Friday, October 24, 2014



ជម្ងឺអេបូឡា
ជាជម្ងឺមួយប្រភេទដែលកើតមានលើមនុស្សនិងសត្វពានមួយចំនួន។
បង្កឡើងដោយវីរុសអេបូឡា។
ជម្ងឺនេះតែងកើតមាននៅទ្វីអាហ្វ្រិកប៉ែកខាងលិចនិងប៉ែកកណ្ដាល​
ហើយត្រូវបានរកឃើញជាលើកដំបូងនៅឆ្នាំ១៩៧៦
នៅសាធារណរដ្ឋអាហ្វ្រិកកណ្ដាល។
រោគសញ្ញានៃជំងឺនេះចាប់ផ្ដើមចេញបន្ទាប់ពីបានឆ្លងមេរោគអស់រយះពេលចន្លោះពី២ថ្ងៃ ទៅ៣សបា្តហ៏​ រោគសញ្ញាដែលកើតមានមុនដំបូងស្រដៀងទៅនឹងជម្ងឺគ្រុនឈាម គ្រុនចាញ់​ រឺគ្រុនប្រភេទផ្សេង​ ដែលមានដូចជាអស់កម្លាំងខ្លាំង ក្ដៅខ្លួន ឈឺក្បាល ឈឺសន្លាក់ សាច់ដុំ និងពោះ អ្នកជំងឺក៏អាចក្អួត រាក និងបាត់បង់របបអាហារផងដែរ ។ក្នុងករណីខ្លះ អ្នកជងឺមានស្បែឡើងជាំហើយអាចហូរឈាមក្នុងទម្រង់ដូចជា ក្អូតឈាម ក្អូតចេញឈាម​ រឺបន្ទោរបង់ចេញឈាម ជាធម្មតា​ ការហូរឈាមបញ្ជា្នក់ជំងឺឋិតក្នុងដំណាក់កាលធ្ងន់ធ្ងរ។
 មូលហេតុដែលបណ្ដាលអោយកើតជំងឺអេបូឡាគឺដោយសារវីរុសបួនប្រភេទដែលរួមមាន​ Bundibugyo virus, Sudan virus, Tai virus និងមួយទៀតត្រូវបានគេហៅត្រឹមតែវីរុសអេបូឡា។
 ការចម្លងជម្ងឺអេបូឡាត្រូវបានគេជឿថាកើតមានឡើងក្រោយពីវីរុសអេបូឡាបានឆ្លងចូលទៅមនុស្សដោយការប៉ះពាល់នឹងវត្ថុរាវរបស់សត្វដែលមានជម្ងឺនេះ។ការចម្លងពីមនុស្សទៅមនុស្សកើតតាមរយះការប៉ះពាល់ដោយផ្ទាល់នឹងឈាមរឺវត្ថុផ្សេងទៀតរបស់អ្នកដែលមានជម្ងឺ រឺក៏ឧបករណ៏វេជ្ជសាស្រ្តដែលមិនបានស្អាតបានល្អ។
សាកសពអ្នកដែលបានស្លាប់ដោយជម្ងឺនេះក៏នៅតែអាចចម្លងមេរោគបានដែរ។ ទឹកកាមរបស់អ្នកជម្ងឺអាចផ្ទុកមេរោគរហូតដល់ទៅ៥០ថ្ងៃបន្ទាប់ពីបានជាដាច់ទាំងស្រុង។
  ការព្យាបាលបច្ចុប្បន្ននេះ ពុំមានឱសថអ្វីមួយដែលអាចព្យាបាលជម្ងឺអេបូឡាបានទាំងស្រុងទេ។ ការព្យាបាលតែងមានលក្ខណៈគាំទ្រ រួមមានចៀសវាងការចម្លង រក្សាលំនឹងធាតុរាវ គ្រប់គ្រងការឈឹចាប់ និងផ្តល់អុកស៊ីសែនគ្រប់គ្រាន់។
នៅខែកក្កដាឆ្នាំ២០១៤ វេជ្ជបណ្ឌិតជនជាតិអាមេរិកពីរនាក់បានឆ្លងជម្ងឺនេះ ហើយបានជាពីជម្ងឺ ដោយបានទទួលឱសថបែបពិសោធន៍ឈ្មោះ Map ដែលកាលពីមុនមកមិនដែលបានសាកល្បងលើមនុស្ស។ ហេតុការណ៍នេះធ្វើឲមានការតិះដៀលមួយចំនួន ហើយក្រោយមកអង្គការសុខភាពពិភពលោកបានសម្រេចចិត្តអនុញ្ញាតដាក់ឲប្រើបាន។
វាធ្លាប់កើតនៅប្រទេសអាហ្វ្រិកកណ្តាល ដោយតំបូងនៅក្នុងប្រទេសស៊ូដង់ ហ្សាអៀរ នៅក្នុងឆ្នាំ១៩៧៦។

0 comments:

Post a Comment