Sunday, August 2, 2015

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសម្ពោធ ដាក់ឲ្យ ប្រើប្រាស់ស្ពាន មិត្តភាព កម្ពុជា -ចិនតាខ្មៅ

ប្រភពមកពី៖ khmerload
កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញបើកសម្ពោធ ដាក់ឲ្យ ប្រើប្រាស់ស្ពានមិត្ត ភាពកម្ពុជា-ចិនតាខ្មៅ ដែលជាស្ពានឆ្លងកាត់ទន្លេបាសាក់ ប្រវែង ៨៥៥ម៉ែត្រ ជាផ្លូវការនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥។ ទន្ទឹមនិងការ សម្ពោធស្ពាន ផ្លូវប្រវែងជិត ១២ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវជាតិលេខ១ ក៏ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃនេះផងដែរ។
ស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ មានទទឹង១៣,៥ម៉ែត្រ មានកម្ពស់ ៨ម៉ែត្រ គិតពីផ្ទៃទឹក ទន្លេនៅរដូវទឹកឡើងខ្ពស់ បំផុត។ ស្ពាននេះ ត្រូវបានសាងសង់ ឡើងដោយក្រុមហ៊ុនសាជីវកម្មចិន។
ស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅបានត្រូវបើកដំណើការសាងសង់ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី០៦ កក្កដា ២០១១ ដោយចំណាយថវិកាសាងសង់ជិត ៣៣លានដុល្លារអាម៉េរិក បានមកពីកម្ចីឥណទានពីសាធារណ រដ្ឋប្រជាមានិតចិន និងប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួល បានកាលពីថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ បានបញ្ជាក់ថា ដើម្បីសម្រួលដល់ពិធីសម្ពោធសមិទ្ធ ផលស្ពាន និង ផ្លូវខាងលើនេះ ក្រសួងបានសម្រេចផ្អាកចរាចរណ៍ ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ ២៣ (១១៥) និង ស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅនេះ ជាបណ្តោះអាសន្នចាប់ ពីថ្ងៃទី០២ រហូតដល់រសៀលថ្ងៃ០៣ ខែសីហា ឆ្នាំ ២០១៥។
សមិទ្ធផលស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ គឺជាសមិទ្ធផលថ្មីមួយទៀត នាំមកនូវភាព សប្បាយរីករាយ យ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋទាំងអ្នករស់នៅ ត្រើយខាតកើត និងខាងលិច។ ប្រជាពលរដ្ឋនៅក្នុងតំបន់ជាប់ជើងស្ពានទាំង សងខាង ដើមឡើយមានផលលំបាក យ៉ាងខ្លាំងក្នុងការធ្វើដំណើរពីត្រោយម្ខាងទៅត្រើយម្ខាងទៀត ពោលពួកគេ ត្រូវឆ្លងទូកដរ ឬធ្វើដំណើរវាងមកឆ្លងកាត់ ស្ពានព្រះមុនីវង្សជាដើម ដែលជាហេតុធ្វើឲ្យខាតបង់ទាំងពេលវេលា និង ថវិកា។
សមិទ្ធផលមិនត្រឹមតែជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់តាខ្មៅ ឬសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅនោះ ទេ តែក៏ចូលរួមចំណែកបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ មួយនេះ។
សូមបញ្ជាក់ថា សមិទ្ធផលស្ពានឆ្លងកាត់ទន្លេចំនួន ៣ហើយបូកសរុបទាំងស្ពាន មិត្តភាព កម្ពុជា-ចិនតាខ្មៅនេះ ដែល ត្រូវបានដាក់សម្ពោធ ដោយសម្តេចតេជោ ហ៊ុន សែន បម្រើប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជា។ ស្ពានទាំង ៣នោះ រួមមាន៖ ស្ពានមិត្តភាព កម្ពុជា-ជប៉ុនត្សឹបាសា ប្រវែងជាង២គីឡូម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គក្រោម, ស្ពាន មិត្តភាព កម្ពុជា-ចិន មេគង្គស្ទឹងត្រែង ឆ្លងកាត់ទន្លេមេគង្គលើ មានប្រវែងជិត ២គីឡូម៉ែត្រ និងស្ពានមិត្តភាព កម្ពុជា-ចិនតា ខ្មៅបើកសម្ពោធព្រឹកនេះ ឆ្លងកាត់ទន្លេបាសាក់ ប្រវែង ៨៥៥ម៉ែត្រ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល

0 comments:

Post a Comment