This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, June 28, 2014

Thursday, June 26, 2014

សុខ សោម៉ាវត្តី ប្រតិកម្មនឹង ព័ត៌មានថា មានបញ្ហាជាមួយស្វាមី

ប្រភពមកពីខ្មែរ Khmer load ភ្នំពេញៈ នៅប៉ុន្មានម៉ោងមុននេះ ពិធីការិនីញញឹមស្រស់កូនមួយ អ្នកនាង សុខ សោម៉ាវត្តី បានបង្ហាញសារប្រតិកម្ម ទៅលើបណ្តាញសារព័ត៌មាន ដែលចុះផ្សាយថា នាងមានបញ្ហារកាំរកូសល្អក់កករ ជាមួយស្វាមី បណ្តូលចិត្ត ទើបធ្វើឲ្យនាងអត់ទ្រាំមិនបាន ក៏ទម្លាយអាថ៌កំបាំងខូចចិត្តជា សាធារណៈ បែបនេះតែម្តងទៅ ។ សុខ សោម៉ាវត្តី លើកឡើងថា មិនមែនជាការពិតហើយការ ចុះផ្សាយបែបនេះ អាចធ្វើឲ្យនាង និងស្វាមី មានការយល់ភ័ន្តច្រឡំ ជាមួយគ្នា ក៏អាចថាបាន ។ *** សុខ សោម៉ាវត្តី បញ្ចេញសារពិបាកចិត្ត សង្ស័យមាន បញ្ហាជាមួយប្ដី ***** កាលពីថ្ងៃទី២៣ ខែមិថុនា នេះ គេហទំព័រ LookingTODAY បានចុះផ្សាយ អត្ថបទមួយមានចំណងជើង ថា "សុខ សោម៉វត្តី បញ្ចេញសារពិបាកចិត្ត សង្ស័យមានបញ្ហាជាមួយប្តី" ក្រោយពីអត្ថបទនេះ ចុះផ្សាយ មិនទាន់បានមួយ ថ្ងៃផងស្រាប់តែពិធីការិនីសំដីផ្អែម ដែលកំពុងតែមានប្រជាប្រិយភាព ប្រចាំស្ថានីយ ទូរទស្សន៍បាយ័ន អ្នកនាង សុខ សោម៉ាវត្តី បានបង្ហាញសារប្រតិកម្មមួយ ដោយនាងសរសេរបង្ហោះ នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ថា " នាងខ្ញុំនឹងស្វាមីមិនដែល មានបញ្ហានឹងគ្នាទេ សារដែល Post លើ Fb (ហ្វេសប៊ុក) ជាសារពិបាកចិត្តហត់ នឹងការងារ តិចតួចទេ ស្វាមីនាងខ្ញុំស្រឡាញ់ នាងខ្ញុំ ដូចខ្ញុំស្រឡាញ់គាត់ដែរ " ។ អ្នកនាង សុខ សោម៉ាវត្តី បានចេញមុខទម្លាយរឿងពិត ប្រាប់ដល់ទស្សនិកជន ដោយចំហរថា នាងមិន ដែលមានបញ្ហារកាំរកូស ជាមួយស្វាមីសំណព្វចិត្តឡើយ ការលើកឡើងថា មានអារម្មណ៍ ហត់នឿយនោះ គឺមកពីការងារតែប៉ុណ្ណោះ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្រមានការងឿង ឆ្ងល់នោះត្រង់ថា ប្រសិនបើនាងមានអារម្មណ៍ ហត់មិនសប្បាយចិត្ត ហេតុអ្វីបានជានាងមិនព្រមផ្អាក ពីការងារទៅសម្ងំ រស់នៅក្នុងគ្រួសារ យ៉ាងមានសេចក្តីសុខ សម្បូរទ្រព្យចាយមិនខ្វះ លើវីឡាស្កឹមស្កៃ ? សុខ សោម៉ាវត្តី ចាំបាច់ខ្វល់ នឹងការខំប្រឹងរកប្រាក់បន្ថែមនោះទេ ហើយនាងក៏មិន ចាំបាច់ពិបាកដូច ពេលនេះដែរ ៕

Friday, June 20, 2014

ដុសខាត់ស្បែកមុខ ជាមួយ ផលិតផល ធម្មជាតិងាយៗ ជួយអោយផ្ទៃមុខ ម៉ត់រលោង!

តើអ្នកដឹងទេថា ផលិតផលមួយចំនួន ដែលមានក្នុងផ្ទះ របស់អ្នក ក៏អាចយកមក ធ្វើជាឱសថ ក្នុងការថែរក្សា មុខរបស់អ្នក បានដែរ។ ដូច្នេះថ្ងៃនេះ ប្រិយមិត្តនឹងបានជ្រាប ពីផលិតផលមួយចំនួន ដែលមានក្នុងផ្ទះ អាចយកមកធ្វើជា គ្រឿងដុសខាត់ស្បែកមុខ របស់អ្នកបាន៖ ១) ម្សៅ Besan និងទឹកឃ្មុំ៖ ចំពោះទឹកឃ្មុំ ជាកូនសោរដ៏ សំខាន់មួយ ក្នុងការជួយ ដុសខាត់ស្បែកមុខ របស់អ្នកបាន អោយម៉ត់រលោង។ រីឯម្សៅ Besan ក៏ជាម្សៅមួយប្រភេទ ជួយសម្អាតផ្ទៃមុខរបស់អ្នក បានយ៉ាងល្អផងដែរ។ ដួច្នេះអ្នក អាចដាក់ម្សៅ Besan លាយជាមួយទឹកឃ្មុំ ដើម្បីអាចជួយ អោយស្បែករបស់អ្នក ស្រស់ស្អាតបាន។ ២) ផ្លែអាវូកាល់ដូ និងទឹកឃ្មុំ៖ ដូចអ្នកបានដឹង ស្រាប់ទៅហើយ ថាផ្លែអាល់វូកាល់ដូ អាចជួយអោយស្បែក មុខរបស់អ្នក ស្អាតបាន។ ប៉ុន្តែប្រសិនបើអ្នក យកផ្លែអាល់វូកាល់ដូ លាយជាមួយទឹកឃ្មុំ ទៀតនោះ វាកាន់តែជួយ អោយស្បែកមុខរបស់អ្នក ឃើញលទ្ធផលឆាប់រហ័ស ប្រែទៅជា មុខម៉ត់ គ្មានស្នាមបាន។ ៣) ស្រូវសាលី៖ ចំពោះស្រូវសាលី និងទឹកឃ្មុំ អ្នកក៏អាច យកមក លាយចូលគ្នា ដើម្បីយកមក លាបលើមុខបានដែរ ពីព្រោះថាវា អាចជួយអោយ កោសិកាស្បែករបស់អ្នក លូតលាស់បានល្អ។ ៤)ល្ ហុង៖ តើអ្នកធ្លាប់ យកផ្លែល្ហុង មកលាបលើស្បែកមុខរបស់អ្នក ដែលឬទេ? ប្រសិនបើអ្នក មិនធ្លាប់ទេ សាកយកផ្លែល្ហុងទំ លាយជាមួយទឹកឃ្មុំ រួចលាបអោយ សព្វលើមុខ បន្ទាប់មក អ្នកនឹងមានអារម្មណ៍ថា ស្បែកមុខរបស់អ្នក នឹងផ្លាស់ប្តូរ ទៅជាផ្ទៃមុខស្រស់ថ្លា គួរជាទីបេតី។ ជាពិសេសនោះ ចំពោះ ផ្លែល្ហុង និងទឹកឃ្មុំ វាពេញនិយមណាស់ ដែលមនុស្សភាគច្រើនតែងតែអនុវត្ត សម្រាប់ការដុសខាត់ ស្បែកមុខ។ ៥) ក្រូច ល្ហុង ទឹកឃ្មុំ៖ ចំពោះវិធីនេះ ក៏អាចជួយ អោយស្បែកមុខរបស់អ្នក ម៉ត់បានដែរ ដោយអ្នកគ្រាន់តែ កិនផ្លែល្ហុង អោយម៉ត់ រួចកិនក្រូចយក តែទឹក និងចាក់ទឹកឃ្មុំចូល រួចកូរអោយសព្វ រួចយកមកលាបលើ មុខរបស់អ្នក នោះអ្នកនឹងទទួលបានផ្ទៃមុខ ស្អាតបានយ៉ាងងាយ។ ទាំងនេះ ជាវីធីដុសខាត់ផ្ទៃមុខ អោយស្រស់ថ្លា ជាមួយផលិតផល ធម្មជាតិក្នុងផ្ទះ ដែលមិនចាំបាច់ចំណាយលុយជាច្រើន ទៅទិញផលិតផលថ្លៃៗ មកថែរក្សាផ្ទៃមុខនោះទេ។

រថយន្ត២គ្រឿង បុកគ្នា បណ្តាលឲ្យ មនុស្ស ២នាក់ ប្តី-ប្រពន្ធ រងរបួសធ្ងន់ស្រាល

កណ្តាលៈ មនុស្ស២នាក់ប្តី-ប្រពន្ធ បានរងរបួសធ្ងន់ស្រាល ដោយសារតែរថយន្ត ២គ្រឿង បុកគ្នាយ៉ាង ពេញទំហឹង ក្រោយពេលកើតហេតុ អ្នកបើកបរ រថយន្តទាំង២គ្រឿង បានរត់គេចខ្លួនបាត់ រីឯជនរង គ្រោះទាំង២នាក់ ត្រូវបានគេដឹកបញ្ជូន មកកាន់មន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ដើម្បីជួយសង្គ្រោះ អាយុជីវិតបន្ទាន់ ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ២៣និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ស្ថិត នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ២៥ និង ២៦ ក្នុងភូមិពញាឮ ឃុំពញាឮលើ ស្រុកពញាឮ ខេត្តកណ្តាល ។ នគរបាលបានបន្តទៀតថា ជនរងគ្រោះជាប្តី មានឈ្មោះ សុង ហាក់ អាយុ ៥១ឆ្នាំ នៅភូមិកោះធំ ឃុំ ឈើរាង ស្រុកបារ៉ាយ ខេត្តកំពង់ធំ (រងរបួសស្រាល) និងស្រ្តីជាប្រពន្ធ ពុំត្រូវបានគេស្គាល់ឈ្មោះនោះ ទេ(រងរបួសធ្ងន់) អ្នកទាំង២នាក់ រួមដំណើរជាមួយរថយន្ត ម៉ាកកាមរីហើមពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-6606 អ្នកបើកបរ ពុំត្រូវបានគេស្គាល់ ឈ្មោះនោះទេ ចំណែកឯរថយន្ត១គ្រឿងទៀត ម៉ាក កាមរី គូថស្វិត ពណ៌ស ពាក់ស្លាកលេខ 2E-3495 អ្នកបើកបរ ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ។ នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តទាំង២គ្រឿង បើកបរច្រាសទិសគ្នា ដោយរថយន្ត កាមរីគូថហើម ធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូត ទៅបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ ប្តី-ប្រពន្ធ ដែលរួមដំណើរ ជាមួយរថយន្ត កាមរី គូថហើម រងរបួសធ្ងន់ស្រាល និងរថយន្ត ខូចខាតយ៉ាងដំណំ ភ្លាមៗនោះ អ្នកបើកបររថយន្តទាំង ២ គ្រឿង បានចុះចេញពីរថយន្តរត់គេចខ្លួនបាត់អស់ ។ ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋានបានចុះ ទៅដល់ជួយអន្តរាគមន៍ ដោយហៅរថយន្តសង្រ្គោះទៅដឹកជនរងគ្រោះទាំង ២នាក់ យកមកកាន់មន្ទីរ ពេទ្យ រាជធានីភ្នំពេញ ដើម្បីជួយសង្គ្រោះអាយុជីវិតជាបន្ទាន់ ចំណែកឯរថយន្តទាំង២គ្រឿង ត្រូវបាន នគរបាលយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ ៕ ផ្តល់សិទ្ធដោយ ដើមអម្ពិល

Thursday, June 19, 2014

ឆេះផ្ទះប្រជាពលរដ្ឋ នៅខាងជើងផ្សារដើមគ ផ្អើលអាជីវករបាញ់ទឹកពន្លត់

រាជធានីភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ធ្វើអំពីឈើ នៅខាងជើងផ្សារដើមគ ត្រូវភ្លើងឆាបឆេះ ផ្សែងហុយទ្រលោម និងបង្កឱ្យផ្អើល ដល់អាជីករលក់ដូរក្នុងផ្សារ យកបំពង់ពន្លត់អគ្គិភ័យ ជាច្រើនបំពង់បាញ់ពន្លត់ទាន់ពេល។ ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង៩ព្រឹក ថ្ងៃទី២០ មិថុនា នៅចំណុចផ្ទះលេខ២៦ ផ្លូវ២៣៩ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។ បើតាមម្ចាស់ផ្ទះឈ្មោះ កែវ សុផា ភេទស្រី អាយុ៥២ឆ្នាំ ឱ្យដឹងថា ការឆាបឆេះនេះ សង្ស័យមានគេបោះកន្ទុយបារី ចូលក្នុងផ្ទះរបស់គាត់ ព្រោះផ្ទះគាត់ មានស្តុកកម្ទេចក្រណាត់ ទើបបង្កជាអគ្គិភ័យតែម្តង ។ ទោះបីយ៉ាងណា ហេតុការណ៍នេះ ពុំបណ្តាលឱ្យឆេះផ្ទះទាំងស្រុងទេ ដោយសារបានអាជីករក្នុងផ្សារដើមគ យកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ទាន់ពេល៕ ផ្តល់សិទ្ធដោយ កោះសន្តិភាព