Saturday, August 22, 2015

អ្នក​ធ្លាក់​បាក់​ឌុប​ដ៏​មហាសែន​តឹង​ឆ្នាំ​មុន ឆ្នាំ​នេះ​នៅ​ចង់​ប្រលង​ម្ដង​ទៀត​អត់?

ប្រភពមកពី៖ news.sabay.com.kh
ឆ្នាំ​មុន​ក្រោយ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​ក្រសួង មាន​សិស្ស​មិន​តិច​នាក់​ទេ​បាន​ធ្លាក់។ បើ​ទោះ​ជា​ក្រសួង​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ប្រលង​លើក​ទី​២​ក្តី ក៏​ពេល​នោះ​សិស្ស​ច្រើន​សន្ធឹក​សុខ​ចិត្ត​បោះ​បង់​ឱកាស​​អវត្តមាន​មិន​ចូល​ប្រលង​ដែរ។ ចុះ​ឆ្នាំ​នេះ អ្នក​ធ្លាក់​បាក់​ឌុប​លើក​មុន នៅ​តែ​ចង់​មក​ភ្លក់​ក្នុង​ការ​ប្រលង​ដ៏​សែន​តឹង​នេះ​ទៀត​ឬ​អត់?


10454569_628979923866419_4189952954184127947_n
 រូបតំណាង

យុ​វ​សិស្ស​ស្រី​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​ពិត​ ដោយ​គ្រាន់​ប្រាប់​ឈ្មោះ​ហៅ​ក្រៅ​ថា​រី​កា​ដោយ​សារ​កញ្ញា​មាន​ភាព​ខ្មាស​អៀន បាន​និយាយ​ថា នៅ​តែ​ជម្នះ​មក​ប្រលង​ម្ដង​ទៀត ទោះ​ឆ្នាំ​មុន​ធ្លាក់​បាក់​ឌុប​ក៏​ដោយ។ ពី​ដំបូង​ឡើយ រី​កា​ថា​ក៏​គិត​ចង់​បោះ​បង់​ដែរ​ តែ​ដោយសារ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​បង​ប្អូន​និង​ឪពុក​ម្ដាយ យុ​វ​សិស្ស​អាយុ​១៨​ឆ្នាំ​នេះ ក៏​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​​ចូល​រៀន​​​ជា​​​​​ថ្មី​ទៅ​រៀន​ជាមួយ​សិស្ស​ទើប​ឡើង​ទី​១២​ឆ្នាំ​នេះ​ឡើង​វិញ ដោយ​ផ្លាស់​សា​លា​ថ្មី។ “ខ្ញុំ​ចំណាយ​ពេល​ជិត​មួយ​ខែ​ទម្រាំ​ធ្វើ​ចិត្ត​បាន ព្រោះ​ខ្ញុំ​ខ្មាស​គេ​ខ្លាំង ខ្ញុំ​អន់​ចិត្ត គេង​យំ​រាល់​យប់។ តែ​ក្រោយ​មក ខ្ញុំ​គិត​ថា​មិន​មែន​មាន​តែ​ខ្ញុំ​ម្នាក់​ធ្លាក់​ឡើយ មាន​អ្នក​ដទៃ​ធ្លាក់​ច្រើន​ដែរ ទើប​មក​ចុះ​ឈ្មោះ​ចូល​រៀន​វិញ​ទៅ”។


យ៉ាង​ណា រី​កា​បាន​បង្ហើប​ពី​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​នាង​ធ្លាក់​បាក់​ឌុប​ថា មក​ពី​កត្តា​គ្រូ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្រៀន គួប​ផ្សំ​កត្តា​កញ្ញា​ផ្ទាល់​មិន​សូវ​បាន​រៀន​ទៀង​ទាត់។ ដោយ​ឡែក​ឆ្នាំ​នេះ រី​កា​បាន​ចំណាយ​ពេល​រៀន​គួរ​៤​ម៉ោង​ក្នុង​១​ថ្ងៃ​លើ​មុខ​វិជ្ជា​គន្លឺះ​ៗ​ដូច​ជា គណិត រូប គីមី ជីវៈ និង​ខ្មែរ ព្រម​ទាំង​ដាក់​កំហិត​ខ្លួន​ឯង​ត្រូវ​ស្វ័យ​សិក្សា​រហូត​ដល់​ម៉ោង​១១​យប់​ទើប​ចូល​គេង ជា​រៀង​រាល់​យប់។


សិស្ស​រៀន​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ភ្នំពេញ​ថ្មី​រូប​នេះ ប្រាប់​ទាំង​អារម្មណ៍​ក្តុក​ក្តួល​ថា នាង​ចង់​បន្ត​ការ​សិក្សា​ឲ្យ​បាន​ខ្ពង់​ខ្ពស់ ដូច្នេះ​នាង​អត់​ចង់​ធ្វើ​ជា​សិស្ស​ស្វ័យ​រិន​ទេ​បំណាច់​ចំណាយ​ពេល​មួយ​ឆ្នាំ​ហ្នឹង​គេ​ដែរ ។ ឆ្នាំ​នេះ កញ្ញា​ថា​ត្រូវ​ប្ដេជ្ញា​ចិត្ត​ប្រលង​ជាប់​ឲ្យ​បា​ន។


ស្អែក​នេះ ជា​ពេល​រី​កា​ត្រូវ​ឈាន​ជើង​ចូល​មណ្ឌល​ប្រលង​ម្តង​ទៀត តែ​លើក​នេះ​នាង​ថា ឆ្នាំ​នេះ​មិន​ដូច​ឆ្នាំ​មុន​ឡើយ ឆ្នាំ​មុន​សង្ឃឹម​ធ្លាក់ តែ​ឆ្នាំ​នេះ​សង្ឃឹម​ជាប់​៧០% ។
 
ក្នុង​សម័យ​ប្រលង​បាក់​ឌុប​២០១៤ ​ជាប់​ត្រឹម​តែ ១៧,៩៤% ប៉ុណ្ណោះ ​ចំណោម​បេក្ខជន​សរុប​ ៦៨០០០ នាក់ និង​អវត្ត​មាន​ប្រលង​ជិត​មួយ​ម៉ឺន​នាក់​សម្រាប់​ការ​ប្រលង​លើក​ទី​២៕


10646640_628980627199682_3769572960132736325_n1

0 comments:

Post a Comment