Friday, July 15, 2016

Yoona និង EXO ប្រជែង​គ្នា​បញ្ចេញ​សម្រស់​ក្នុង​កម្មវិធី​តែ​មួយ

មានប្រភពមកពី៖ news.sabay.com.kh តារា​លំដាប់ A របស់​វិស័យ​សិល្បៈ​កូរ៉េ​មួយ​ចំនួន​ដូច​ជា តារា​ចម្រៀង និង​សម្ដែង Yoona ក្រុម Girls’ Generation ព្រម​ទាំង​សមាជិក​ក្រុម​ចម្រៀង EXO បាន​មាន​វត្តមាន​ក្នុង​កម្មវិធី​សម្ពោធ​ហាង​មួយ​នា​ពេល​ថ្មី​ៗ​នេះ។

យប់​ថ្ងៃ​ទី ១៤​ខែ​កក្កដា​កន្លង​ទៅ​នេះ កម្មវិធី​បើក​សម្ពោធ​ម៉ាក​សំលៀក​បំពាក់​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​តំបន់ Gangnam ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េ ដោយ​មាន​ការ​ចូល​រួម​យ៉ាង​ច្រើន​កុះករ​របស់​សិល្បករ​និង​សិល្ប​ការិនី​ប្រទេស​នេះ។ គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺ ស្រី​ស្អាត Yoona សមាជិក​របស់​ក្រុម​ចម្រៀង Girls’ Generation និង Sehun ព្រម​ទាំង Chanyeol សមាជិក​ក្រុម​ចម្រៀង EXO។ ក្រៅ​ពី​តារា​របស់​ផលិតកម្ម SM ខាង​លើ ក៏​មាន​សិល្បករ​ជា​ច្រើន​ទៀត​ដែល​បាន​មាន​មុខ​ក្នុង​កម្មវិធី​នេះ​ដែរ​​ដូច​ជា Eric Mun, Shin Se Kyung និង Kim Hye Soo ជា​ដើម៕

160714-star-yoona-1468500037681

160714-star-yoona0-1468500037637

윤아, 머리부터 발끝까지,,,'예쁨'
Yoona ក្រុម Girls’ Generation

최지우, '꽃누나의 행복 미소'
តារា​សម្ដែង Choi Jiwoo

에릭, '종영후에도 오해영 앓이~'
តារា​សម្ដែងនិង​ចម្រៀង Eric Mun

엑소 세훈, '외모에 물 올랐네~'
Sehun ក្រុម EXO

엑소 새훈, '매일 매일 멋져지네~'
Chanyeol ក្រុម EXO

김혜수, '내가 걷는 길이 런웨이~'
តារា​សម្ដែង Kim Hye Soo

신세경, '치명적인 매력'
តារា​សម្ដែង Shin Se Kyung


ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
kenh14

0 comments:

Post a Comment