឆ្នាំ​មុន​​​​ការ​ព្យាបាល​​រោគ​មហារីក​គឺ​​ប្រើ​សារធាតុ​គីមី​​តែ​ប៉ុណ្ណោះ ​តែ​សម្រាប់​ការ​ព្យាបាល​​ថ្មី​នេះ​​គឺ​ខុស​ពី​​​វិធី​មុន​​គឺ​​​យើង​​​ព្យាបាល​​ជម្ងឺ​​មហារីក​​​ដោយ​ការ​ផ្លាស់​ប្ដូរ​កោសិការ​ដើម​ចេញ។

​លោក​បាន​បន្ថែម​ទៀត​ថា ​វា​គឺ​ជា​តួនាទី​របស់​លោក​ក្នុង​ការ​ធ្វើ​វិនិយោគ​ទន់​ជា​មួយ​ក្រុមហ៊ុន​ផ្សេង​ៗ​​ដើម្បី​​ជួយ​ឲ្យ​មនុស្ស​រស់​នៅ​បាន​កាន់​តែ​យូរ ​ដោយ​​លោក​បាន​បញ្ជាក់​ថា​៖ “​ពីមុន​ មាន​មហាសេដ្ឋី​ជា​ច្រើន​រស់​​នៅ​​​​តំបន់​ឆ្នេរ Silicon Valley ​​​សហរដ្ឋអាមេរិក ​​ប៉ុន្តែ​​ចុង​ក្រោយ​គ្មាន​អ្នក​ណា​ម្នាក់​អាច​ជៀស​ផុត​ពី​សេចក្ដី​ស្លាប់​បាន​ទេ​ ដូច្នេះ​​ប្រសិន​បើ​គេ​ឲ្យ​ជម្រើស​​ពីរ​រវាង​ការ​រក​លុយ​ឲ្យ​បាន​ច្រើន​ និង​ រឹះរក​វិធី​ដើម្បី​ឲ្យ​មនុស្ស​រស់​នៅ​ឲ្យ​បាន​យូរ ​តើ​​នឹង​ជ្រើស​រើស​មួយ​ណា?”។

​​តាម​ប្រភព​ព័ត៌មាន​ពី Bloomberg​ បាន​ឲ្យ​ដឹង​ថា Google Ventures ​របស់​ Google ​​បាន​បង្កើន​​ទ្រព្យសកម្ម​របស់​ខ្លួន​​ដែល​បាន​វិនិយោគ​នៅ​ក្នុង​​ការ​សិក្សា​ពី​វិទ្យាសាស្រ្ត​ជីវិត​​​​ ចាប់​ពី​ ៦ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៣ ​កើន​ដល់​​​៣៦ ភាគរយ​​បច្ចុប្បន្ន​នេះ៕


ប្រែ​សម្រួល៖ សំនៀង​
ប្រភព៖ telegraph,​ryot

0 comments:

Post a Comment