Friday, January 31, 2014

លោកយាយ​អាយុ៧៦ឆ្នាំ​ ភ្លើងចំបើងឆាប​ឆេះស្លាប់​ កណ្តាលស្រែ​គួរឲ្យសង្វេក

ខេត្តស្វាយរៀង៖ មានរឿងដ៏គួរឲ្យ ខ្លោចផ្សាក្រៃលែង ដោយលោកយាយម្នាក់អាយុ៧៦ឆ្នាំ ត្រូវភ្លើងចំបើងឆាបឆេះរហូតស្លាប់ យ៉ាងអាណោច អាធម័កណ្តាលវាលស្រែ ដោយសារមានជនមិនស្គាល់ មុខលួចដុត ខណៈលោកយាយឃើញភ្លើងចំបើង ឆេះចូលទៅពន្លត់ អកុសលត្រូវភ្លើងឆាបឆេះព័ទ្ឋជុំវិញ មិនអាចចេញរួច ។
ហេតុការណ៏នេះបានកើតឡើងនៅ ម៉ោង៣រសៀលថ្ងៃទី៣០ មករា ២០១៤ ស្ថិតក្នុងភូមិត្រពំាងត្រាវ ឃុំញរ ស្រុកកំពង់រោទិ៍ ។ លោកយាយរងគ្រោះឈ្មោះ អ៊ុក ស៊ុន មានទីលំនៅក្នុងភូមិ-ឃុំខាងលើ ។
បើតាមនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំញរ បានឲ្យដឹងថា មុនពេលកើតហេតុស្រ្តីរងគ្រោះ និង ចៅស្រី ឈ្មោះ គង់ រក្សា អាយុ៥ឆ្នាំ បានទៅឃ្វាលក្របីនៅវាលស្រែចម្ងាយ ពីភូមិ៤០០ម៉ែត្រ ពេលទៅដល់វាលស្រែ ក៏ឃើញភ្លើងឆេះពុំនូក ចំបើងរបស់គាត់ត្រូវភ្លើងឆាបឆេះ យ៉ាងសន្ឋោសន្ឋៅ ក៏រត់ចូលទៅពន្លត់ដោយខ្លាចឆេះរាលដាល ដល់ចំបើងស្រែគេជិតខាង ស្រាប់តែភ្លើងឆាបឆេះជុំវិញតែម្តង បណ្តលឲ្យឆេះលោកយាយស្រែកឲ្យគេ ជួយតែគ្មានអ្នកណានៅក្បែរ សំណាងល្អចៅស្រីពេលភ្លើងឆេះយាយ មិនរត់ចូលទៅតាមយាយ បានរត់ទៅផ្ទះបា្រប់បងស្រីឈ្មោះ គង់ គន្ឋា អាយុ២១ឆ្នាំ ថាយាយភ្លើងឆេះ ក៏ស្រែកឆោឡោ ហើយអ្នកភូមិក៏ទៅជួយ តែពេលទៅដល់ ហួសពេលទៅហើយ គឺលោកយាយត្រូវភ្លើងឆេះរួញខ្មៅស្លាប់ក្នុងភ្លើង ចំបើងយ៉ាងអាណោចអាធម័ ។ ក្រុមអ្នកភូមិបានត្រឹមតែសែងសព លោកយាយ អ៊ុក ស៊ុន មកផ្ទះធ្វើបុណ្យតាមប្រពៃណីប៉ុណ្ណោះ ។ នៅពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវករណីនេះ ៕


ប្រភពមកពីkhmerload

Related Posts:

  • 14.00     រដ្ឋ​ធម្មនុញ្ញ​គឺ​ជា​ទម្រង់​មួយ​នៃ រដ្ឋា​ភិ​បាល នៅ​ក្នុង​ការ​ដែល​ជា ក្សត្រ ត្រូវ​បាន​ដាក់​កម្រិត​ដោយ​ស្រប​ច្បាប់​នៅ​ក្នុង​ព្រំដែន​នៃ​មួយ រដ្ឋធម្មនុញ្ញ ។  ក្នុង​សំណុំ​បែបបទ​នៃ… Read More
  • លទ្ធិប្រជាធិបតេយ្យ លទ្ធិប្រជាធិបតេយ្យគឺជា ទម្រង់នៃការរដ្ឋាភិបាល នៅក្នុងការដែលទាំងអស់ ​ ប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោត ត្រូវបានន័យដើម្បីចូលរួមស្មើភាពគ្នា - ដោយផ្ទាល់ឬតាមរយៈ តំណាងជាប់ឆ្នោត, ដោយប្រយោល - នៅក្នុងសំណើរការអភិវឌ្ឍន… Read More
  • របបរាជានិយមដាច់ការបបរាជានិយមដាច់ខាតគឺជាទម្រង់រាជាធិបតេយ្យរបស់រដ្ឋាភិបាលដែលក្នុងនោះ ស្ដេច មានអំណាចដាច់ខាតក្នុងចំណោមប្រជាជនរបស់គាត់ឬនាង។ អានព្រះមហាក្សត្រដាច់ខាត wields កំហិត អំណាចនយោបាយ លើ រដ្ឋអធិបតេយ្យ និងប្រជាជនរបស់ខ្លួន។ របបរាជានិយមដាច់ខាតគឺ… Read More
  • សាធារណរដ្ឋ 14.00 Normal 0 false false false EN-US X-NONE KHM … Read More
  • រដ្ឋធម្មនុញ្ញ រដ្ឋធម្មនុញ្ញមួយគឺជាសំណុំនៃគោលការណ៍គ្រឹះឬគំរូបានបង្កើតឡើងនេះបើយោងតាមដែលជា រដ្ឋ អង្គការឬផ្សេងទៀតត្រូវបានគ្រប់គ្រង។ច្បាប់នេះរួមគ្នាពោលគឺការធ្វើឱ្យឡើង, បង្កើត, អ្វីដែលអង្គភាពនេះ។ នៅ ពេលដែលគោលការណ៍ទាំងនេះត្រូវបានសរស… Read More

0 comments:

Post a Comment