Friday, October 16, 2015

ហុង​ដា​ទើប​បង្ហាញ​​​ CBR ស៊េរី​ ២០១៦ បួន​ម៉ូដែល​​ ត្រូវ​ចិត្ត​សម្រាប់​អ្នក​ជិះ​ម៉ូតូ​ស្ព័រ

ប្រភពមកពី៖ news.sabay.com.kh
ថ្មីៗ​នេះ​​ក្រុមហ៊ុន​​ហុងដា​ទើប​តែ​​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ម៉ូតូ​ស៊េរី​ថ្មី​ចំនួន​បួន​ម៉ូដែល​របស់​ខ្លួន​ នៅ​ក្នុង​ពិព័រណ៍​ American International Motorcycle Expo ដែល​ធ្វើ​ឡើង​ក្នុង​រដ្ឋ​​ Florida សហរដ្ឋអាមេរិក។ ម៉ូតូ​ទាំង​បួន​ម៉ូដែល​នោះ​មាន​ដូច​ជា​​ CBR300R សេរី​ឆ្នាំ ២០១៦, CBR500R សេរី​ឆ្នាំ ២០១៦, CBR600RR សេរី​ឆ្នាំ ២០១៦ ​ និង CBR1000RR ​សេរី​ឆ្នាំ ២០១៦។


CBR300R សេរី​ឆ្នាំ ២០១៦

cbr1

Honda CBR300R ​គឺ​ជា​ប្រភេទ​ម៉ូតូ​ស្ព័រ​ទំនើប​មួយ​ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ទំនើប​ទាំង​រូប​រាង​​ និង​​សមត្ថភាព​ខ្លាំង​។ ​​ប្រភេទ​​​ម៉ាស៊ីន​ស៊ីឡាំង​របស់​វា​​ត្រូវ​បាន​បំពាក់យ៉ាង​សម​ស្រប​ទៅ​នឹង​តួ​​​​ម៉ូតូ​ ​ផ្ដល់​​​ភាព​ងាយ​ស្រួល​ក្នុង​​​​ពេល​ជ្រែង​ជើង​ឈប់​សម្រាប់​អ្នក​ជិះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ វា​ត្រូវ​បាន​ផលិត​ឡើង​ដោយ​បំពេញ​តម្រូវ​ការ​ក្នុងការ​​បើក​បរ​ទាំង​ប្រភេទ​ផ្លូវ​ធំ​ៗ និង​ផ្លូវ​ក្នុង​ក្រុង​ផ្សេងៗ​ទៀត។ បន្ថែម​ទៀត​នោះ ​វា​ក៏​បាន​ភ្ជាប់​មក​ជា​មួយ​នឹង​មុខងារ​សំចៃ​សាំង​ផង​ដែរ។ ​ចំពោះ​តម្លៃ​របស់​វា​គឺ​ប្រហែល​ជា​​ ៤ ៣៩៩ ទៅ ៤ ៨៩៩ ដុល្លារ​សហរដ្ឋអាមេរិក​។


CBR500R ​ស៊េរី​ឆ្នាំ ២០១៦

cbr2

​ជា​មួយ​នឹង​វត្តមាន​​ម៉ូតូ​ស៊េរី​មួយ​ទៀត​ដែល​ក្រុមហ៊ុន​ហុងដា​ទើប​បាន​បង្ហាញ​នោះ​មាន​ឈ្មោះ​ថា​​ CBR500R ​ស៊េរី​ឆ្នាំ ២០១៦។ CBR500R ​ស៊េរី​​ថ្មី​នេះ​​ក៏​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ទំនើប​ផង​ដែរ​​ ហើយ​វា​ក៏​ត្រូវ​បាន​កែ​ប្រែ​ទៅ​​លើ​បូម​មុខ​ ស៊ីទែន​សាំង​ធំ​ជាង​ស៊េរី​មុន​ និង​ប្រព័ន្ធ​ហ្វ្រាំង​ថែម​ទៀត​ផង។ ចំពោះ​តម្លៃ​វិញ​គឺ​​ពុំ​ទាន់​បាន​ប្រកាស​នៅ​ឡើយ​នោះ​ទេ។​


CBR600RR ​ស៊េរី​ឆ្នាំ ២០១៦

cbr3

​​ចំណែក​ឯ​ Honda CBR600R ​ស៊េរី​ឆ្នាំ ២០១៦ ​នេះ​វិញ​ ក៏​ត្រូវ​បាន​រចនា​ត្រឡប់​មក​វិញ​ជា​មួយ​នឹង​ពណ៌​ខ្មៅ​ឆ្នូត​ស​​ស្រស់​ស្អាត​ បូក​រួម​ទាំង​បាន​បង្កើន​នូវ​គុណ​ភាព​ និង​ការ​រចនា​ថ្មី​ទៅ​​លើ​ដៃ​ចង្កូត​​, ល្បឿន​ម៉ាស៊ីន ក៏​ដូច​ជា​ទំហំ​ម៉ាស៊ីន​ផង​ដែរ។ ​ម៉ូតូ​ស្ព័រ​ស៊េរី​ថ្មី​មួយ​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​បំពេញ​តាម​តម្រូវការ​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។​ CBR600R ស៊េរី​ឆ្នាំ ២០១៦ នេះ​មាន​តម្លៃ​ប្រមាណ​ជា​​ ១១ ៤៩០ ដុល្លារ​ ទៅ ១២ ៤៩០ ដុល្លារ​សហរដ្ឋអាមេរិក។


CBR1000RR ​ស៊េរី​ឆ្នាំ ២០១៦

cbr4_1

ក្រៅ​ពី​បី​ម៉ូដែល​ខាង​លើ​ ក្រុមហ៊ុន​ហុងដា​ក៏​បាន​បង្ហាញ​ម៉ូតូ​ស្ព័រ​មួយ​ម៉ូដែល​ទៀត​គឺ​ Honda CBR1000RR​ សេរី​ឆ្នាំ ២០១៦។ CBR1000RR​ សេរី​ថ្មី​មួយ​នេះ​​​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​​ស៊ីឡាំង​ ៤ កម្លាំង​ ៩៩៩ សេសេ ​, ប្រព័ន្ធ​អាំប្រាយ៉ា​ ជា​មួយ​នឹង​បច្ចេកវិទ្យា​ ASC ​យ៉ាង​ទំនើប។

​​ចំពោះ​​​តម្លៃ​វិញ​សម្រាប់​ម៉ូដែល​ធម្មតា​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រហែល​ជា​​ ១៣ ៩៩៩ ដុល្លារ​​សហរដ្ឋអាមេរិក។ ចំណែក​ឯ​ម៉ូដែល​​ SP ​​ដែល​បំពាក់​ដោយ​​​បូម​​មុខ​ប្រភេទ​​ Ohlins​, ហ្វ្រាំង​ប្រភេទ​ Brembo ​និង​សំបក​កង់​ប្រភេទ​ Pirelli Diablo Supercorsa SC ​គឺ​មាន​តម្លៃ​ប្រហែល​ជា ១៧ ២៩៩ ដុល្លារ​សហរដ្ឋអាមេរិក៕




ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ zing

0 comments:

Post a Comment