Thursday, June 19, 2014

ឆេះផ្ទះប្រជាពលរដ្ឋ នៅខាងជើងផ្សារដើមគ ផ្អើលអាជីវករបាញ់ទឹកពន្លត់

រាជធានីភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ធ្វើអំពីឈើ នៅខាងជើងផ្សារដើមគ ត្រូវភ្លើងឆាបឆេះ ផ្សែងហុយទ្រលោម និងបង្កឱ្យផ្អើល ដល់អាជីករលក់ដូរក្នុងផ្សារ យកបំពង់ពន្លត់អគ្គិភ័យ ជាច្រើនបំពង់បាញ់ពន្លត់ទាន់ពេល។ ហេតុការណ៍នេះ កើតឡើងកាលពីវេលា ម៉ោង៩ព្រឹក ថ្ងៃទី២០ មិថុនា នៅចំណុចផ្ទះលេខ២៦ ផ្លូវ២៣៩ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។ បើតាមម្ចាស់ផ្ទះឈ្មោះ កែវ សុផា ភេទស្រី អាយុ៥២ឆ្នាំ ឱ្យដឹងថា ការឆាបឆេះនេះ សង្ស័យមានគេបោះកន្ទុយបារី ចូលក្នុងផ្ទះរបស់គាត់ ព្រោះផ្ទះគាត់ មានស្តុកកម្ទេចក្រណាត់ ទើបបង្កជាអគ្គិភ័យតែម្តង ។ ទោះបីយ៉ាងណា ហេតុការណ៍នេះ ពុំបណ្តាលឱ្យឆេះផ្ទះទាំងស្រុងទេ ដោយសារបានអាជីករក្នុងផ្សារដើមគ យកបំពង់ពន្លត់អគ្គិភ័យ បាញ់ពន្លត់ទាន់ពេល៕ ផ្តល់សិទ្ធដោយ កោះសន្តិភាព

0 comments:

Post a Comment