Sunday, March 15, 2015

សាហាវណាស់! សងសឹកសម្លាប់នារី ជាសង្សារ និងម្តាយ របស់នាងចោល យ៉ាងព្រៃផ្សៃ ដល់ក្នុងបន្ទប់ដេក (មានវីដេអូ)

ប្រភពមកពី៖ khmerload
តៃវ៉ាន់៖ នៅទីបំផុត តុលាការតៃវ៉ាន់ បានសំរេចកាត់ទោស យុវជនម្នាក់ លើករណីឃាតកម្មដ៏សាហាវមួយ ដែលបានផ្ទុះឡើង កាលពី២ឆ្នាំមុន ដែលស្ត្រីជាម្តាយ និងកូនស្រីបង្កើត ត្រូវបានសម្លាប់យ៉ាងព្រៃផ្សៃ។
ជនល្មើស នាមត្រកូល ហ័ង វ័យ២២ឆ្នាំ បានសម្លាប់អតីតសង្សារ និងម្តាយរបស់នាង កាលពី ២ឆ្នាំមុន ត្រូវតុលាការ កាត់ទោសប្រហារជីវិត នាពេលថ្មីៗកន្លងទៅនេះ ទៅលើបទល្មើស ដែលជននេះបានប្រព្រឹត្ត ទៅលើនារីរងគ្រោះទាំងពីរនាក់ ម្តាយនិងកូនស្រី។
រំលឹកដល់ដើមហេតុដំបូង នារីរងគ្រោះ ជាអតីតសង្សាររបស់ជនល្មើស ដែលត្រូវនាងសុំចែកផ្លូវ ក្រោយពេលរកឃើញថា ជនល្មើស បានលួចប្រាក់ ក្នុងគណនីធនាគាររបស់នាង អស់ចំនួន ៦,៣០០ដុល្លារ។ ក្រោយមក ពេលដែលគ្រួសារនារីជាអតីតសង្សារ បានដឹងថា ជនល្មើស បានលួចលុយដូចនេះ ក៏បានបង្គាប់រូបគេ ឲ្យចុះកិច្ចសន្យាសងប្រាក់មកវិញ ផងដែរ។ ដោយសារតែ ភាពអាម៉ាស ដែលត្រូវសង្សារទាត់ចោល និងការមើលងាយរឿងប្រាក់បែបនេះទៀត ធ្វើឲ្យជនល្មើស បែកគំនិត រៀបគំរោងសងសឹក តែម្តង។
នៅយប់កើតហេតុ ជនល្មើស បានរង់ចាំលុះដល់ បុរសជាឪពុករបស់នារីរងគ្រោះ ចេញពីផ្ទះបាត់ ទើបរូបគេលបតោងចូលផ្ទះតាមមាត់បង្អួច រួចចូលទៅច្របាច់-កសម្លាប់ ស្ត្រីរងគ្រោះជាម្តាយ រហូតដល់ដាច់ខ្យល់ស្លាប់ នៅក្នុងបន្ទប់គេងតែម្តង ក្នុងពេលដែល ស្ត្រីរងគ្រោះ កំពុងតែគេងលង់លក់។ បន្ទាប់មកទៀត ជនល្មើសបានបន្តរង់ចាំ នារីរងគ្រោះ ជាអតីតសង្សារ ចេញពីបន្ទប់របស់នាង ដើម្បីធ្វើសកម្មភាពសងសឹកបន្តទៀត។ ជនល្មើសបានចាប់ចងនាង និងបានចាប់នាងរំលោភ មុនពេលជនល្មើស ច្របាច់-កសម្លាប់ ដូចជាម្តាយរបស់នាង។
ក្រោយពេលធ្វើសកម្មភាពរួចរាល់ហើយ ជនល្មើសបានចាប់ផ្តើម បោសសម្អាតនៅកន្លែងកើតហេតុ ក្នុងគោលបំណងលុបបំបាត់ភស្តុតាងផ្សេងៗ ដូចជា សម្អាតស្លាកស្នាម មានស្នាមជើង ស្នាមម្រាមដៃ ក្រចកដៃ ជាដើម និងបានវិចខ្ចប់សំភារ:ធ្វើសកម្មភាព របស់ខ្លួនយ៉ាងល្អិតល្អន់ ថែមទៀត ប៉ុន្តែការចំណាយពេល យ៉ាងប្រុងប្រយ័ត្នរបស់គេ មិនអាចបញ្ចប់ទៅដោយរលូនបានទេ បន្ទាប់ពីបុរសជា ឪពុកនិងជាប្តី នារីរងគ្រោះ ត្រឡប់មកផ្ទះវិញ។ នៅក្នុងពេលនោះ ជនល្មើស បានប្រញាប់ប្រញាល់ ចេញទៅតាមដំបូលនៃអាគារកើតហេតុ និងចុងក្រោយត្រូវប៉ូលិសរកឃើញ និងចាប់ខ្លួនបាន មិនអាច ទៅណារួច ព្រោះទីតាំងកើតហេតុ ត្រូវបានឡោមព័ទ្ធ។
សំដីសារភាព នៅមុខតុលាការ ជនល្មើស បានប្រាប់ថា រូបគេជ្រើសរើសការច្របាច់-ក សម្លាប់ស្ត្រីរងគ្រោះទាំងពីរនាក់ ម្តាយ-កូន យ៉ាងដូច្នេះ ក៏ព្រោះតែយល់ថា វាជាវិធីដែលមិនសូវឈឺចាប់។
នៅពេលនេះផងដែរ តុលាការបាន កាត់ទោសប្រហារជីវិត ជនល្មើស ដោយការបាញ់សម្លាប់៕
ទស្សនាវីដេអូខាងក្រោម៖

0 comments:

Post a Comment