Thursday, January 14, 2016

មន្រ្តីអគ្គិសនីម្នាក់ ត្រូវស្រ្តីម្ចាស់ផ្ទះ និងប្អូនប្រុស យកដាវសំាម៉ូរៃ កាប់ពេលចុះ ទៅពិនិត្យកុងទ័រភ្លើង

ប្រភពមកពី៖ khmerload
ភ្នំពេញ៖ មន្រ្តីអគ្គិសនីម្នាក់ ត្រូវស្រ្តីជាម្ចាស់ផ្ទះជួល និងប្អូនប្រុស កាប់នឹងដាវសាំម៉ូរៃ បណ្តាលឲ្យរងរបួស ខណៈមន្ត្រីអគ្គិសនី និងក្រុមការងារ បានចុះទៅពិនិត្យ កុងទ័រភ្លើង នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិក្បាលទំនប់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
សេចក្តីរាយការណ៍ នៅកន្លែងកើតហេតុ បាននិយាយថា ខណៈមន្ត្រីអគ្គិសនី ចុះទៅពិនិត្យ កុងទ័រភ្លើង នៅផ្ទះមួយ ក្នុងភូមិក្បាលទំបន់ ស្រាប់តែស្រ្តីម្ចាស់ផ្ទះ បានស្រែកឲ្យថា មន្រ្តីអគ្គិសនី ពុករលួយ ពេលនោះ ជនរងគ្រោះមិនបានតមាត់ តសំដីនោះឡើយ ហើយបានដើរចេញ។ ភ្លាមៗនោះ ស្រាប់តែ ស្រ្តី ជាម្ចាស់ផ្ទះ និងប្អូនប្រុស បានជិះម៉ូតូ កាន់ ដាវសាំម៉ូរៃ ទៅកាប់ជនរងគ្រោះ បណ្តាលឲ្យរងរបួសតែម្តង។
ក្រោយកើតហេតុកម្លាំង នគរបាលប៉ុស្តិ៍ បឹងទំពុន បានចុះទៅជួយអន្តរាគមន៍ ហើយឈានទៅដល់ការចាប់ខ្លួន ជនបង្កទាំង២នាក់ យកទៅសួរនាំដើម្បីចាត់វិធានការ តាមនីតិវិធីច្បាប់។

0 comments:

Post a Comment