Friday, October 24, 2014



ជម្ងឺអេបូឡា
ជាជម្ងឺមួយប្រភេទដែលកើតមានលើមនុស្សនិងសត្វពានមួយចំនួន។
បង្កឡើងដោយវីរុសអេបូឡា។
ជម្ងឺនេះតែងកើតមាននៅទ្វីអាហ្វ្រិកប៉ែកខាងលិចនិងប៉ែកកណ្ដាល​
ហើយត្រូវបានរកឃើញជាលើកដំបូងនៅឆ្នាំ១៩៧៦
នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។
រោគសញ្ញានៃជំងឺនេះចាប់ផ្ដើមចេញបន្ទាប់ពីបានឆ្លងមេរោគអស់រយះពេលចន្លោះពី២ថ្ងៃ ទៅ៣សបា្តហ៏​ រោគសញ្ញាដែលកើតមានមុនដំបូងស្រដៀងទៅនឹងជម្ងឺគ្រុនឈាម គ្រុនចាញ់​ រឺគ្រុនប្រភេទផ្សេង​ ដែលមានដូចជាអស់កម្លាំងខ្លាំង ក្ដៅខ្លួន ឈឺក្បាល ឈឺសន្លាក់ សាច់ដុំ និងពោះ អ្នកជំងឺក៏អាចក្អួត រាក និងបាត់បង់របបអាហារផងដែរ ។ក្នុងករណីខ្លះ អ្នកជងឺមានស្បែឡើងជាំហើយអាចហូរឈាមក្នុងទម្រង់ដូចជា ក្អូតឈាម ក្អូតចេញឈាម​ រឺបន្ទោរបង់ចេញឈាម ជាធម្មតា​ ការហូរឈាមបញ្ជា្នក់ជំងឺឋិតក្នុងដំណាក់កាលធ្ងន់ធ្ងរ។
 មូលហេតុដែលបណ្ដាលអោយកើតជំងឺអេបូឡាគឺដោយសារវីរុសបួនប្រភេទដែលរួមមាន​ Bundibugyo virus, Sudan virus, Tai virus និងមួយទៀតត្រូវបានគេហៅត្រឹមតែវីរុសអេបូឡា។
 ការចម្លងជម្ងឺអេបូឡាត្រូវបានគេជឿថាកើតមានឡើងក្រោយពីវីរុសអេបូឡាបានឆ្លងចូលទៅមនុស្សដោយការប៉ះពាល់នឹងវត្ថុរាវរបស់សត្វដែលមានជម្ងឺនេះ។ការចម្លងពីមនុស្សទៅមនុស្សកើតតាមរយះការប៉ះពាល់ដោយផ្ទាល់នឹងឈាមរឺវត្ថុផ្សេងទៀតរបស់អ្នកដែលមានជម្ងឺ រឺក៏ឧបករណ៏វេជ្ជសាស្រ្តដែលមិនបានស្អាតបានល្អ។
សាកសពអ្នកដែលបានស្លាប់ដោយជម្ងឺនេះក៏នៅតែអាចចម្លងមេរោគបានដែរ។ ទឹកកាមរបស់អ្នកជម្ងឺអាចផ្ទុកមេរោគរហូតដល់ទៅ៥០ថ្ងៃបន្ទាប់ពីបានជាដាច់ទាំងស្រុង។
  ការព្យាបាលបច្ចុប្បន្ននេះ ពុំមានឱសថអ្វីមួយដែលអាចព្យាបាលជម្ងឺអេបូឡាបានទាំងស្រុងទេ។ ការព្យាបាលតែងមានលក្ខណៈគាំទ្រ រួមមានចៀសវាងការចម្លង រក្សាលំនឹងធាតុរាវ គ្រប់គ្រងការឈឹចាប់ និងផ្តល់អុកស៊ីសែនគ្រប់គ្រាន់។
នៅខែកក្កដាឆ្នាំ២០១៤ វេជ្ជបណ្ឌិតជនជាតិអាមេរិកពីរនាក់បានឆ្លងជម្ងឺនេះ ហើយបានជាពីជម្ងឺ ដោយបានទទួលឱសថបែបពិសោធន៍ឈ្មោះ Map ដែលកាលពីមុនមកមិនដែលបានសាកល្បងលើមនុស្ស។ ហេតុការណ៍នេះធ្វើឲមានការតិះដៀលមួយចំនួន ហើយក្រោយមកអង្គការសុខភាពពិភពលោកបានសម្រេចចិត្តអនុញ្ញាតដាក់ឲប្រើបាន។
វាធ្លាប់កើតនៅប្រទេសអាហ្វ្រិកកណ្តាល ដោយតំបូងនៅក្នុងប្រទេសស៊ូដង់ ហ្សាអៀរ នៅក្នុងឆ្នាំ១៩៧៦។

Related Posts:

  • What is code of conduct?What is code of conduct? កូដនៃការប្រព្រឹត្ដមួយគឺជាសំណុំនៃច្បាប់បញ្ជាក់ការទទួលខុសត្រូវនៃអនុវត្តន៍ឱ្យបានត្រឹមត្រូវសម្រាប់បុគ្គលមួយគណបក្សឬអង្គការមួយ។ គំនិតដែលទាក់ទងនឹងរួមមានសីលធម៌គោរពនិងក្រមសីលធម៌ក៏ដូចជាច្បាប់ halachic និងសាសន… Read More
  • 14.00     រដ្ឋ​ធម្មនុញ្ញ​គឺ​ជា​ទម្រង់​មួយ​នៃ រដ្ឋា​ភិ​បាល នៅ​ក្នុង​ការ​ដែល​ជា ក្សត្រ ត្រូវ​បាន​ដាក់​កម្រិត​ដោយ​ស្រប​ច្បាប់​នៅ​ក្នុង​ព្រំដែន​នៃ​មួយ រដ្ឋធម្មនុញ្ញ ។  ក្នុង​សំណុំ​បែបបទ​នៃ… Read More
  • អ្វីទៅជា សាធារណរដ្ឋ? សាធារណរដ្ឋមួយ គឺជាទម្រង់មួយនៃ រដ្ឋាភិបាលនៅក្នុងការដែលអំណាចស្ថិតក្នុងប្រជាជន ហើយរដ្ឋាភិបាលត្រូវបានគ្រប់គ្រងដោយ មេដឹកនាំជាប់ឆ្នោត ដំណើរការតាមច្បាប់ជាជាងការ ទទួលឥទ្ធិពល ឬការ តែងតាំង។ នៅក្នុងដង សម័យទំនើប និយមន័យនៃ សាធារណរដ្ឋមួយ … Read More
  • សាធារណរដ្ឋ 14.00 Normal 0 false false false EN-US X-NONE KHM … Read More
  • ប្រទេសដែលប្រតិបត្តិ សាធារណរដ្ឋមានដូចជា៖ ១​ ប្រទេស កូឡុំប៊ី​ (Colombia) ទីក្រុង (Bogotá) ២​ ប្រទេសកាមេរូន (Cameroon) ទីក្រុង (Yaoundé) ៣ ប្រទេសបារាំង (France) ទីក្រុងប៉ារីស (Paris) ៤ ប្រទេសហ្កាណា (Ghana) … Read More

0 comments:

Post a Comment