Wednesday, March 4, 2015

Apple ក្លាយ​ជា​ក្រុមហ៊ុន​​ Smartphone ធំ​បំផុត​ក្នុង​លោក​

ប្រភពមកពី៖​ Sabay
តាម​​ទិន្នន័យ​​ពី​ក្រុមហ៊ុនស្រាវជ្រាវ​​ Gartner ​របស់​អាមេរិក​ បាន​ឲ្យ​ដឹង​ថា​បច្ចុប្បន្ន​នេះ​​​ក្រុមហ៊ុន​ Apple​​ ​​​កំពុង​​ក្លាយ​ជា​​​ក្រុមហ៊ុន​​ដែល​លក់​​ Smartphone ​ធំ​បំផុត​ក្នុង​ពិភព​លោក​​។ ​នេះ​បើ​តាម​តួលេខ​​នៃ​ការ​លក់​ក្នុង​ត្រី​មាស​ទី​បួន​ក្នុង​ឆ្នាំ ​២០១៤។

Apple iPhone 6/6 Plus Launch in Japan

សន្ទុះ​ការ​លក់​របស់​ក្រុមហ៊ុន Apple បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​នៅ​ក្នុង​ត្រី​មាស​ទី​បួន​ក្នុង​ឆ្នាំ ២០១៤​កន្លង​ទៅ​ ​ដោយ​​​បាន​លក់ Smartphone ​​​​​ដល់​ទៅ​ចំនួន ៧៤,៨​លាន​គ្រឿង​ ស្មើ​ទៅ​ទៅ​នឹង​ ២០,៤% នៃ​ទីផ្សារ​ Smartphone ទូទាំង​សកលលោក​ លើស​ពី​ការ​លក់​របស់​ក្រុមហ៊ុន​ដទៃ​ផ្សេង​ទៀត​។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​​ Gartner ​​​ដែល​បាន​ប្រកាស​​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។

apple sale in Q4 2014

បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​លក់​នៅ​ក្នុង​ឆ្នាំ​ ២០១៣ ​វិញ ក្រុមហ៊ុន Apple ​​បាន​កើន​ឡើង​ដល់​ទៅ​ ២៨ % ឯ​ណោះ​។​ នេះ​ជា​ជោគ​ជ័យ​ថ្មី​មួយ​​ទៀត​របស់​ក្រុមហ៊ុន Apple៕


ប្រែ​សម្រួល៖ សំនៀង​
ប្រភព៖ time

0 comments:

Post a Comment