Sunday, March 22, 2015

Nikon ណែនាំ​កាមេរ៉ា​ស៊េរី​ថ្មី​សមត្ថភាព​កាន់​តែ​អស្ចារ្យ

មានប្រភពមកពី៖​ news.sabay.com.kh
ក្រុមហ៊ុន Nikon បាន​បង្ហាញ​ប្រភេទ​កាមេរ៉ាស៊េរី​ថ្មី​ D7200 ជា​ប្រភេទ​កាមេរ៉ា​ឌីជីថល​ក្នុង​ទម្រង់ DX SLR ដែល​បន្ថែម​នៅ​សមត្ថភាព​កាន់​តែ​អស្ចារ្យ​សម្រាប់​ការ​ថតរូប។

Nikon-D7200-with-Nikkor-300mm-f4-lens

D7200 បង្ហាញ​នៅ​ប្រព័ន្ធ​ការ​ផ្តោត​លើ​រូបភាព​ដោយ​ស្វ័យប្រវត្តិ​បូករួម​នៅ​សមត្ថភាព​ចាប់​យក​រូបភាព​១០០​ប៉ុស្ត ជាមួយ​ការ​ចុច​ថត​មួយ​ដង​ឲ្យ​ជាប់។

កាមេរ៉ា​ D7200 នេះ​បាន​បំពាក់​មក​ជាមួយ​​​ AF sensor ដែល​នៅ​ពេល​ដំបូង​វា​ត្រូវ​បាន​ប្រើ​ជាមួយ​កាមេរ៉ា D750 និង​ម៉ាស៊ីន EXPEED4 ដំណើរការ​រូបភាព​មាន​កម្រិត​ខ្ពស់។ D7200 ជា​ប្រភេទ​កាមេរ៉ា​ទម្រង់ DX​​ ដែល​មាន​ដំណើការ​ខ្ពស់​ដែល​ផ្តល់​ឲ្យ​ដំណើរការ focus-acquisition ​កាន់​តែ​ល្អ​ជាង​មុន​ទៅ​ទៀត​។ កាមេរ៉ានេះ​បាន​ភ្ជាប់​មក​ជាមួយ​មុខងារ NFC-compatible Wi-Fi​ដែល​អនុញ្ញាត​ឲ្យ​អ្នកប្រើប្រាស់​ចែករំលែក​រូបភាព​ដែល​បាន​ពួកគេ​បាន​ថត​រួច​នោះ​ជាមួយ​អ្នកដទៃ​ទៀត​បាន​យ៉ាង​ងាយ​ស្រួល និង​ឆាប់រហ័ស​តាមរយះ​ប្រព័ន្ធ បណ្តាញ​សង្គម​ដោយ​ប្រើ​ឧបករណ៍​វៃឆ្លាត​ទាំងនោះ។​

បន្តែម​ពី​នេះ​ទៀត វា​បាន​បំពាក់​មក​ជាមួយ​នៅ​មុខងារ​បន្ថែម​ក្នុងការ​ថតវីដេអូ​ ដែល​រួមបញ្ចូល​នៅ​មុខងារ​ថតរូប​ time-lapse ​ដែល​ជួយ​គាំទ្រ​ឲ្យ​ exposureដំណើរការ​យ៉ាងរលូន​ មុខងារ​ដទៃ​ទៀត​ដែល​បន្ថែម​ទៅលើ​ការគ្រប់គ្រង​ទៅលើ​ការ​ថតសំលេង។ កាមេរ៉ា​ D7200​​នេះ​ផង​ដែរ​អាច​បង្ហាញ​រូបភាព​លក្ខណះ​ទំហំ​ធំ​ជាមួយ superior still-image នឹង​គុណភាព​វីដេអូ តាមរយះ​ការ​ដាក់​បញ្ជូល​គ្នា​នៃ​ប្រព័ន្ធ​តូច​មួយ​ដែល​ផ្តល់​ដោយ​ទម្រង់ Dxដ៏​សែន​វៃឆ្លាត​។

ដោយ៖ ប៊ុណ្ណារ៉ា
ប្រភព៖ Nikonusa

0 comments:

Post a Comment