Friday, January 31, 2014
Home »
»
Related Posts:
ចង់បានកាមេរ៉ាត្រូវដឹងអ្វីខ្លះមុននឹងទិញ! ប្រភពមកពី៖ news.sabay.com.kh មនុស្សភាគច្រើននៅពេលចង់ទិញកាមេរ៉ាថ្មីមួយពពួក DSLR (Digital Single Lens Reflex) តែងតែពិបាក មិនដឹងជ្រើសរើសរកកាមេរ៉ាមួយណាដែលថតបានស្អាត ហើយសមនឹងលុយដែលយើងមាននោះទេ។… Read More
ស្រលាញ់គេខ្លាំងសឹងអី គួរទម្លាយប្រវត្តិខិលខូចឲ្យគេដឹងអត់ហ្ន៎?បើសិនជាថ្ងៃណាមួយ មិត្តយុវវ័យត្រូវបានសង្សារជាទីស្រលាញ់ជជីកសួរពីប្រវត្តិ ស្នេហា ខណៈពីមុនមក អ្នកក៏ធ្លាប់មានរឿងមិនសូវល្អប៉ុន្មានដែរ សង្សារក៏មានច្រើន ហើយធ្លាប់បែកបាក់គ្នារាប់ភ្លេចទៀតផង តើអ្នកនឹងសម្រេចចិត្តប្រាប់អតីតកាលស្នេហារបស់អ្នកទៅគេត្រង់ៗ ដែរ ឬទេ បើស្នេហាចុងក្រោយនេះ ជាស្នេហាស្មោះរបស់អ្នក? “មនុស្សស្រលាញ់គ្នាស្មោះមិនគួរមានអាថ៌កំបាំងជាមួយគ្នាឡើយ។ ប្រាប់គេតាមត្រង់ទៅ មានអ្វីត្រូវខ្លាច តែបើយើងព្យាយាមលាក់បាំងអតីតកាលស្នេហារបស់យើងចំពោះគេ មានន័យថា យើងមិនស្មោះនឹងគេបាត់ទៅហើយ”។ នេះជាការបញ្ជាក់ឲ្យដឹងពីលោក សុទ្ធ កុសល និស្សិតជំនាញអក្សរសាស្ត្រអង់គ្លេសនៃវិទ្យាស្ថានភាសាបរទេស។ លោក បានបន្ថែមទៀតថា៖ “ម្យ៉ាងទៀត បើសិនជាគេស្រលាញ់យើងស្មោះ នោះគេមិនប្រកាន់ពីអតីតកាលមិនល្អរបស់យើងឡើយ ទោះបីយើងធ្លាប់ខិលខូចយ៉ាងណា ក៏គេនៅតែទទួលយើងបានដែរ”។ គិត ដល់ចំណុចខាងលើ យុវជន ជន សុទ្ធា និស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យន័រតុនវិញ ប្រាប់ថា៖ “ទោះបីជាយើងខំប្រឹងលាក់បាំងគេយ៉ាងណា ខ្ញុំជឿថា មុន និងក្រោយជៀសមិនផុតពីសង្សារដឹងទេ។ បើមិនប្រាប់ពេលនេះទេ ច្បាស់ជាមានរឿងពេលក្រោយជាមិនខានឡើយ”។ និស្សិតជំនាញ ព័ត៌មានវិទ្យាដដែលរូបនេះបានបន្តឲ្យដឹងទៀតថា៖ “ប្រាប់ការពិតទៅ ថាយើងធ្លាប់មានសង្សារប៉ុន្មាននាក់ ធ្លាប់ជ្រុលជ្រួសអីដែរអត់។ បើគេទទួលយកបាន ក៏បាន ហើយបើមិនបាន ក៏ហីទៅ។ កុំលាក់គេអី មិនល្អទេ”។ Love-Sabay3 យល់ឃើញស្រដៀងៗគ្នានេះដែរ កញ្ញា គង់ គន្ធា អាយុ២០ឆ្នាំ ជាសិស្សថ្នាក់ទី១២នៃវិទ្យាល័យច្បារអំពៅ បាននិយាយថា៖ “គ្មានហេតុផលអ្វីត្រូវលាក់ បាំងប្រវត្តិស្នេហាជាមួយសង្សារនោះទេ ព្រោះអ្នកខ្លះស្រលាញ់គ្នា សម្លឹងមើលឃើញដល់អនាគត ទើបគេសួរពីអតីតកាលរបស់យើងដូច្នេះ”។ ឆ្លើយ តបទៅនឹងសំនួរថាតើអត់ខ្លាចប្រាប់ពីប្រវត្តិស្នេហាមិនល្អ របស់ខ្លួនទៅគេត្រង់ៗ ហើយគេទទួលយកអត់បាន គន្ធា បានពន្យល់ថា៖ “រឿងហ្នឹងយើងមើលដែរ។ បើសិនជាគេស្រលាញ់យើងស្មោះមែន ដាច់ខាតត្រូវតែប្រាប់គេតាមត្រង់។ តែបើគេគ្រាន់តែជាមនុស្សចង់លេងសើចជាមួយយើង មិនចំាបាច់ប្រាប់ពីប្រវត្តិពិតឲ្យគេដឹងនោះទេ”។ ទោះ បីជាយ៉ាងណា យុវជន ប្រាក់ បញ្ញារិទ្ធិ អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ បានបញ្ចេញទស្សនៈប្រឆាំងទៅនឹងទស្សនៈទាំងអស់ខាងលើថា៖ “ដាច់ខាតមិនត្រូវប្រាប់ពីប្រវត្តិយើងទៅគេទាំងអស់នោះទេ។ បើអាចកុហកគេបាន គួរតែនិយាយកុហកខ្លះទៅ“។ បញ្ញារិទ្ធិ បានបន្ថែមទៀតថា៖ “ពេលខ្លះការកុហកមិនមែនសុទ្ធតែមិនល្អទាំងអស់នោះទេ តែបើសិនជាយើងប្រាប់គេទាំងអស់ នៅពេលដែលមានរឿងឈ្លោះប្រកែកគ្នាគេប្រាកដជាលើកយករឿងយើងធ្លាប់ មានសង្សារមកឌឺឲ្យយើងជាមិនខានឡើយ”៕ ចុះមិត្តយុវវ័យវិញ ប្រាប់តាមត្រង់ ឬលាក់បាំង? អត្ថបទ៖ យិន សំបូរ ប្រភពមកពី៖ news.sabay.com.kh បើសិនជាថ្ងៃណាមួយ មិត្តយុវវ័យត្រូវបានសង្សារជាទីស្រលាញ់ជជីកសួរពីប្រវត្តិ ស្នេហា ខណៈពីមុនមក អ្នកក៏ធ្លាប់មានរឿងមិនសូវល្អប៉ុន្មានដែរ សង្សារក៏មា… Read More
ប្រេស៊ីលយក ស្តាត World Cup ដែលសង់អស់ ៥៣០ លានដុល្លារ មកធ្វើជា កន្លែងលក់ឡានក្រុង ប្រភពមកពី៖ khmerload.com ប្រេស៊ីល៖ កីឡដ្ឋានបាល់ទាត់ ដែលសាងសង់ អស់ប្រាក់ជាង ៥៣០ លានដុល្លារអាមេរិក សំរាប់ប្រើប្រាស់ ក្នុងយុទ្ធនាការ ការប្រកួតបាល់ទាត់ពិភពលោក នៅប្រទេសប្រេស៊ីល កាលពីឆ្នាំមុន ពេលនេះបានក្លាយជា កន្លែងដាក់… Read More
អ្នកវិទ្យាសាស្ត្រ ស្រាយចម្ងល់ ហេតុអ្វីបានជា មនុស្សមមើរ មិនចេះដើរ បុកជញ្ជាំង សោះអញ្ចឹង! ប្រភពមកពី៖ khmerload.com អាមេរិក៖ អស់ពេលជាយូរមកហើយ តើប្រិយមិត្តមាន ធ្លាប់ដែលឆ្ងល់ទេថា ហេតុអ្វីបានជា មនុស្សមមើរ ងើបដើរ អាចបញ្ជាទិស ដែលនៅជុំវិញ ខ្លួនរបស់គេ បានច្បាស់ ជាពិសេសគឺ អាចបញ្ជា មិនឲ្យដើរ បុកជញ្ជាំង ឬក៏អ្វីផ្សេងនោ… Read More
៨ចំនុច ដែលត្រូវ ដឹង ពី contact lens និងការការពារ ភ្នែក ប្រភពមកពី៖ khmerload.com ជាការពិតណាស់ កែវភ្នែកគឺជា សរីរាង្គ ដ៏សំខាន់ របស់មនុស្សម្នាក់ៗ ក្នុង ជីវិតរស់នៅ ប្រចាំថ្ងៃ ដែលហេតុនេះ ហើយ នៅពេលដែល ធ្វើអ្វីមួយ ទាក់ទងនឹង ភ្នែក យើងគួរតែ មានការ ប្រុងប្រយ័ត្ន ព្រោះ កំហុសបន្ដិចបន្ដ… Read More
0 comments:
Post a Comment