Friday, January 31, 2014
Home »
» បុរសចិត្តល្អម្នាក់ បានស្លាប់ខណៈពេលដែល រូបគេចេញក្រៅរថយន្ត ដើម្បីជួយបុរសម្នាក់ទៀតដែល លោតពីលើស្ពានផ្លូវធំ។
បុរសចិត្តល្អម្នាក់ បានស្លាប់ខណៈពេលដែល រូបគេចេញក្រៅរថយន្ត ដើម្បីជួយបុរសម្នាក់ទៀតដែល លោតពីលើស្ពានផ្លូវធំ។
អ្នកបើករថយន្តម្នាក់ បានឈប់ហើយចេញមកក្រៅ ដើម្បីសំដៅទៅពិនិត្យមើលអ្នកលោតនោះ ប៉ុន្តែបន្តិចក្រោយមក គាត់ត្រូវបានបុកដោយរថយន្ត មួយគ្រឿងទៀត និងបានស្លាប់បាត់បង់ជិវិត ភ្លាមៗផងដែរ។ សាក្សីនៅកន្លែងកើតហេតុ បាននិយាយថា ពួកគេបានឃើញបុរស ដែលចង់ធ្វើអត្តឃាត លោតចេញពីគែមស្ពានផ្លូវធំ M1 នៅក្នុងតំបន់ Hertfordshire នៃប្រទេសអង់គ្លេស នាពេលព្រឹកនេះ។
ក្នុងនោះផងដែរ មានសាក្សីម្នាក់ ឈ្មោះ Rebecca Martin ដែលបាននឹងកំពុងធ្វើដំណើរ តាមឡានក្រុងដ៏ធំមួយ ពីត្បូងទៅជើងនៅលើផ្លូវធំ ដែលបានកើតហេតុនោះ បាននិយាយថា៖ "ឡានរបស់ពួកយើងបាន ចាប់ហ្រ្វាំងយ៉ាងខ្លាំង ហើយបានឮសម្លេងបុកគ្នា នៅខាងមុខ។ ក្រោយមកពួកយើង ក៏បានឃើញបុរសម្នាក់ លោតចេញពីលើស្ពាន នៅពីមុខពួកយើងនោះតែម្តង។ ស្របពេលនោះផងដែរ ស្រាប់តែមាន ឡានមួយគ្រឿងបានឈប់ រួចបុរសម្នាក់បានចេញមក ដើម្បីសំដៅទៅមើល ក្នុងគោលបំណងជួយដល់បុរស ដែលបានលោតសម្លាប់ខ្លួននោះ តែបែរជាអកុសល គាត់ត្រូវបានឡានផ្សេងទៀត បុកពេញមួយទំហឹងទៅវិញ។ វាពិតជារឿងដ៏អាក្រក់មួយ ព្រោះថាមនុស្សដែលចង់ព្យាយាម ជួយគេបែរជាត្រូវទទួល គ្រោះថ្នាក់ដល់ស្លាប់ទៅវិញ”។
ប៉ូលិសបាននិយាយថា ទោះបីជាក្រុមគ្រូពេទ្យនិង ឡានសង្រ្គោះបន្ទាន់ទៅដល់ កន្លែងកើតហេតុភ្លាមៗក៏ដោយ បុរសទាំងពីរនោះនៅតែ ស្លាប់នៅពេលដល់មន្ទីរពេទ្យ។ ក៏ប៉ុន្តែប៉ូលិសបាន បដិសេធក្នុងការបង្ហាញពីអាយុ ឬក៏ព័ត៌មានលំអិតទាក់ទង នឹងជនរងគ្រោះទាំងពីរ ខណៈប៉ូលិសកំពុងតែព្យាយាម ទាក់ទងទៅសាច់ញាតិរបស់ពួកគេ។
តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះទង្វើរបស់បុរសចិត្តល្អម្នាក់នោះ?
ប្រភពមកពី khmerload
Related Posts:
Nikon ណែនាំកាមេរ៉ាស៊េរីថ្មីសមត្ថភាពកាន់តែអស្ចារ្យ មានប្រភពមកពី៖ news.sabay.com.kh ក្រុមហ៊ុន Nikon បានបង្ហាញប្រភេទកាមេរ៉ាស៊េរីថ្មី D7200 ជាប្រភេទកាមេរ៉ាឌីជីថលក្នុងទម្រង់ DX SLR ដែលបន្ថែមនៅសមត្ថភាពកាន់តែអស្ចារ្យសម្រាប់ការថតរូប។ D7200 បង្ហាញនៅប្រព… Read More
ស្រែកឆោឡោ ថាចោរប្លន់ម៉ូតូ ផ្អើលប៉ូលិសមួយ ខណ្ឌសែនសុខ ការពិតស្រវឹង វង្វេងម៉ូតូទុក នៅផ្ទះថាម៉ូតូបាត់ (មានវីដេអូ) ប្រភពមកពី៖ khmerload រាជធានីភ្នំពេញ៖ បុរសចំណាស់ក្នុងស្ថានភាពស្រវឹង បានដើរស្រែកឆោឡោថាមាន ចោរវាយប្លន់យកម៉ូតូរបស់គាត់ បង្កឲ្យមានការ ភ្ញាក់ផ្អើលដល់ប៉ូលិសមួយ ខណ្ឌសែនសុខចេញជួយអន្តរាគមន៍ ប៉ុន្តែធាតុពិតគាត់ស្រវឹង ដល់ថ្នាក់វង្វ… Read More
អ្នកវិទ្យាសាស្ត្រ៖ អារម្មណ៍ឯកោ ប៉ះពាល់យ៉ាងខ្លាំង ដល់មនុស្ស និងអាចធ្វើ ឲ្យពួកគេ ឆាប់ស្លាប់បាន! ប្រភពមកពី៖ khmerload អាមេរិក៖ ជាការពិតណាស់ ភាពឯកោ គឺបានផ្តល់ឲ្យ មនុស្សនូវអារម្មណ៍ មិនល្អដែល អាចធ្វើឲ្យ យើងក្លាយទៅជា មនុស្សទុក្ខសោក និងជាមនុស្ស មិនសូវមាន ភាពរស់រវើក លើសពីនេះទៀត អ្នកវិទ្យាសាស្ត្រ ក៏បានបញ្ជាក់ ទៀតថាការ រស… Read More
តារាចម្រៀងទាបបំផុត១០រូប ក្នុងសិល្បៈកូរ៉េ ប្រភពមកពី៖ news.sabay.com.kh ពេលពាក់ទ្រនាប់ជើង តារាចម្រៀងកូរ៉េមានរាងឡើងខ្ពស់ ប៉ុន្តែពេលដោះចេញវិញ ពួកគេមួយចំនួនធ្វើឱ្យទស្សនិកជន ជាច្រើនភ្ញាក់ផ្អើល។ តួយ៉ាង តារាចម្រៀងស្រី១០នាក់ខាងក្រោមនេះត្រូវគ… Read More
នៅខាងមុខសាលាបច្ចេកទេសដុន បូស្កូ ខេត្តព្រះសីហុន មានការប្រារព្ធពិធីបុណ្យកត្តញ្ញូ និង បុណ្យចូលឆ្នាំ សាលាបច្ចេកទេសដុន បូស្កូ ខេត្តព្រះសីហនុ នៅថ្ងៃ សុក្រ ទី១០ ខែ មេសា ឆាំ្ន ២០១៥ ខាងមុខនេះនៅសាលាបច្ចេកទេសដុន បូស្កូ ខេត្តព្រះសីហនុ … Read More
0 comments:
Post a Comment