Wednesday, March 4, 2015

តារាសំដែង ខារ៉ាអូខេ ហ្វី ហ្វី ជួប គ្រោះថ្នាក់ ចរាចរ នៅខេត្ត ព្រះសីហនុ (UPDATE)

ប្រភពមកពី៖ khmerload.com
ព្រះសីហនុ ៖ តារាសំដែង ខារ៉ាអូខេពីរនាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយបើក រថយន្តរេចង្កូត បុកគល់ឈើ នៅផ្លូវ ជាតិលេខ៤ បណ្តាលអោយរបួសធ្ងន់ ស្រាល ទាំងអស់គ្នា ។ ហេតុការណ៍នេះ បានកើតឡើង នៅម៉ោង៨ និង៣០នាទី ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៥ តាមបណ្តោយ ផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ១៣៦-១៣៧ ស្ថិតក្នុងភូមិ បឹងត្រាច ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
លោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយល័យនគរបាលចរាចរណ៍ ខេត្តព្រះសីហនុ បានបញ្ជាក់ ឲ្យដឹងថា រថយន្តដែល គ្រោះថ្នាក់ខាងលើ ម៉ាក កាមរីបាឡែន ពណ៌សំបក ឪឡឹក ស្លាកលេខ ភ្នំពេញ 2N-5877 បើកក្នុងទិសដៅ ពីខេត្ត ព្រះសីហនុ ឆ្ពោះមកភ្នំពេញ មកដល់ចំណុច កើតហេតុ ស្រាប់តែរេ ចង្កូតទៅខាងស្តំាដៃ បុកគល់ ឈើដោយ ខ្លួនឯង ។
ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បណ្តាលឲ្យឈ្មោះ ថោង កនិកា អាយុ២២ឆ្នាំ ជាអ្នក បើករថយន្ត របួសស្រាល និងឈ្មោះ ហ្វី ហ្វី អាយុ២៥ឆ្នាំ ជាតារាសំដែង សម្តែង ខារ៉ាអូខេ របួសធ្ងន់ ។ អ្នកទាំងពីរស្នាក់ នៅជាមួយគ្នា ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្រោយកើត ហេតុសមត្ថកិច្ច បានបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ ភ្លាមៗផងដែរ។ ចំណែក រថយន្តត្រូវបាន សមត្ថកិច្ច អូសយកទៅ រក្សាទុក ដើម្បីរង់ចាំម្ចាស់ មកយកទៅ ប្រើប្រាស់ វិញក្រោយ ពីព្យាបាលរបួសរួច ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល

0 comments:

Post a Comment