Monday, March 16, 2015

David Villa ​ស៊ុត​គ្រាប់​ដំបូង​ក្នុង​ដី ឲ្យ​ក្រុម​ NYCFC

ប្រភពមកពី៖ news.sabay.com.kh
វីរបុរស​អេស្ប៉ាញ​ David Villa បាន​​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​ហើយ បន្ទាប់​ពី​​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​អាច​ស៊ុត​​បញ្ចូល​​ទី​នៅ​ Yankee Stadium អំឡុង​ពេល​​ក្រុម​ New York City FC ​ឈ្នះ​​​ New England Revolution ២-០ ​ក្នុង​ការ​ប្រកួត​លីក MLS សប្ដាហ៍​ទី​២ កាល​ពី​យប់​មិញ។

26AF0A2D00000578-0-image-a-26_1426458864189

26AF561C00000578-2996294-image-a-45_1426464857594
​​
កីឡាករ​វ័យ​៣៣​ឆ្នាំ​រូប​នេះ បាន​ស៊ុត​បញ្ចូល​ទី​នៅ​នាទី​ទី​១៩ បន្ទាប់​ពី​លេង​ស៊ី​ចង្វាក់​គ្នា​យ៉ាង​ល្អ​ជាមួយ​នឹង​មិត្ត​រួម​ក្រុម​របស់​គេ Ned Grabavoy ខណៈ​ដែល​​​គ្រាប់​បាល់​ទី​២ រូបគេ​ជា​អ្នក​ជួយ​បញ្ជូន (Assist) ឲ្យ​ Mullins ​​ស៊ុត​បាន​សម្រេច​នៅ​ចុង​ម៉ោង​​នាទី​៨៤។

អតីត​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អេស្ប៉ាញ​ Villa ​បច្ចុប្បន្ន​ស៊ុត​បញ្ចូល​ទី​ក្នុង​លីក​បាន​ ២៥០​​គ្រាប់​ហើយ ក្នុង​អាជីព​របស់​គេ ​ដែល​កីឡាករ​ឆ្នើម​រូប​នេះ ធ្លាប់​ជា​ Super Star របស់​ក្រុម​ដូច​ជា Atletico Madrid, Valencia និង​ Barcelona ផង​ដែរ មុន​នឹង​ផ្ទេរ​ទៅ​កាន់​លីក MLS របស់​អាមេរិក៕

26AF12E700000578-0-image-a-21_1426458832897

26AEAF0500000578-0-image-a-25_1426458854043

26AF13D700000578-0-image-a-34_1426458970514

26AF13DB00000578-0-image-a-36_1426459619100

26AF667300000578-2996294-image-a-51_1426464881405

26AF57ED00000578-2996294-image-a-43_1426464849131

​សូម​ទស្សនា វីដេអូ Villa ស៊ុត និង Assist កាល​ពី​យប់​មិញ​ខាង​ក្រោម៖


0 comments:

Post a Comment