Friday, January 31, 2014

បុរសចិត្តល្អម្នាក់ បានស្លាប់ខណៈពេលដែល រូបគេចេញក្រៅរថយន្ត ដើម្បីជួយបុរសម្នាក់ទៀតដែល លោតពីលើស្ពានផ្លូវធំ។

អ្នកបើករថយន្តម្នាក់ បានឈប់ហើយចេញមកក្រៅ ដើម្បីសំដៅទៅពិនិត្យមើលអ្នកលោតនោះ ប៉ុន្តែបន្តិចក្រោយមក គាត់ត្រូវបានបុកដោយរថយន្ត មួយគ្រឿងទៀត និងបានស្លាប់បាត់បង់ជិវិត ភ្លាមៗផងដែរ។ សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា ពួកគេបានឃើញបុរស ដែលចង់ធ្វើអត្តឃាត លោតចេញពីគែមស្ពានផ្លូវធំ M1 នៅក្នុងតំបន់ Hertfordshire នៃប្រទេសអង់គ្លេស នាពេលព្រឹកនេះ។ ក្នុងនោះផងដែរ មានសាក្សីម្នាក់ ឈ្មោះ Rebecca Martin ដែលបាននឹងកំពុងធ្វើដំណើរ តាមឡានក្រុងដ៏ធំមួយ ពីត្បូងទៅជើងនៅលើផ្លូវធំ ដែលបានកើតហេតុនោះ បាននិយាយថា៖ "ឡានរបស់ពួកយើងបាន ចាប់ហ្រ្វាំងយ៉ាងខ្លាំង ហើយបានឮសម្លេងបុកគ្នា នៅខាងមុខ។ ក្រោយមកពួកយើង ក៏បានឃើញបុរសម្នាក់ លោតចេញពីលើស្ពាន នៅពីមុខពួកយើងនោះតែម្តង។ ស្របពេលនោះផងដែរ ស្រាប់តែមាន ឡានមួយគ្រឿងបានឈប់ រួចបុរសម្នាក់បានចេញមក ដើម្បីសំដៅទៅមើល ក្នុងគោលបំណងជួយដល់បុរស ដែលបានលោតសម្លាប់ខ្លួននោះ តែបែរជាអកុសល គាត់ត្រូវបានឡានផ្សេងទៀត បុកពេញមួយទំហឹងទៅវិញ។ វាពិតជារឿងដ៏អាក្រក់មួយ ព្រោះថាមនុស្សដែលចង់ព្យាយាម ជួយគេបែរជាត្រូវទទួល គ្រោះថ្នាក់ដល់ស្លាប់ទៅវិញ”។ ប៉ូលិសបាននិយាយថា ទោះបីជាក្រុមគ្រូពេទ្យនិង ឡានសង្រ្គោះបន្ទាន់ទៅដល់ កន្លែងកើតហេតុភ្លាមៗក៏ដោយ បុរសទាំងពីរនោះនៅតែ ស្លាប់នៅពេលដល់មន្ទីរពេទ្យ។ ក៏ប៉ុន្តែប៉ូលិសបាន បដិសេធក្នុងការបង្ហាញពីអាយុ ឬក៏ព័ត៌មានលំអិតទាក់ទង នឹងជនរងគ្រោះទាំងពីរ ខណៈប៉ូលិសកំពុងតែព្យាយាម ទាក់ទងទៅសាច់ញាតិរបស់ពួកគេ។ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះទង្វើរបស់បុរសចិត្តល្អម្នាក់នោះ? ប្រភពមកពី khmerload

0 comments:

Post a Comment