Tuesday, March 31, 2015

U-22 កម្ពុជា មក​ដល់​ម៉ោង ២:៥០ នាទី​ថ្ងៃ​នេះ​ក្រោយ​ចប់​យុទ្ធនាការ​ប្រកួត​នៅ​ថៃ

ប្រភពមកពី៖​ news.sabay.com.kh
ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​អាយុ ២២ ឆ្នាំ (U-22) ចំនួន ៣១ រូប ក្នុង​នោះ ២២ រូប​ជា​កីឡាករ និង ៩ រូប​ជា​ថ្នាក់​ដឹកនាំ នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កំណើត​វិញ នៅ​វេលា​ម៉ោង ២:៥០ នាទី​រសៀល​ថ្ងៃ​ទី ១ ខែ មេសា ឆ្នាំ ២០១៥ នេះ​​តាម​ជើង​យន្តហោះ​លេខ PG933 ​បាងកក-​ភ្នំពេញ ក្រោយ​បញ្ចប់​យុទ្ធនាការ​​ប្រកួត​ជម្រុះ​​ពូល G នៃ​​ពាន​រង្វាន់ 2016 AFC U-23 Championship ក្នុង​កីឡដ្ឋាន Rajamangala Stadium ប្រទេស​ថៃ។

FFC

ក្រុម U-22 កម្ពុជា (រូបថត៖FFC)

លទ្ធផល​ក្រោយ​ចប់​​វគ្គ​ជម្រុះ​ពី​ថ្ងៃ​ ២៧ ដល់ ៣១ ខែ មីនា កន្លង​ទៅ​នេះ កម្ពុជា មិន​បាន​ឆ្លង​ទៅ​ជុំ​បន្ទាប់​ទេ ដោយ​ឈរ​លេខ ៣ ក្នុង​តារាង​មាន ៣ ពិន្ទុ តាម​ពី​ក្រោយ​ក្រុម​លេខ ១ កូរ៉េខាងជើង និង ២ ថៃ ស្រប​ពេល​ក្រុម​ហ្វីលីពីន នៅ​បាត​តារាង។ កម្ពុជា ចាញ់​ថៃ នៅ​ថ្ងៃ​បើក​ឆាក ២ ទល់ ១ ហើយ​បន្ត​ចាញ់​កូរ៉េខាងជើង ៤ ទល់ ១ តែ​ឈ្នះ​ហ្វីលីពីន នៅ​ប្រកួត​បិទ​ពូល​ម្សិលមិញ ៣ ទល់ ១ វិញ។

៥ គ្រាប់​របស់​កម្ពុជា រក​បាន​ដោយ កីឡាករ ចាន់ វឌ្ឍនាកា ២ គ្រាប់, ប្រាក់ មុន្នីឧត្តម ១ គ្រាប់, សារី ម៉ាត់ ណូរ៉ូទីន ១ គ្រាប់ និង សឿយ វិសាល ១ គ្រាប់។ យុទ្ធនាការ​បន្ទាប់​ក្រុម​ U-22 កម្ពុជា ត្រូវ​ពង្រឹង​ក្រុម​បន្ថែម​ដើម្បី​ត្រៀម​​ទៅ​ចូលរួម​ប្រកួត​វគ្គ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ ២០១៥ នៅ​ប្រទេស​សិង្ហបុរី ក្នុង​ខែ មិថុនា ខាង​មុខ៕

0 comments:

Post a Comment