Tuesday, December 16, 2014

Huawei ប្រកាស Honor 6 Plus កាមេរ៉ា​ភ្លោះ​ វាយ​លុក​​ទីផ្សា​​រ​

 ប្រភពមកពី៖news.sabay.com.kh
កាល​ពី​ម្សិល​មិញ​ក្រុមហ៊ុន Huawei បាន​ប្រកាស Smartphone ម៉ូដែល​ថ្មី​របស់​ខ្លួន​មាន​ឈ្មោះ​ថា Huawei Honor 6 Plus យក​លំនាំ​តាម Huawei Honor 6 ដែល​បាន​ប្រកាស​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ​​។

712a2410gw1enbtf3eb9hj20go0b4td7

Huawei Honor 6 Plus ​ដែល​បាន​ប្រកាស​​កាល​ពី​ម្សិល​មិញ​នេះ​មាន​អេក្រង់​ទំហំ ៥,៥​អ៊ីញ​និង​​មាន Resolution 1920 x 1080 pixels។ វា​មាន​ Memory ទំហំ 32GB (អាច​បន្ថែម​ microSD Card ពី​ក្រៅ​បាន​ទំហំ 128GB) និង​មាន​ RAM ទំហំ​រហូត​ដល់​ទៅ 3GB។ ចំណែក​ឯ​កាមេរ៉ា​ក្រោយ​ភ្លោះ​របស់  Hornor 6 Plus នេះ​វិញ​មាន​​ទំហំ 8MP ដែល​អាច​ថត​រូប​បាន​ទំហំ 13MP, កាមេរ៉ា​មុខ​ទំហំ 5MP និង​មាន​ថាមពល​ថ្ម​រហូត​ដល់ 3600 mAh។

Honor 6 Plus​ មាន​ពីរ​ជម្រើស​គឺ Honor 6 Plus (ស៊ីម​មួយ​) ភ្ជាប់​មក​ជា​មួយ​បច្ចេកវិទ្យា 4G LTE មាន​តម្លៃ ៤០០ដុល្លារ (២៥០០ យន់) រី​ឯ​ម៉ូដែល Honor 6 Plus (ស៊ីម​ពីរ​)​ ភ្ជាប់​មក​ជាមួយ​តែ​បច្ចេកវិទ្យា 4G ធម្មតា​​ប៉ុណ្ណោះ​​និង​មាន​តម្លៃ ៣២០ដុល្លារ (២០០០យន់)៕

712a2410gw1enbtfp4opkj20go0b4ado

712a2410gw1enbtfxcetoj20go0b4jsm

712a2410gw1enbtgh0pblj20go0b4wgo

cedcd652jw1enbv4swpj9j218g0xc48h

វីដេអូ៖


0 comments:

Post a Comment