Tuesday, April 7, 2015

គួរដឹង! អាហារ ដែលអ្នកគួរ និងមិនគួរ ទទួលទាន អំឡុងពេល ដែលមានអាការៈ មិនស្រួលក្នុង ខ្លួនមួយចំនួន

ប្រភពមកពី៖ khmerload
បរទេស៖ អាហារដែល មនុស្សបរិភោគ ភាគច្រើនគឺបាន ផ្តល់នូវគុណប្រយោជន៍ និងសារជាតិ ចិញ្ចឹមទ្រទ្រង់ រាងកាយរបស់ មនុស្សហើយវា ក៏ដើរតួ យ៉ាងសំខាន់ក្នុងការ ធ្វើឲ្យសុខភាព របស់មនុស្ស ល្អប្រក្រតី ផងដែរ។
យ៉ាងណាមិញ វាក៏អាស្រ័យទៅលើ ប្រភេទអាហារ ដែលមនុស្សគួរ ទទួលទាន ស្របទៅតាម ស្ថានភាពសុខភាព បច្ចុប្បន្នរបស់ ពួកគេផងដែរ នេះមានន័យថា ប្រសិនបើ ពួកគេកំពុង មានសុខភាព មិនល្អ ឬក៏ឈឺហើយនោះ មានប្រភេទ អាហារខ្លះ ដែលមិនគួរ ទទួលទាន ព្រោះវាអាច នាំឲ្យស្ថានភាព កាន់តែអាក្រក់ និងអាហារខ្លះ ទៀតគួរតែ ទទួលទាន ដែលវាអាច នាំឲ្យស្ថានភាព ប្រសើរឡើងវិញ។
ខាងក្រោមនេះ គឺជាស្ថានភាព ដែលមនុស្ស កំពុងតែឈឺ រួមជាមួយនឹង អាហារដែល គួរទទួលទាន និងមិនគួរ៖
ជំងឺរាក៖ ដែលបណ្តាលមកពី មេរោគនៅក្នុងក្រពះ ឬក៏មកពី ការទទួលទាន អាហារខុស។ លោកវេជ្ជបណ្ឌិត James Lee នៃមន្ទីរពេទ្យ Orange របស់សហរដ្ឋ អាមេរិក បាននិយាយថា “ជំងឺរាក មានច្រើនប្រភេទ ដូច្នេះចូរទៅជួប គ្រូពេទ្យពេល ណាដែលអ្នក មានអាការៈបែបនេះ លើសពី២សប្តាហ៍ តែបើអាការៈ ហាក់មានសភាព ធ្ងន់ធ្ងរគួរតែ ទៅជួបគ្រូពេទ្យ ឲ្យកាន់តែឆាប់”។
ក្នុងនោះ អាហារដែល គួរតែទទួលទាន អំឡុងពេលដែល មានជំងឺបែបនេះ រួមមានៈ ផ្លែចេក, បាយ, នំប៉័ងអាំង, ម្សៅធញ្ញជាតិ, ដំឡូងស្ងោរ, នំប្រៃ (Saltine crackers), និងមាន់ដុត ជាដើម។ ផ្ទុយទៅវិញ ចំពោះអាហារ ដែលមិនគួរ ទទួលទាន រួមមានៈ ស្ករគ្រាប់ និងស្ករកៅស៊ូ ព្រោះថារបស់ ទាំងនេះមិន ងាយរលាយ ក្នុងក្រពះ ហើយថែមទាំង ជួយឲ្យអាការៈ រាករូស កាន់តែធ្ងន់ធ្ងរទៀត, នៅមានប្រភេទ អាហារផ្សេងទៀត ដែលអាចបង្ក ឲ្យមានជាតិ ហ្គាស និងធ្វើឲ្យ ពោះប៉ោង ដូចជា ខ្ទឹមបារាំង, ផ្លែប៉ោម, Broccoli, ស្ពៃក្តោប, សណ្តែកដី រួមទាំង សារជាតិ អាល់កុល និងកាហ្វេអ៊ីន ផងដែរ។
ជំងឺទល់លាមក៖ កើតឡើងនៅពេល ដែលអ្នកទទួលទាន សារជាតិហ្វៃបឺរ មិនគ្រប់គ្រាន់ ដែលធ្វើឲ្យ ក្រពះពិបាក ក្នុងការរំលាយអាហារ។ លោកវេជ្ជបណ្ឌិត Lee បាននិយាយថា “សម្រាប់យុវវ័យ គួរតែស្រូបយក សារជាតិហ្វៃបឺរ ចូលក្នុងខ្លួន ចាប់ពី ២៥ក្រាម ទៅ៣០ក្រាម ក្នុងមួយថ្ងៃ”។
ចំពោះអាហារ ដែលគួរទទួលទានៈ នំប៉័ងដែល មានផ្ទុកសារជាតិ ហ្វៃបឺរខ្ពស់, គ្រាប់ផ្លែឈើ, សណ្តែកដី, ផ្លែឈើម្យ៉ាង ឈ្មោះថា Prune, ម្សៅធញ្ញជាតិ, ស្ពៃ broccoli, ផ្លែប៉ោម និងផ្លែប័រ។ លើសពីនេះទៀត អ្នកក៏អាចផឹកទឹក ចាប់ពី៦ទៅ៨កែវ ក្នុងមួយថ្ងៃ ដើម្បីអាចឲ្យ អាការៈទល់លាមក នេះឆាប់ ជាសះស្បើយ។
ចំពោះអាហារ ដែលមិនគួរ ទទួលទានវិញ រួមមានៈ សូកូឡា, អាហារដែល ធ្វើពីទឹកដោះកោ, អាហារដែល មានផ្ទុកសារជាតិ ដែក, ការប្រើប្រាស់ ថ្នាំងងុយគេង, និងថ្នាំរំងាប់ អារម្មណ៍ ផងដែរ។
អាការៈចង់ ក្អួតចង្អោរ៖ នៅពេលដែល អ្នកមានអាការៈ ចង់ក្អួតចង្អោរ នោះអ្នកគួរតែ ទទួលទានអាហារ មួយចំនួនដូចជា នំប្រៃ, គ្រាប់ធញ្ញជាតិ ឬក៏នំប៉័ងអាំង (ក្នុងបរិមាណតិច), តែក្រូចឆ្មា ឬក៏ទឹកខ្ញី, និងជីអង្កាម។
ចំពោះអាហារ ដែលមិនគួរ ទទួលទានៈ អាហារដែលមាន ប្រេង ឬខ្លាញ់ច្រើន, អាហារដែលហិរ, ជាតិកាហ្វេអ៊ីន, ជាតិអាល់កុល និងភេសជ្ជៈ ដែលមានជាតិ កាបូនឌីអុកស៊ីត។
អាការៈឈឺបំពង់ក (ឈឺកពេល ដែលលេបអ្វីចូល)៖ នៅពេលដែល អ្នកមានអាការៈ បែបនេះអហារ ដែលអ្នកគួរ ទទួលទាន មានដូចជាៈ ជីអង្កាម, ទឹកឃ្មុំ, អាហារដែលទន់ៗ លាយជាមួយ ទឹកដោះគោខាប់, ទឹកដោះគោជូរ, ស៊ុតចៀន និង ផ្លែទៀបបារាំង ជាដើម។
ចំពោះអាហារ ដែលមិនគួរ ទទួលទានៈ ទឹកស៊ុបក្តៅ ឬក៏អាហារ ដែលរឹង ពិបាកលេប ដូចជា ដំឡូងអាំង, គ្រាប់ផ្លែឈើ, ព្រមទាំងទឹក ផ្លែឈើដែល មានជាតិអាស៊ីដ ដូចជា ទឹកក្រូចស្រស់, ទឹកទំពាំងបាយជូរ, និងទឹកក្រូចឆ្មា ជាដើម។
អាការៈឈឺ ពេញខ្លួនប្រាណ៖ នៅពេលដែលអ្នក មានអាការៈ បែបនេះការ ទទួលទានអាហារ ដែលមានផ្ទុក សារជាតិម៉ាញ៉េស្យូម ឬក៏ កាល់ស្យូម អាចជួយលុប បំបាត់ភាពឈឺចាប់ នេះបាន។
ចំពោះអាហារ ដែលគួរទទួលទាន មានដូចជាៈ គ្រាប់ផ្លែឈើ, ផ្លែចេក, សណ្តែកដី, បន្លែបៃតង, ផ្លែអាវ៉ូកាដូ, ត្រីសាម៉ុង, ទឺកដោះគោជូរ, ទឹកក្រូចស្រស់ ជាដើម។
អាហារដែល មិនគួរទទួលទានៈ សំដៅទៅលើ អាហារទាំងឡាយណា ដែលអាចធ្វើឲ្យ សារធាតុទឹក ក្នុងខ្លូនរបស់អ្នក ឆាប់ខ្សោះ ក្នុងនោះមាន សារជាតិអាល់កុល និងកាហ្វេអ៊ីន ផងដែរ។
អាការៈឈឺក្បាល៖ ការខ្សោះជាតិទឹក នៅក្នុងខ្លួន គឺជាបញ្ហាចំបង ដែលបង្កឲ្យមាន អាការៈ ឈឺក្បាល។ ចំពោះអាហារ ដែលគួរទទួលទានៈ ទឹក គឺជារបស់ សំខាន់ដែល អាចជួយឲ្យ អ្នកធូរស្រាល ពីអាការៈឈឺក្បាល បានក្នុងអំឡុង ពេល២០នាទី, សារជាតិ កាហ្វេអ៊ីន (ក្នុងបរិមាណ តិចតួច)។
អាហារដែល មិនគួរទទួលទានៈ អាហារណា ដែលផ្អែមពេក, សូកូឡា, ឬក៏អាហារណា ដែលមានលាយ ជាមួយ ទឹកជ្រលក់ ដូចជា នំប៉័ង Hot dog ជាដើម។
អាការៈឈឺត្រចៀក៖ នៅពេលដែល អ្នកមានអាការៈ បែបនេះអាហារ ដែលគួរទទួលទាន រួមមានៈ ស៊ុបមាន់, ត្រីសាម៉ុង និងគ្រាប់ផ្លែឈើ ដែលមានផ្ទុក សារជាតិ Omega-3s ដែលអាចកាត់ បន្ថយការ ហើមរលាក, បន្លែបៃតង, និងផ្លែប៊ឺរី។
អាហារដែល មិនគួរទទួលទានៈ អាហារដែល ធ្វើពីទឹកដោះគោ គឺជាអាហារ ដែលគួរចៀសវាង នៅពេលអ្នក មានអាការៈ ឈឺត្រចៀក។
អាការៈឡើង កន្ទួលក្រហម៖ អាការៈបែបនេះ អាចមានឡើង នៅពេលអ្នក ប្រតិកម្មជាមួយ នឹងអ្វីមួយ។ ដូច្នេះចំពោះ អាហារដែល គួរទទួលទាន រួមមានៈ អាហារដែល មានផ្ទុកសារជាតិ Omega-3 ដូចជា ត្រីសាម៉ុង ជាដើម, ព្រមទាំងអាហារ ដែលមានផ្ទុក សារជាតិ ប្រូតេអ៊ីន ផងដែរ។
រីឯអាហារ ដែលមិនគួរ ទទួលទានៈ គ្រាប់ផ្លែឈើ, សូកូឡា, ត្រី, ប៉េងប៉ោះ, ស៊ុត, ផ្លែប៊ឺរី, សណ្តែកសៀង, ស្រូវសាឡី, និងទឹកដោះគោ។
អាការៈហៀរសំបោរ៖ អាការៈបែបនេះ អាចមានឡើង នៅពេលដែល អ្នកមានជំងឺ ផ្តាសាយ ដូច្នេះចំពោះ អាហារដែល អ្នកគួរទទួលទាន រួមមានៈ សាកល្បង ផឹកទឹកតែ ឬក៏ទឹកខ្ញី, ព្រោះថាវាអាច កំចាត់ជំងឺ ផ្តាសាយបាន យ៉ាងឆាប់រហ័ស ដែលអាចធ្វើឲ្យ ធូរស្រាលពី អាការៈហៀរ សំបោរនេះ ផងដែរ។
រីឯអាហារ ដែលមិនគួរ ទទួលទានៈ អាហារដែល ហិរ, រួមនឹង សារជាតិ អាល់កុល ផងដែរ។
អាការៈតឹងច្រមុះ៖ អាការៈនេះ ក៏បណ្តាលមកពី ជំងឺផ្តាសាយ ផងដែរ ដូច្នេះនៅពេល ដែលអ្នកជួប ប្រទះស្ថានភាព បែបនេះអាហារ ដែលគួរទទួលទាន រួមមានៈ ទឹកដោះគោ ដែលមានផ្ទុក សារជាតិ រមៀត ព្រោះវាអាច ជួយឲ្យអ្នក ធូរស្រាល បានយ៉ាងល្អប្រសើរ។
រ៏ឯអាហារដែល មិនគួរទទួលទាន វិញមានដូចជាៈ អាហារដែល ធ្វើពីទឹកដោះគោ, អាហារដែល មានជាតិ ហឹរ ជាដើម។
សរុបមកវិញ ទាំងនេះគឺជា ប្រភេទអាហារ ដែលអ្នកគួរ ទទួលទាន និងមិនគួរ រាល់ពេលណា ដែលអ្នកមាន អាការៈមិនស្រួលខ្លួន ក្នុងចំណោមប្រភេទ ខាងលើនោះ៕

ការជ្រើសរើស ប្រភេទអាហារ បរិភោគដើម្បី ទទួលទាន ជារឿងសំខាន់
ប្រភព៖ ស៊ីអិនអិន
ដោយ៖ Xeno

0 comments:

Post a Comment