This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Friday, July 15, 2016

​ល្ងាច​នេះ U16 ថៃ​ប៉ះ U16 ប៊្រុយណេ ខណៈ U16 ឡាវ ជួប ទីម័រ​ខាង​កើត​

      មានប្រភពមកពី៖ news.sabay.com.kh ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់ AFF U-16 Championship 2016 ​​តាម​ពូល B ​​ក្រុម​ U16 ថៃ​​ប៉ះ​​ក្រុម​ U16 ប្រ៊ុយណេ ​វេលា​ម៉ោង ​៣:៣០ ​និង U16 ឡាវ​ប៉ះ​ក្រុម​បាល់ទាត់​ U16 ទីម័រខាងកើត វេលា​ម៉ោង ៦:៣០​នាទី​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដូច​គ្នា ​និង​​ផ្សាយ​ផ្ទាល់​តាម​រយៈ​​ទូរទស្សន៍ MY TV ។

​​Thainaldn
U16 ថៃ

​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ Chaiyong Khumpian ​គ្រូ​បង្វឹក​ក្រុម​ U16 ​ថៃ ​បាន​បញ្ជាក់​ថា ក្រុម​របស់​លោក​មាន​​ការ​ផ្លាស់​ប្ដូរ​ប្រព័ន្ធ​លេង​​ខុស​ៗ​គ្នា​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត។ ​​ទោះ​បី​ប្រ៊ុយណេ​​មិន​ទាន់​រក​បាន​មួយ​គ្រាប់ និង​ចាញ់​ពីរ​ប្រកួត​ជាប់​ៗ​គ្នា​ក្ដី​ ក៏​លោក​​មិន​​មើល​ស្រាល​​ដៃគូ​នេះ​ឡើយ។

ស្រប​ពេល​លោក Muhammad Ali Bin Haji Mustapha ​គ្រូ​ U16 ប្រ៊ុយណេ ​ក៏​​បាន​លើក​ឡើង​​ដែរ​ថា ក្រុម​របស់​​លោក​ នឹង​វិវត្តន៍​ខ្លួន​ឲ្យ​បាន​កាន់​តែ​ល្អ​ពី​មួយ​ប្រកួត​ទៅ​មួយ​ប្រកួត។ ​ប៉ះ​ជើង​ខ្លាំង​​ណា​ក៏​ដោយ​ ក៏​ក្រុម​លោក​មិន​ប្រាកដ​ថា នឹង​​ប្រើ​ប្រព័ន្ធ​ការពារ​​ទាំង​ស្រុង​ដែរ​គឺ បង្កើត​ឱកាស​វាយ​បក​​យក​ឈ្នះ​ដៃគូ​វិញ​។

​ក្រុម​បាល់ទាត់ U16 ថៃ​​បើក​ឆាក​ប្រកួត​ទី​មួយ​លត់​ U16 ​​ទីម័រខាងកើត ៣-០។​ ខណៈ​ខាង​ U16 ប្រ៊ុយណេ​វិញ ​​ពីរ​ប្រកួត​កន្លង​ទៅ​ចាញ់​ ទីម័រខាងកើត ៣-០ និង​ចាញ់​ម្ចាស់​ផ្ទះ U16 កម្ពុជា ២-០៕

 Cambodia vs Brunei (5)U16 ប្រ៊ុយណេ

13705321_851796848259378_783964301_n

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​

Yoona និង EXO ប្រជែង​គ្នា​បញ្ចេញ​សម្រស់​ក្នុង​កម្មវិធី​តែ​មួយ

មានប្រភពមកពី៖ news.sabay.com.kh តារា​លំដាប់ A របស់​វិស័យ​សិល្បៈ​កូរ៉េ​មួយ​ចំនួន​ដូច​ជា តារា​ចម្រៀង និង​សម្ដែង Yoona ក្រុម Girls’ Generation ព្រម​ទាំង​សមាជិក​ក្រុម​ចម្រៀង EXO បាន​មាន​វត្តមាន​ក្នុង​កម្មវិធី​សម្ពោធ​ហាង​មួយ​នា​ពេល​ថ្មី​ៗ​នេះ។

យប់​ថ្ងៃ​ទី ១៤​ខែ​កក្កដា​កន្លង​ទៅ​នេះ កម្មវិធី​បើក​សម្ពោធ​ម៉ាក​សំលៀក​បំពាក់​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តំបន់ Gangnam ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ ដោយ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​របស់​សិល្បករ​និង​សិល្ប​ការិនី​ប្រទេស​នេះ។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺ ស្រី​ស្អាត Yoona សមាជិក​របស់​ក្រុម​ចម្រៀង Girls’ Generation និង Sehun ព្រម​ទាំង Chanyeol សមាជិក​ក្រុម​ចម្រៀង EXO។ ក្រៅ​ពី​តារា​របស់​ផលិតកម្ម SM ខាង​លើ ក៏​មាន​សិល្បករ​ជា​ច្រើន​ទៀត​ដែល​បាន​មាន​មុខ​ក្នុង​កម្មវិធី​នេះ​ដែរ​​ដូច​ជា Eric Mun, Shin Se Kyung និង Kim Hye Soo ជា​ដើម៕

160714-star-yoona-1468500037681

160714-star-yoona0-1468500037637

윤아, 머리부터 발끝까지,,,'예쁨'
Yoona ក្រុម Girls’ Generation

최지우, '꽃누나의 행복 미소'
តារា​សម្ដែង Choi Jiwoo

에릭, '종영후에도 오해영 앓이~'
តារា​សម្ដែងនិង​ចម្រៀង Eric Mun

엑소 세훈, '외모에 물 올랐네~'
Sehun ក្រុម EXO

엑소 새훈, '매일 매일 멋져지네~'
Chanyeol ក្រុម EXO

김혜수, '내가 걷는 길이 런웨이~'
តារា​សម្ដែង Kim Hye Soo

신세경, '치명적인 매력'
តារា​សម្ដែង Shin Se Kyung


ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
kenh14

គំនូរ​​​ស្នាដៃ​ខ្មែរ ក្នុង​រឿង Angelina Jolie កំពុង​ល្បី​ក្នុង​ហ្វេសប៊ុក

មានប្រភពមកពី៖ news.sabay.com.kh គំនូរ​​​វិចិត្រករ​ខ្មែរ​ម្នាក់ កំពុង​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក ហើយ​បើ​តាម​សម្ដី​របស់​​​ប្រភព​ជិត​ស្និត​​ម្នាក់​ថា គំនូរ​ទាំង​អស់​នេះ​គឺ​គូរ​ឡើង ដើម្បី​ដាក់​បញ្ចូល​ទៅ​ក្នុង​រឿងប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម “មុន​ដំបូង ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ” របស់​តារា​ហូលីវូដ Angelina Jolie។

13599762_1193912250639663_5434923614595590215_n

13599938_1071624192922502_3254352569588615782_n

ប្រភព​ជិតស្និតដដែល​​បាន​បន្ត​ថា គាត់ (ជាង​គំនូរ) ​ជា​​វិចិត្រករ​ជើង​ចាស់​មួយ​រូប​ឈ្មោះ រ៉ាន ធារៈ ដែល​​បច្ចុប្បន្នគាត់​មាន​ទី​លំនៅ​ នៅ​​ភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្ត​បាត់ដំបងភូមិ ​​ខេត្ត​បាត់​ដំបង។

បើ​ផ្អែក​តាម Facebook Page «បាត់ដំបងស្រុកកំណើតខ្ញុំ» បាន​ឱ្យ​ដឹង​ថា ម្ចាស់ផ្ទាំង​គំនូរ​​ឆ្លុះ​បញ្ចាំង​ពី​ខេត្ត​បាត់​ដំបង​អំឡុង​ឆ្នាំ​ទសវត្សរ៍​ទី​៦០​ នេះឈ្មោះ ឃី ឃាយុ ប៉ុន្តែ​នេះ​គ្រាន់​ជា​ឈ្មោះ​ក្មួយ​របស់​គាត់​ប៉ុណ្ណោះ។ ទោះបីជាយ៉ាងណា នៅ​ពេល​ Page មួយ​នេះបង្ហោះ​ស្នាដៃ​​របស់​គាត់ កាល​ពី​ថ្មីៗ​កន្លង​មក ធ្វើ​​ឱ្យ​ធ្វើ​​មហាជនចាប់​អារម្មណ៍ ​​និង​ស្ងើចសរសើរ​​មិន​ដាច់​ពី​មាត់ ហើយ​​មាន​អ្នក​អ្នកចុច Like និង Share ជាច្រើន​ពាន់​នាក់។ ​

ជាមួយ​គ្នា​នោះ​ដែរ អ្នក​លេង​ហ្វេសប៊ុក​ម្នាក់​ បាន​​បង្ហាញ​អារម្មណ៍​ថា នៅ​ពេល​លោក​បាន​ឃើញ​រូបគំនូរ​ ​ធ្វើ​ឱ្យ​លោក​នឹក​ឃើញ​អតីតកាល នៃ​ផ្សារណាត់ និង​ស្ពាន​ដែក ដង​ស្ទឹង​សង្កែ ដែលមាន​​ទឹក​ខៀវ​ថ្លាយង់ មើល​ឃើញ​បាត​ស្ទឹង ដែល​កាល​នោះ​គេ​ឱ្យ​រហស្សនាម​ថា «ស្ទឹង​ខៀវ»។

បើ​មើល​តាម​ការ​បញ្ចេញ​មតិ​ របស់​អ្នក​លេង​ហ្វេសប៊ុក ​ផ្ទាំង​គំនូរ​របស់​លោក រ៉ាន ធារៈ ត្រូវ​​ប្រជាពលរដ្ឋ​ខ្មែរ​ក្នុង​ខេត្ត​បាត់​ដំបង យក​ទៅ​ដាក់​តាំង​ក្នុង​លំអហាង និង​ផ្ទះ​របស់​ពួគគាត់​ទៀត​ផង៕

13592364_1071624159589172_6731058022348436705_n

13606979_1071624162922505_1898169261089189420_n

13689657_1286234321409003_71657836_n

13734767_1286234331409002_1759274445_n

13695875_1286234328075669_1580878969_nវិចិត្រករ រ៉ាន ធារៈ និង​ក្មួយប្រុស