Thursday, March 5, 2015

បុគ្គលិក​អនាម័យ​លេង​ម៉ូដ​ខោអាវ ល្បី​​ពេញ​​ប្រទេស​​ចិន

ប្រភពមកពី៖ news.sabay.com.kh
រូបភាព​នារី​ម្នាក់​ស្លៀកពាក់​សំពត់​មីនី​ពណ៌​ខ្មៅ និង​ស្បែក​ជើង​កែង​ចោត កំពុង​សំអាត​ផ្លូវ​មួយ នៅ​ក្រុង Deyang ខេត្ត​ស៊ីឈួន ប្រទេស​ចិន បាន​ល្បី​ល្បាញ និង​ក្លាយ​ជា​ប្រធាន​ក្ដៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​របស់​ប្រទេស​ចិន។

3

អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ជាច្រើន បាន​ចាត់​ទុក​នារី​ម្នាក់​នោះ ជា​បុគ្គលិក​អនាម័យ​លេង​ម៉ូដ​ខោ​អាវ​បំផុត​ប្រចាំ​ប្រទេស​ចិន។ រូប​ថត​នេះ ថត​បាន​ដោយ​អ្នក​ដំណើរ​កាល​ពី​ថ្ងៃ​ទី០១ ខែ​មិនា​កន្លង​ទៅ ហើយ​បន្ទាប់​មក​ក៏​បង្ហោះ​ចូល​បណ្ដាញ​អ៊ីនធឺណិត។ ក្រោយ​មក​រូប​ថត​នេះ បាន​ទទួល​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង រហូត​ក្លាយ​ជា​ប្រធាន​បទ​ពិភាក្សា​គា្ន​ពេញ​ប្រទេស​ចិន។
​​
បណ្ដាញ​សារព័ត៌មាន Sichuan News Network ថែម​ទាំង​ព្យាយាម​កំណត់​អត្តសញ្ញាណ​របស់​បុគ្គលិក​អនាម័យ​នោះ រហូត​ទទួល​បាន​ព័ត៌មាន​ថា នាង​មាន​ឈ្មោះ Liu Junhua កំពុង​បំពេញ​ការងារ​នៅ​នាយកដ្ឋាន​អនាម័យ​មួយ។ ពេល​កំពុង​ទិញ​ទំនិញ នាង​បាន​ទទួល​ទូរសព្ទ​បន្ទាន់​ឲ្យ​ទៅ​បំពេញ​ការងារ​ជំនួស​អ្នក​ផ្សេង​ដែល​អវត្តមាន ដូច្នេះ​ហើយ​ទើប​គ្មាន​ពេល​ប្ដូរ​សំលៀកបំពាក់៕

1

2


​ប្រែ​សម្រួល៖ គង់ វិសាល
ប្រភព៖ shanghaiist

0 comments:

Post a Comment