ប្រភពមកពី៖ khmerload.
អង់គ្លេស៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United របស់ប្រទេសអង់គ្លេស កំពុងត្រៀមខ្លួន ទទួលយកខ្សែបំរើ សញ្ជាតិហូឡង់ វ័យ៣០ឆ្នាំ Wesley Sneijder របស់ក្រុម Galatasaray ក្នុងតម្លៃខ្លួន ប្រហែល ១៥លានផោន ឬជាង ២២លានដុល្លារ។
កីឡាករ សញ្ជាតិហូឡង់ វ័យ៣០ឆ្នាំ Wesley Sneijder
ខ្សែបំរើសញ្ជាតិហូឡង់រូបនេះ ធ្លាប់លេចលឺ ព័ត៌មានថា នឹងចាកចេញ ទៅកាន់ ក្រុមបាល់ទាត់ Juventus របស់ប្រទេសអ៊ីតាលី ប៉ុន្តែក្រុមបាល់ទាត់ ដ៏ធំរបស់ ប្រទេសអ៊ីតាលី មួយនេះ បានបង្វែរ ចំណាប់អារម្មណ៏ ទៅលើកីឡាករ វ័យ២៦ឆ្នាំ Henrikh Mkhitaryan របស់ក្រុមបាល់ទាត់ Borussia Dortmund ទៅវិញ ទើបឥឡូវនេះ ធ្វើឲ្យក្រុមបាល់ទាត់ Manchester United មានឱកាស ទទួលយក កីឡាករ Wesley Sneijder ទៅកាន់ទឹកដី Old Trafford របស់ខ្លួន នៅក្នុងប្រទេសអង់គ្លេស។

កីឡាករ វ័យ២៦ឆ្នាំ Henrikh Mkhitaryan របស់ក្លិបបាល់ទាត់ Borussia Dortmund
កីឡាករ វ័យ២៦ឆ្នាំ Henrikh Mkhitaryan របស់ក្លិបបាល់ទាត់ Borussia Dortmund
យ៉ាងណាមិញ វាគឺជារឿង ដ៏សប្បាយចិត្តមួយ របស់កីឡាករ Sneijder ដែលកំពុងតែ អស់សង្ឃឹម ចង់ចាកចេញ ពីក្រុមបាល់ទាត់ Galatasaray របស់ប្រទេស Turkey ខណៈឥឡូវនេះ បានចូលរួម ជាមួយនឹង ក្រុមបាល់ទាត់ Manchester United ដែលមាន លោក Louis van Gaal ជាគ្រូបង្វឹក របស់ក្រុម Manchester United និងក្រុមជម្រើសជាតិ នៃប្រទេសហូឡង់ ផងដែរ៕

លោក Louis van Gaal គ្រូបង្វឹក ក្រុម Manchester United និងក្រុមជម្រើសជាតិ នៃប្រទេសហូឡង់
លោក Louis van Gaal គ្រូបង្វឹក ក្រុម Manchester United និងក្រុមជម្រើសជាតិ នៃប្រទេសហូឡង់
ប្រភព ៖ មេត្រូ
កែសម្រួលដោយ ៖ ប៊ី
0 comments:
Post a Comment