Saturday, August 29, 2015

ក្រុមតារាចម្រៀងស្រី សាច់ស Girls Generation ជួបគ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវទៅសម្តែង!

ប្រភពមកពី៖ khmerload
កូរ៉េ៖ ក្រុមតារាចម្រៀងស្រី សាច់សខ្ចី និងមានប្រជាប្រិយខ្លាំង ប្រចាំប្រទេសកូរ៉េ ខាងត្បូង គឺក្រុម Girls Generation បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវ ធ្វើដំណើរទៅសម្តែង នៅក្នុងកម្មវិធី «Mnet M! Countdown» ប៉ុន្តែជាសំណាងល្អ មិនបណ្តាលឲ្យមាន គ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។

តារាស្រីស្រស់ស្អាតក្រុម Girls Generation
អ្នកតំណាងផលិតកម្ម SM Entertainment បានឲ្យដឹងថា នៅល្ងាច ថ្ងៃទី២៧ ​សីហា ថ្មីៗនេះ ក្រុមតារាចម្រៀង Girls Generation បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តរបស់ពួកគេ បានបើកទៅប៉ះជាមួយ រថយន្តដែលនៅខាងមុខ នៅតាមផ្លូវ ទៅសម្តែង ក្នុងកម្មវិធី «M Countdown» ប៉ុន្តែមិនមាន អ្នករងរបួស នោះទេ។
អ្នកតំណាងរូបនោះ បាននិយាយទៀតថា "នៅជុំវិញបរិវេណ ក្បែរកន្លែងកើតហេតុនោះ មាន​ការដ្ឋាន ​កំពុង​​សាង​សង់​មួយ ដែលកំពុងតែ សាងសង់ នៅលើផ្លូវ ដូច្នេះ​​ខណៈពេល​ កំពុងតែ​បើក​យឺត​ៗ​នោះ ស្រាប់តែឡាន​ របស់ពួកនាង បាន​ប៉ះ​គ្នា​ បន្តិច​បន្តួច ​ជាមួយ​​ឡាន​​ នៅ​​ខាង​មុខ​នោះ តែ​សំណាង​ល្អ​ មិន​មាន​នរណា​ម្នាក់​ រង​របួស​នោះ​ទេ ហើយពួក​គេ​ ក៏បាន​ចូល​រួម​ការសម្ដែង​ជា​ធម្មតា ដោយសុវត្ថិភាព"
យ៉ាងណាមិញ វាពិតជាសំណាងល្អណាស់ សម្រាប់ពួកនាង ដែលពុំមានគ្រោះថ្នាក់ ឬរងរបួសអ្វីនោះ៕


ប្រភព៖ បរទេស
ដោយ ឌី
ខ្មែរឡូត

0 comments:

Post a Comment