ប្រភពមកពី៖ news.sabay
ក្រុមវេជ្ជបណ្ឌិតនៅក្នុងប្រទេសចិន បានវះកាត់យកក្រួស ៤២០ដុំ ចេញពីតម្រងនោមបុរសម្នាក់ កាលពីថ្ងៃសុក្រ។ ចំណែកមូលហេតុនៃក្រួសក្នុងតម្រងនោមនេះ ត្រូវវេជ្ជបណ្ឌិតអះអាងថា បណ្ដាលមកពីបរិភោគតៅហ៊ូច្រើនពេក។
បុរសរងក្រួសដែលមានឈ្មោះកាត់ He មានអាយុ ៥៥ឆ្នាំ បានទទួលការវះកាត់កាលពីថ្ងៃសុក្រកន្លងទៅ។ បើតាមរបាយការណ៍បានឲ្យដឹងថា បុរសចំណាស់ម្នាក់នេះ បានទៅជួបវេជ្ជបណ្ឌិតនៅខេត្តZhejiang ភាគខាងកើតប្រទេសចិន កាលពីខែឧសភាកន្លងទៅ បន្ទាប់ពីមានអារម្មណ៍ថាចុកអួលនៅក្នុងពោះ។ ក្រោយស្កេនរាងកាយរួច គេបានរកឃើញថា មានក្រួសជាច្រើនក្នុងតម្រងនោមរបស់របស់បុរសរងគ្រោះ។
ដើម្បីជួយសង្គ្រោះជីវិត លោក He ត្រូវទទួលការវះកាត់បន្ទាន់ ព្រោះក្រួសទាំងនោះស្ទើរតែមិនអាចឲ្យទឹកឆ្លងកាត់បាន។ វេជ្ជបណ្ឌិតឈ្មោះ Wei ដែលជាអ្នកវះកាត់ដោយផ្ទាល់ បាននិយាយថា លោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះមិនធ្លាប់ឃើញក្រួសក្នុងតម្រងនោមច្រើនបែបនេះពីមុនមក។ “ខ្ញុំមិនដែលឃើញគ្រួសច្រើនអ៊ីចឹងទេពីមុនមក… វះកាត់ស៊ីពេល ២តិចជាង ២ម៉ោង ហើយ ៤៥នាទី គ្រាន់តែយកក្រួសចេញ”។ វេជ្ជបណ្ឌិត Wei និយាយក្រោយពេលវះកាត់រួច។
បន្ទាប់ពីវះកាត់ ក្រុមវេជ្ជបណ្ឌិតបានយកក្រួសយ៉ាងតិច ៤២០ដុំ ដែលមានពណ៌បៃតង និងលឿង ចេញពីតម្រងនោមបុរសរងគ្រោះ។ នេះមិនទាន់រាប់បញ្ចូលដុំក្រួសតូចៗជាច្រើនទៀត សរុបជាង ១០០ដុំផង។
វេជ្ជបណ្ឌិតបានដាក់បន្ទុកទៅលើការទទួលទានតៅហ៊ូប្រចាំថ្ងៃច្រើន និងផឹកទឹកតិច ជាមូលហេតុនៅពីក្រោយក្រួសក្នុងតម្រងនោមដ៏ច្រើននេះ។ កាលពី ២០ឆ្នាំ បុរសរូបនេះ ធ្លាប់ទទួលការព្យាបាលក្រួសក្នុងតម្រងនោមម្ដងរួចទៅហើយ និងប្រើបច្ចេកទេសបាញ់បំបែកក្រួសចេញបានជាង ១០ដុំ។ ពេលនេះគ្រួសារ លោក He បាននិយាយថា មិនអនុញ្ញាតឲ្យរូបលោកទទួលទានតៅហ៊ូច្រើនបែបនេះទៀតទេ៕
តៅហ៊ូ
0 comments:
Post a Comment