ប្រភពមកពី៖ sabay
អ្នកប្រដាល់ជើងខ្លាំងកម្ពុជា កែវ រំចង់ ប្រាប់ថា ការផ្លាស់ប្តូរទម្លាប់នៃការប្រកួតបានផ្តល់ឲ្យរូបគេទទួលបានជ័យជម្នះលើជើងខ្លាំងកម្ពស់ខ្ពស់ថៃ Lukchampachai សម្រាប់ការប្រកួតដណ្ដើមខ្សែក្រវាត់ខារ៉ាបាវអមដោយទឹកប្រាក់៥ពាន់ដុល្លារ នៅសង្វៀនបាយ័នស្ទឹងមានជ័យកាលពីយប់ថ្ងៃអាទិត្យ។
ជើងខ្លាំងក្លិបកងពលអន្តរាគមន៍លេខ៣ កែវ រំចង់ប្រាប់ថា រូបគេពិតជាបានលះបង់ចោលភាពឆេវឆាវបានទាំងស្រុងមែន និងបានតាំងចិត្តប្រកួតដោយបច្ចេកទេស។ សម្រាប់ការតាំងចិត្តការប្រកួតលើកទីមួយនេះរូបគេពិតជាធ្វើបានយ៉ាងល្អដោយបានបំបាក់អ្នកប្រដាល់មិនដែលចាញ់ក្នុងទឹកដីរបស់ខ្មែរ។
«ខ្ញុំអាចធ្វើបានបង បើមិនឆេវឆាវទេ ខ្ញុំគិតថាងាយស្រួលយកឈ្នះដៃគូជាងពេលប្រកួតឆេវឆាវរបស់ខ្ញុំ»។ សំដីរបស់ កែវ រំចង់ និងបន្តថា បើមិនឆ្លាតក្នុងការប្រកួតកាលពីថ្ងៃអាទិត្យទេ ប្រហែលជាមិនងាយស្រួលយកឈ្នះគេទេ។
រំចង់ បញ្ជាក់ថា រូបគេបានដឹងពីដៃគូមានកម្ពស់ខ្ពស់ និងមានស្នៀតពូកែជង្គង់ល្អ ជាពិសេសការវ៉ៃប្រយោលរបស់កីឡាករថៃ ហេតុនេះហើយទើបបានជារូបគេចូលកៀក តែមិនអោបដោយប្រើកណ្ដាប់ដៃ និងកែងមួយៗ ជាលក្ខណៈបច្ចេកទេសប៉ុណ្ណោះទើបអាចយកឈ្នះជើងខ្លាំងរូបនោះបាន។
ចំណែកគន្លឹះការពារដែលមិនអាចឲ្យ Rareung Lukchampachai ឡើងជង្គង់លើរូបគេបាននោះ រំចង់ ប្រាប់ថា ៖«ពេលខ្ញុំចូលកៀក ដៃខ្ញុំអោបចង្កេះគេជាប់បាត់ទៅហើយ រួចពិតខ្លួនឡើងកៀកនឹងខ្លួនរបស់គេ អីចឹងគេមិនអាចឡើងជង្គង់ខ្ញុំបានឡើយ»។
ថ្ងៃអាទិត្យទី៨ មីនាខាងមុខនេះគឺជាការប្រកួតរវាង អ្នកប្រើប្រើកណ្តាប់ដៃ ម៉ឺន សុភា ប៉ះ Singha Thorngnoy និង កូននាគលេងកែង វង្ស ណយ ប៉ះ Sam San Sor Samphong៕
កីឡាករកម្ពុជា | ប្រកួត | ពិន្ទុ | កីឡាករថៃ | ប្រកួត | ពិន្ទុ |
កែវ រំចង់ | ១ | ៣ | Tilek Pithak | ១ | ៣ |
ឡុង សុភី | ១ | ១ | Rareung Lukchampachai | ១ | ១ |
វង្ស ណយ
| 0 | 0 | Singha Thorngnoy | 0 | 0 |
ម៉ីន សុភា | 0 | 0 | Sam San Sor Samphong | 0 | 0 |
អត្ថបទ៖ ស្រី សុវណ្ណដារ៉ា
0 comments:
Post a Comment