Friday, October 24, 2014
Home »
»
ជម្ងឺអេបូឡា
ជាជម្ងឺមួយប្រភេទដែលកើតមានលើមនុស្សនិងសត្វពានមួយចំនួន។
បង្កឡើងដោយវីរុសអេបូឡា។
ជម្ងឺនេះតែងកើតមាននៅទ្វីអាហ្វ្រិកប៉ែកខាងលិចនិងប៉ែកកណ្ដាល
ហើយត្រូវបានរកឃើញជាលើកដំបូងនៅឆ្នាំ១៩៧៦
នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។
រោគសញ្ញានៃជំងឺនេះចាប់ផ្ដើមចេញបន្ទាប់ពីបានឆ្លងមេរោគអស់រយះពេលចន្លោះពី២ថ្ងៃ ទៅ៣សបា្តហ៏ រោគសញ្ញាដែលកើតមានមុនដំបូងស្រដៀងទៅនឹងជម្ងឺគ្រុនឈាម គ្រុនចាញ់ រឺគ្រុនប្រភេទផ្សេង ដែលមានដូចជាអស់កម្លាំងខ្លាំង ក្ដៅខ្លួន ឈឺក្បាល ឈឺសន្លាក់ សាច់ដុំ និងពោះ អ្នកជំងឺក៏អាចក្អួត រាក និងបាត់បង់របបអាហារផងដែរ ។ក្នុងករណីខ្លះ អ្នកជងឺមានស្បែឡើងជាំហើយអាចហូរឈាមក្នុងទម្រង់ដូចជា ក្អូតឈាម ក្អូតចេញឈាម រឺបន្ទោរបង់ចេញឈាម ជាធម្មតា ការហូរឈាមបញ្ជា្នក់ជំងឺឋិតក្នុងដំណាក់កាលធ្ងន់ធ្ងរ។
មូលហេតុដែលបណ្ដាលអោយកើតជំងឺអេបូឡាគឺដោយសារវីរុសបួនប្រភេទដែលរួមមាន Bundibugyo virus, Sudan virus, Tai virus និងមួយទៀតត្រូវបានគេហៅត្រឹមតែវីរុសអេបូឡា។
ការចម្លងជម្ងឺអេបូឡាត្រូវបានគេជឿថាកើតមានឡើងក្រោយពីវីរុសអេបូឡាបានឆ្លងចូលទៅមនុស្សដោយការប៉ះពាល់នឹងវត្ថុរាវរបស់សត្វដែលមានជម្ងឺនេះ។ការចម្លងពីមនុស្សទៅមនុស្សកើតតាមរយះការប៉ះពាល់ដោយផ្ទាល់នឹងឈាមរឺវត្ថុផ្សេងទៀតរបស់អ្នកដែលមានជម្ងឺ រឺក៏ឧបករណ៏វេជ្ជសាស្រ្តដែលមិនបានស្អាតបានល្អ។
សាកសពអ្នកដែលបានស្លាប់ដោយជម្ងឺនេះក៏នៅតែអាចចម្លងមេរោគបានដែរ។ ទឹកកាមរបស់អ្នកជម្ងឺអាចផ្ទុកមេរោគរហូតដល់ទៅ៥០ថ្ងៃបន្ទាប់ពីបានជាដាច់ទាំងស្រុង។
ការព្យាបាលបច្ចុប្បន្ននេះ ពុំមានឱសថអ្វីមួយដែលអាចព្យាបាលជម្ងឺអេបូឡាបានទាំងស្រុងទេ។ ការព្យាបាលតែងមានលក្ខណៈគាំទ្រ រួមមានចៀសវាងការចម្លង រក្សាលំនឹងធាតុរាវ គ្រប់គ្រងការឈឹចាប់ និងផ្តល់អុកស៊ីសែនគ្រប់គ្រាន់។
នៅខែកក្កដាឆ្នាំ២០១៤ វេជ្ជបណ្ឌិតជនជាតិអាមេរិកពីរនាក់បានឆ្លងជម្ងឺនេះ ហើយបានជាពីជម្ងឺ ដោយបានទទួលឱសថបែបពិសោធន៍ឈ្មោះ Map ដែលកាលពីមុនមកមិនដែលបានសាកល្បងលើមនុស្ស។ ហេតុការណ៍នេះធ្វើឲមានការតិះដៀលមួយចំនួន ហើយក្រោយមកអង្គការសុខភាពពិភពលោកបានសម្រេចចិត្តអនុញ្ញាតដាក់ឲប្រើបាន។
វាធ្លាប់កើតនៅប្រទេសអាហ្វ្រិកកណ្តាល ដោយតំបូងនៅក្នុងប្រទេសស៊ូដង់ ហ្សាអៀរ នៅក្នុងឆ្នាំ១៩៧៦។
Related Posts:
តារាចម្រៀងទាបបំផុត១០រូប ក្នុងសិល្បៈកូរ៉េ ប្រភពមកពី៖ news.sabay.com.kh ពេលពាក់ទ្រនាប់ជើង តារាចម្រៀងកូរ៉េមានរាងឡើងខ្ពស់ ប៉ុន្តែពេលដោះចេញវិញ ពួកគេមួយចំនួនធ្វើឱ្យទស្សនិកជន ជាច្រើនភ្ញាក់ផ្អើល។ តួយ៉ាង តារាចម្រៀងស្រី១០នាក់ខាងក្រោមនេះត្រូវគ… Read More
អ្នកវិទ្យាសាស្ត្រ៖ អារម្មណ៍ឯកោ ប៉ះពាល់យ៉ាងខ្លាំង ដល់មនុស្ស និងអាចធ្វើ ឲ្យពួកគេ ឆាប់ស្លាប់បាន! ប្រភពមកពី៖ khmerload អាមេរិក៖ ជាការពិតណាស់ ភាពឯកោ គឺបានផ្តល់ឲ្យ មនុស្សនូវអារម្មណ៍ មិនល្អដែល អាចធ្វើឲ្យ យើងក្លាយទៅជា មនុស្សទុក្ខសោក និងជាមនុស្ស មិនសូវមាន ភាពរស់រវើក លើសពីនេះទៀត អ្នកវិទ្យាសាស្ត្រ ក៏បានបញ្ជាក់ ទៀតថាការ រស… Read More
Nikon ណែនាំកាមេរ៉ាស៊េរីថ្មីសមត្ថភាពកាន់តែអស្ចារ្យ មានប្រភពមកពី៖ news.sabay.com.kh ក្រុមហ៊ុន Nikon បានបង្ហាញប្រភេទកាមេរ៉ាស៊េរីថ្មី D7200 ជាប្រភេទកាមេរ៉ាឌីជីថលក្នុងទម្រង់ DX SLR ដែលបន្ថែមនៅសមត្ថភាពកាន់តែអស្ចារ្យសម្រាប់ការថតរូប។ D7200 បង្ហាញនៅប្រព… Read More
ស្រែកឆោឡោ ថាចោរប្លន់ម៉ូតូ ផ្អើលប៉ូលិសមួយ ខណ្ឌសែនសុខ ការពិតស្រវឹង វង្វេងម៉ូតូទុក នៅផ្ទះថាម៉ូតូបាត់ (មានវីដេអូ) ប្រភពមកពី៖ khmerload រាជធានីភ្នំពេញ៖ បុរសចំណាស់ក្នុងស្ថានភាពស្រវឹង បានដើរស្រែកឆោឡោថាមាន ចោរវាយប្លន់យកម៉ូតូរបស់គាត់ បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់ប៉ូលិសមួយ ខណ្ឌសែនសុខចេញជួយអន្តរាគមន៍ ប៉ុន្តែធាតុពិតគាត់ស្រវឹង ដល់ថ្នាក់វង្វ… Read More
នៅខាងមុខសាលាបច្ចេកទេសដុន បូស្កូ ខេត្តព្រះសីហុន មានការប្រារព្ធពិធីបុណ្យកត្តញ្ញូ និង បុណ្យចូលឆ្នាំ សាលាបច្ចេកទេសដុន បូស្កូ ខេត្តព្រះសីហនុ នៅថ្ងៃ សុក្រ ទី១០ ខែ មេសា ឆាំ្ន ២០១៥ ខាងមុខនេះនៅសាលាបច្ចេកទេសដុន បូស្កូ ខេត្តព្រះសីហនុ … Read More
0 comments:
Post a Comment