Thursday, April 2, 2015

Nedved៖ Real ​មិន​ខ្លាំង​ដូច​ Barca និង​ Bayern ​ទេ

ប្រភពមកពី៖ news.sabay.com.kh
Pavel Nedved ​អតីត​​កីឡាករ​ជើង​ខ្លាំង​ប្រចាំ​​​​ក្រុម Juventus បាន​​និយាយ​ថា​​ក្រុម​ Real Madrid មិន​មែន​ជា​ក្រុម​ខ្លាំង​ដូច​រដូវ​កាល​មុន​ទៀត​ទេ ហើយ​លោក​​ជឿ​ថា​ក្រុម​ខ្លាំង​បំផុត ​នា​ពេល​បច្ចុប្បន្ន​គឺ​ក្រុម FC Barcelona និង​ក្រុម​ Bayern Munich។

Pavel-Nedved-Juventus

real-madrid-dejected

ក្រុម​អធិរាជ​ស​ Real ​បាន​លើក​ពាន​ UEFA Champions League ​កាល​ពី​រដូវ​កាល​​ ២០១៣/១៤ ​បន្ទាប់​ពី​ទម្លាក់​ក្រុម​ខ្លាំង​អាល្លឺម៉ង់ Bayern ​​ឲ្យ​ត​ដៃ​មិន​រួច​ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល​ទាំង​២​ជើង​ ៥-០ និង​យក​ឈ្នះ​លើ​ក្រុម​គូ​ប្រជែង​មក​ពី​ទីក្រុង​រួម​គ្នា Atletico ​៤-១ ទៀត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

​​សម្រាប់​នៅ​រដូវ​កាល​នេះ​វិញ ក្រុម​របស់​លោក​ Carlo Ancelotti ​លេង​បាន​​ល្អ​យ៉ាង​ខ្លាំង​កាល​ពី​ដើម​រដូវ​កាល ប៉ុន្តែ​តាំង​ពី​ចូល​ឆ្នាំ​ថ្មី​២០១៥ មក Real ហាក់​ដូច​ជា​​យ៉ាប់យ៉ឺន​បន្តិច ដោយ​​ធ្លាក់​ចេញ​ពី​តំណែង​កំពូល​តារាង ក្រោម​ថ្វី​ជើង​គូ​​សត្រូវ​ Barca និង​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​  Champions League ទាំង​ត្រដាបត្រដួស​​ថែម​ទៀត បន្ទាប់​ពី​​​​ឈ្នះ​​ Schalke ៥-៤ ​ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម ជើង​ទី​២ នៅ​កីឡដ្ឋាន Santiago Bernabeu។

Club-Atletico-de-Madrid-v-Real-Madrid-CF-La-Liga

​លោក Nedved បាន​និយាយ​ថា៖ “វា​ជា​រឿង​ល្អ​មួយ​សម្រាប់​ក្រុម​ Juventus ដែល​អាច​ជៀស​ផុត​ពី​ក្រុម​​​កំពូល​ខ្លាំង​របស់​អឺរ៉ុប Barcelona និង Bayern Munich (​វគ្គ​៨​ក្រុម Champions League)។ Real Madrid ​មិន​មែន​ជា​ក្រុម​ខ្លាំង​កម្រិត​កំពូល​ដូច​រដូវ​កាល​មុន​ទៀត​ទេ ប៉ុន្តែ​អ្វីៗ​អាច​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ឆាប់​រហ័ស”៕

​​តើ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា ចំពោះ​ការ​លើក​ឡើង​របស់​លោក​ Nedved ​ខាង​លើ​នេះ?


​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ Goal.com

0 comments:

Post a Comment