Friday, June 20, 2014

រថយន្ត២គ្រឿង បុកគ្នា បណ្តាលឲ្យ មនុស្ស ២នាក់ ប្តី-ប្រពន្ធ រងរបួសធ្ងន់ស្រាល

កណ្តាលៈ មនុស្ស២នាក់ប្តី-ប្រពន្ធ បានរងរបួសធ្ងន់ស្រាល ដោយសារតែរថយន្ត ២គ្រឿង បុកគ្នាយ៉ាង ពេញទំហឹង ក្រោយពេលកើតហេតុ អ្នកបើកបរ រថយន្តទាំង២គ្រឿង បានរត់គេចខ្លួនបាត់ រីឯជនរង គ្រោះទាំង២នាក់ ត្រូវបានគេដឹកបញ្ជូន មកកាន់មន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ដើម្បីជួយសង្គ្រោះ អាយុជីវិតបន្ទាន់ ។ ហេតុការណ៍នេះ កើតឡើង កាលពីវេលាម៉ោង ២៣និង៣០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤ ស្ថិត នៅតាមបណ្តោយផ្លូវជាតិលេខ ៥ ចន្លោះគីឡូម៉ែត្រលេខ២៥ និង ២៦ ក្នុងភូមិពញាឮ ឃុំពញាឮលើ ស្រុកពញាឮ ខេត្តកណ្តាល ។ នគរបាលបានបន្តទៀតថា ជនរងគ្រោះជាប្តី មានឈ្មោះ សុង ហាក់ អាយុ ៥១ឆ្នាំ នៅភូមិកោះធំ ឃុំ ឈើរាង ស្រុកបារ៉ាយ ខេត្តកំពង់ធំ (រងរបួសស្រាល) និងស្រ្តីជាប្រពន្ធ ពុំត្រូវបានគេស្គាល់ឈ្មោះនោះ ទេ(រងរបួសធ្ងន់) អ្នកទាំង២នាក់ រួមដំណើរជាមួយរថយន្ត ម៉ាកកាមរីហើមពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2I-6606 អ្នកបើកបរ ពុំត្រូវបានគេស្គាល់ ឈ្មោះនោះទេ ចំណែកឯរថយន្ត១គ្រឿងទៀត ម៉ាក កាមរី គូថស្វិត ពណ៌ស ពាក់ស្លាកលេខ 2E-3495 អ្នកបើកបរ ពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ។ នគរបាលបានបន្តទៀតថា មុនពេលកើតហេតុ គេឃើញរថយន្តទាំង២គ្រឿង បើកបរច្រាសទិសគ្នា ដោយរថយន្ត កាមរីគូថហើម ធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលចង្កូត ទៅបុកគ្នាយ៉ាងពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ ប្តី-ប្រពន្ធ ដែលរួមដំណើរ ជាមួយរថយន្ត កាមរី គូថហើម រងរបួសធ្ងន់ស្រាល និងរថយន្ត ខូចខាតយ៉ាងដំណំ ភ្លាមៗនោះ អ្នកបើកបររថយន្តទាំង ២ គ្រឿង បានចុះចេញពីរថយន្តរត់គេចខ្លួនបាត់អស់ ។ ក្រោយពេលកើតហេតុ នគរបាលមូលដ្ឋានបានចុះ ទៅដល់ជួយអន្តរាគមន៍ ដោយហៅរថយន្តសង្រ្គោះទៅដឹកជនរងគ្រោះទាំង ២នាក់ យកមកកាន់មន្ទីរ ពេទ្យ រាជធានីភ្នំពេញ ដើម្បីជួយសង្គ្រោះអាយុជីវិតជាបន្ទាន់ ចំណែកឯរថយន្តទាំង២គ្រឿង ត្រូវបាន នគរបាលយកទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ ៕ ផ្តល់សិទ្ធដោយ ដើមអម្ពិល

0 comments:

Post a Comment