This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, January 29, 2016

រថយន្ត​ដាច់​ហ្វ្រាំង ​បុក​រះ​លើ​ស្ពាន​៧​មក​រា ផ្ទុះ​កំហឹង​ចាប់​​អ្នកបើកបរ ​​​វាយ​ស្ទើរ​​ស្លាប់

ប្រភពមកពី៖ khmerload.com
រាជធានី​ភ្នំពេញ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​មុន​នេះ​បន្តិច ខណៈ​ដែល​រថយន្ត​ដឹក​ទំនិញ​ប្រភេទ​កូរ៉េ​មួយ​គ្រឿង ពណ៌​.​ស បើក​ចុះ​ពីលើ​ស្ពាន​៧​មក​រា​ក៏​ដាច់​ហ្វ្រាំង ពេល​នោះ​ត្រូវ​អ្នកបើកបរ​បាន​លោត​ចុះ​ពីលើ​រថយន្ត​យករួចខ្លួន បណ្តាល​ឱ្យ​រថយន្ត​នោះ​រអិល​ចុះ​ក្រោម​បុក​រះ​ម៉ូតូ​២​គ្រឿង​, រថយន្ត​តា​កូ​ម៉ា​មួយ​គ្រឿង និង​របួសធ្ងន់​មនុស្ស​២​នាក់ ដែល​ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាល​ពី​វេលា​ម៉ោង​០២ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ មក​រា ២០១៦ នេះ ស្ថិត​នៅ​ចំណុច​ស្ពាន​៧​មក​រា បត់​មក​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។ប្រភព​ឱ្យ​ដឹង​ថា បន្ទាប់​ពី​កើតហេតុ​ភ្លាម ធ្វើ​ឱ្យ​អ្នកដំណើរ​និង​អ្នក​រត់​ម៉ូតូឌុប​ជា​ច្រើន​នាក់ មានការ​ខឹងសម្បារ​ទៅ​លើ​ម្ចាស់​រថយន្ត​នោះ ដោយ​ចាប់​មក​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង ធ្វើ​ឱ្យ​អ្នកបើកបរ​ខាងលើ​របួស​ហូរ​ឈាម​ពេញ​ខ្លួន និង​ប៉ោង​មុខមាត់ ព្រោះ​មិន​បាន​នៅ​បញ្ជា​ចង្កូតរថយន្ត​របស់​ខ្លួន ។
អ្នកបើកបរ​រូប​នោះ​មិន​ត្រូវ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ បើករថយន្ត​ប្រភេទ​កូរ៉េ ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-6862 មាន​ដឹក​​ទំនិញ​របស់​ឯកជន ។ ចំណែកឯ​អ្នក​រង​របួស២នាក់ ក្នុងនោះម្នាក់​ឈ្មោះសិ​ម ស្រី​ភ​ក្រ័ អាយុ១៦ឆ្នាំ ​ជា​សិស្ស ស្នាក់​នៅ​សង្កាត់​ទឹកល្អក់​៣ ខណ្ឌទួលគោក ជិះ​ម៉ូតូ​ម៉ាក Today ពណ៌​.ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DB-2964 (​របួស​ធ្ងន់)​ ។ រីឯ​ខាង​រថយន្ត​មួយ​គ្រឿង​​រង​ការ​ខូចខាត គឺ​ម៉ា​កតា​កូ​ម៉ា ពាក់​ស្លាក​លេខ​ភ្នំពេញ​2E-2151 ។
បច្ចុប្បន្ន សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ខណ្ឌទួលគោក​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​ខាងលើ និង​ត្រួតពិនិត្យ​កន្លែង​កើតហេតុ ហើយ​នឹង​​ត្រូវ​បញ្ជូន​ទៅ​ដោះស្រាយ​បន្ត​នៅ​ការិយាល័យ​ជើង​គោក រាជធានី​ភ្នំពេញ ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព

Thursday, January 14, 2016

មន្រ្តីអគ្គិសនីម្នាក់ ត្រូវស្រ្តីម្ចាស់ផ្ទះ និងប្អូនប្រុស យកដាវសំាម៉ូរៃ កាប់ពេលចុះ ទៅពិនិត្យកុងទ័រភ្លើង

ប្រភពមកពី៖ khmerload
ភ្នំពេញ៖ មន្រ្តីអគ្គិសនីម្នាក់ ត្រូវស្រ្តីជាម្ចាស់ផ្ទះជួល និងប្អូនប្រុស កាប់នឹងដាវសាំម៉ូរៃ បណ្តាលឲ្យរងរបួស ខណៈមន្ត្រីអគ្គិសនី និងក្រុមការងារ បានចុះទៅពិនិត្យ កុងទ័រភ្លើង នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
សេចក្តីរាយការណ៍ នៅកន្លែងកើតហេតុ បាននិយាយថា ខណៈមន្ត្រីអគ្គិសនី ចុះទៅពិនិត្យ កុងទ័រភ្លើង នៅផ្ទះមួយ ក្នុងភូមិក្បាលទំបន់ ស្រាប់តែស្រ្តីម្ចាស់ផ្ទះ បានស្រែកឲ្យថា មន្រ្តីអគ្គិសនី ពុករលួយ ពេលនោះ ជនរងគ្រោះមិនបានតមាត់ តសំដីនោះឡើយ ហើយបានដើរចេញ។ ភ្លាមៗនោះ ស្រាប់តែ ស្រ្តី ជាម្ចាស់ផ្ទះ និងប្អូនប្រុស បានជិះម៉ូតូ កាន់ ដាវសាំម៉ូរៃ ទៅកាប់ជនរងគ្រោះ បណ្តាលឲ្យរងរបួសតែម្តង។
ក្រោយកើតហេតុកម្លាំង នគរបាលប៉ុស្តិ៍ បឹងទំពុន បានចុះទៅជួយអន្តរាគមន៍ ហើយឈានទៅដល់ការចាប់ខ្លួន ជនបង្កទាំង២នាក់ យកទៅសួរនាំដើម្បីចាត់វិធានការ តាមនីតិវិធីច្បាប់។