This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, August 29, 2015

ក្រុមតារាចម្រៀងស្រី សាច់ស Girls Generation ជួបគ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវទៅសម្តែង!

ប្រភពមកពី៖ khmerload
កូរ៉េ៖ ក្រុមតារាចម្រៀងស្រី សាច់សខ្ចី និងមានប្រជាប្រិយខ្លាំង ប្រចាំប្រទេសកូរ៉េ ខាងត្បូង គឺក្រុម Girls Generation បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវ ធ្វើដំណើរទៅសម្តែង នៅក្នុងកម្មវិធី «Mnet M! Countdown» ប៉ុន្តែជាសំណាងល្អ មិនបណ្តាលឲ្យមាន គ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។

តារាស្រីស្រស់ស្អាតក្រុម Girls Generation
អ្នកតំណាងផលិតកម្ម SM Entertainment បានឲ្យដឹងថា នៅល្ងាច ថ្ងៃទី២៧ ​សីហា ថ្មីៗនេះ ក្រុមតារាចម្រៀង Girls Generation បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តរបស់ពួកគេ បានបើកទៅប៉ះជាមួយ រថយន្តដែលនៅខាងមុខ នៅតាមផ្លូវ ទៅសម្តែង ក្នុងកម្មវិធី «M Countdown» ប៉ុន្តែមិនមាន អ្នករងរបួស នោះទេ។
អ្នកតំណាងរូបនោះ បាននិយាយទៀតថា "នៅជុំវិញបរិវេណ ក្បែរកន្លែងកើតហេតុនោះ មាន​ការដ្ឋាន ​កំពុង​​សាង​សង់​មួយ ដែលកំពុងតែ សាងសង់ នៅលើផ្លូវ ដូច្នេះ​​ខណៈពេល​ កំពុងតែ​បើក​យឺត​ៗ​នោះ ស្រាប់តែឡាន​ របស់ពួកនាង បាន​ប៉ះ​គ្នា​ បន្តិច​បន្តួច ​ជាមួយ​​ឡាន​​ នៅ​​ខាង​មុខ​នោះ តែ​សំណាង​ល្អ​ មិន​មាន​នរណា​ម្នាក់​ រង​របួស​នោះ​ទេ ហើយពួក​គេ​ ក៏បាន​ចូល​រួម​ការសម្ដែង​ជា​ធម្មតា ដោយសុវត្ថិភាព"
យ៉ាងណាមិញ វាពិតជាសំណាងល្អណាស់ សម្រាប់ពួកនាង ដែលពុំមានគ្រោះថ្នាក់ ឬរងរបួសអ្វីនោះ៕


ប្រភព៖ បរទេស
ដោយ ឌី
ខ្មែរឡូត

Saturday, August 22, 2015

Hoffenheim ​ស៊ុត​ចូល Bayern ​នៅ​នាទី​ទី​១​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្តែ​ចុង​ក្រោយ​នៅ​តែ​ចាញ់

ប្រភពមកពី៖ news.sabay.com.kh
ក្រុម TSG 1899 Hoffenheim  ​បាន​បង្កើត​កំណត់​ត្រា​ថ្មី​មួយ​ហើយ​ពេល​ប្រកួត​ជាមួយ​ក្រុម Bayern Munich ​ដោយ​អាច​រក​គ្រាប់​បាល់​បាន​លឿន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ត្រឹម​តែ​១​នាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​កែ​បាល់ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​ចប់​ការ​ប្រកួត Bayern ​អាច​វាយ​បក​យក​ឈ្នះ​វិញ​ដោយ​លទ្ធផល ២-១។

2B93543A00000578-0-image-a-89_1440261935278


Hoffenheim  ពិត​ជា​បង្ក​ការ​ភ្ញាក់ផ្អើល​មែន​យប់​មិញ ដោយ​គ្រាន់​តែ​កែ​បាល់​ភ្លាម​អាច​ស៊ុត​ចូល​ក្រុម Bayern ​បាន​ភ្លាម​ដោយ​កីឡាករ Volland ​នៅ​នាទី​ទី​១។ តែ​ក្រោយ​មក​ទៀត ​នៅ​នាទី ៤១ ​ខ្សែ​ប្រយុទ្ធ Muller ​បាន​រក​គ្រាប់​បាល់​បាន​ស្មើ​វិញ ដោយ​អ្នក​ចាំ​ទី​ Baumann ​ចាប់​បាល់​ក្រឡក។ ចូល​ដល់​តង់​ទី​២ នាទី​៧៣ ​ក្រុម Hoffenheim ​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ ដោយ​កីឡាករ Boateng ​បង្ក​កំហុស​ក្នុង​តំបន់​គ្រោះ​ថ្នាក់ ហើយ​ក៏​ត្រូវ​បណ្ដេញ​ចេញ​តែ​ម្ដង(កាត​លឿង​២​ដង) ប៉ុន្តែ​ជា​សំណាង​របស់ Bayern ​ព្រោះ​ថា​កីឡាករ Polanski ​ទាត់​មិន​ចូល។


2B941C4700000578-0-image-a-88_1440261932332

2B9413AC00000578-0-image-a-90_1440261940265

2B93DE6900000578-0-image-a-91_1440261945212


2B94415800000578-0-image-a-85_1440261913739

ដោយ​សល់​គ្នា​១០​នាក់​ក្រុម​ការពារ​តំណែង​ជើង​ឯក​ Bundesliga ​ក៏​មិន​រួញរា​​ដែរ ពោល​គឺ​នៅ​តែ​វាយ​សម្រុក​ម្ចាស់​ផ្ទះ​ដដែល រហូត​ដល់​នាទី​៩០​ទៅ​ហើយ ទើប​ខ្សែ​ប្រយុទ្ធ Lewandowski ​ស៊ុត​ចូល​មួយ​គ្រាប់​ទៀត ជា​គ្រាប់​ជ័យ​ជម្នះ​តែ​ម្ដង។ ចប់​ការ​ប្រកួត  Hoffenheim ​ចាញ់ Bayern Munich ​២-១ ៕



​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ dailymail

ស្អែក​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ទៅ​បើក​វិញ្ញាសា​នៅ​ឯណា?

ប្រភពមកពី៖ news.sabay.com.kh
ថ្ងៃ​២៤​សីហា ស្អែក​នេះ ជា​ថ្ងៃ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូ​ទៅ និង​បំពេញ​វិជ្ជា​ទូ​ទាំង​ប្រទេស ដែល​នឹង​មាន​លោក ហង់ ​ជួន​ណា​រ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​យុវជន​និង​កីឡា​ចូល​រួម​ក្នុង​ការ​បើក​វិញ្ញាសា​សម្រាប់​ដំណើរ​ការ​ប្រលង។


Hang chaunarun (4)


បើ​តាម​លោក រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់​រំ​យុវជន​និង​កីឡា បាន​ប្រាប់​ថា លោក ហង់ ជួន​ណា​រ៉ុន​នឹង​អញ្ជើញ​ជា​កិត្តិយស​សម្រាប់​បើក​មុខ​វិញ្ញាសា​ប្រលង​ឆ្នាំ​នេះ​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ វេលា​ម៉ោង​៧​:៣០ព្រឹក ។


ចំពោះ​ព្រឹក​ថ្ងៃ​ច័ន្ទ ស្អែក​នេះ​មុខ​វិជ្ជា​ដំបូង​សម្រាប់​ប្រលង​ផ្នែក​វិទ្យាសាស្ត្រ​គឺ​គីមីវិទ្យា ចំណែក​ផ្នែក​សង្គម​គឺ ភូមិវិទ្យា៕


អ្នក​ធ្លាក់​បាក់​ឌុប​ដ៏​មហាសែន​តឹង​ឆ្នាំ​មុន ឆ្នាំ​នេះ​នៅ​ចង់​ប្រលង​ម្ដង​ទៀត​អត់?

ប្រភពមកពី៖ news.sabay.com.kh
ឆ្នាំ​មុន​ក្រោយ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​ក្រសួង មាន​សិស្ស​មិន​តិច​នាក់​ទេ​បាន​ធ្លាក់។ បើ​ទោះ​ជា​ក្រសួង​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ប្រលង​លើក​ទី​២​ក្តី ក៏​ពេល​នោះ​សិស្ស​ច្រើន​សន្ធឹក​សុខ​ចិត្ត​បោះ​បង់​ឱកាស​​អវត្តមាន​មិន​ចូល​ប្រលង​ដែរ។ ចុះ​ឆ្នាំ​នេះ អ្នក​ធ្លាក់​បាក់​ឌុប​លើក​មុន នៅ​តែ​ចង់​មក​ភ្លក់​ក្នុង​ការ​ប្រលង​ដ៏​សែន​តឹង​នេះ​ទៀត​ឬ​អត់?


10454569_628979923866419_4189952954184127947_n
 រូបតំណាង

យុ​វ​សិស្ស​ស្រី​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​ពិត​ ដោយ​គ្រាន់​ប្រាប់​ឈ្មោះ​ហៅ​ក្រៅ​ថា​រី​កា​ដោយ​សារ​កញ្ញា​មាន​ភាព​ខ្មាស​អៀន បាន​និយាយ​ថា នៅ​តែ​ជម្នះ​មក​ប្រលង​ម្ដង​ទៀត ទោះ​ឆ្នាំ​មុន​ធ្លាក់​បាក់​ឌុប​ក៏​ដោយ។ ពី​ដំបូង​ឡើយ រី​កា​ថា​ក៏​គិត​ចង់​បោះ​បង់​ដែរ​ តែ​ដោយសារ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​បង​ប្អូន​និង​ឪពុក​ម្ដាយ យុ​វ​សិស្ស​អាយុ​១៨​ឆ្នាំ​នេះ ក៏​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​​ចូល​រៀន​​​ជា​​​​​ថ្មី​ទៅ​រៀន​ជាមួយ​សិស្ស​ទើប​ឡើង​ទី​១២​ឆ្នាំ​នេះ​ឡើង​វិញ ដោយ​ផ្លាស់​សា​លា​ថ្មី។ “ខ្ញុំ​ចំណាយ​ពេល​ជិត​មួយ​ខែ​ទម្រាំ​ធ្វើ​ចិត្ត​បាន ព្រោះ​ខ្ញុំ​ខ្មាស​គេ​ខ្លាំង ខ្ញុំ​អន់​ចិត្ត គេង​យំ​រាល់​យប់។ តែ​ក្រោយ​មក ខ្ញុំ​គិត​ថា​មិន​មែន​មាន​តែ​ខ្ញុំ​ម្នាក់​ធ្លាក់​ឡើយ មាន​អ្នក​ដទៃ​ធ្លាក់​ច្រើន​ដែរ ទើប​មក​ចុះ​ឈ្មោះ​ចូល​រៀន​វិញ​ទៅ”។


យ៉ាង​ណា រី​កា​បាន​បង្ហើប​ពី​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​នាង​ធ្លាក់​បាក់​ឌុប​ថា មក​ពី​កត្តា​គ្រូ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្រៀន គួប​ផ្សំ​កត្តា​កញ្ញា​ផ្ទាល់​មិន​សូវ​បាន​រៀន​ទៀង​ទាត់។ ដោយ​ឡែក​ឆ្នាំ​នេះ រី​កា​បាន​ចំណាយ​ពេល​រៀន​គួរ​៤​ម៉ោង​ក្នុង​១​ថ្ងៃ​លើ​មុខ​វិជ្ជា​គន្លឺះ​ៗ​ដូច​ជា គណិត រូប គីមី ជីវៈ និង​ខ្មែរ ព្រម​ទាំង​ដាក់​កំហិត​ខ្លួន​ឯង​ត្រូវ​ស្វ័យ​សិក្សា​រហូត​ដល់​ម៉ោង​១១​យប់​ទើប​ចូល​គេង ជា​រៀង​រាល់​យប់។


សិស្ស​រៀន​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ភ្នំពេញ​ថ្មី​រូប​នេះ ប្រាប់​ទាំង​អារម្មណ៍​ក្តុក​ក្តួល​ថា នាង​ចង់​បន្ត​ការ​សិក្សា​ឲ្យ​បាន​ខ្ពង់​ខ្ពស់ ដូច្នេះ​នាង​អត់​ចង់​ធ្វើ​ជា​សិស្ស​ស្វ័យ​រិន​ទេ​បំណាច់​ចំណាយ​ពេល​មួយ​ឆ្នាំ​ហ្នឹង​គេ​ដែរ ។ ឆ្នាំ​នេះ កញ្ញា​ថា​ត្រូវ​ប្ដេជ្ញា​ចិត្ត​ប្រលង​ជាប់​ឲ្យ​បា​ន។


ស្អែក​នេះ ជា​ពេល​រី​កា​ត្រូវ​ឈាន​ជើង​ចូល​មណ្ឌល​ប្រលង​ម្តង​ទៀត តែ​លើក​នេះ​នាង​ថា ឆ្នាំ​នេះ​មិន​ដូច​ឆ្នាំ​មុន​ឡើយ ឆ្នាំ​មុន​សង្ឃឹម​ធ្លាក់ តែ​ឆ្នាំ​នេះ​សង្ឃឹម​ជាប់​៧០% ។
 
ក្នុង​សម័យ​ប្រលង​បាក់​ឌុប​២០១៤ ​ជាប់​ត្រឹម​តែ ១៧,៩៤% ប៉ុណ្ណោះ ​ចំណោម​បេក្ខជន​សរុប​ ៦៨០០០ នាក់ និង​អវត្ត​មាន​ប្រលង​ជិត​មួយ​ម៉ឺន​នាក់​សម្រាប់​ការ​ប្រលង​លើក​ទី​២៕


10646640_628980627199682_3769572960132736325_n1

Sunday, August 2, 2015

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសម្ពោធ ដាក់ឲ្យ ប្រើប្រាស់ស្ពាន មិត្តភាព កម្ពុជា -ចិនតាខ្មៅ

ប្រភពមកពី៖ khmerload
កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញបើកសម្ពោធ ដាក់ឲ្យ ប្រើប្រាស់ស្ពានមិត្ត ភាពកម្ពុជា-ចិនតាខ្មៅ ដែលជាស្ពានឆ្លងកាត់ទន្លេបាសាក់ ប្រវែង ៨៥៥ម៉ែត្រ ជាផ្លូវការនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥។ ទន្ទឹមនិងការ សម្ពោធស្ពាន ផ្លូវប្រវែងជិត ១២ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវជាតិលេខ១ ក៏ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃនេះផងដែរ។
ស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ មានទទឹង១៣,៥ម៉ែត្រ មានកម្ពស់ ៨ម៉ែត្រ គិតពីផ្ទៃទឹក ទន្លេនៅរដូវទឹកឡើងខ្ពស់ បំផុត។ ស្ពាននេះ ត្រូវបានសាងសង់ ឡើងដោយក្រុមហ៊ុនសាជីវកម្មចិន។
ស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅបានត្រូវបើកដំណើការសាងសង់ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី០៦ កក្កដា ២០១១ ដោយចំណាយថវិកាសាងសង់ជិត ៣៣លានដុល្លារអាម៉េរិក បានមកពីកម្ចីឥណទានពីសាធារណ រដ្ឋប្រជាមានិតចិន និងប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួល បានកាលពីថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ បានបញ្ជាក់ថា ដើម្បីសម្រួលដល់ពិធីសម្ពោធសមិទ្ធ ផលស្ពាន និង ផ្លូវខាងលើនេះ ក្រសួងបានសម្រេចផ្អាកចរាចរណ៍ ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ ២៣ (១១៥) និង ស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅនេះ ជាបណ្តោះអាសន្នចាប់ ពីថ្ងៃទី០២ រហូតដល់រសៀលថ្ងៃ០៣ ខែសីហា ឆ្នាំ ២០១៥។
សមិទ្ធផលស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ គឺជាសមិទ្ធផលថ្មីមួយទៀត នាំមកនូវភាព សប្បាយរីករាយ យ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋទាំងអ្នករស់នៅ ត្រើយខាតកើត និងខាងលិច។ ប្រជាពលរដ្ឋនៅក្នុងតំបន់ជាប់ជើងស្ពានទាំង សងខាង ដើមឡើយមានផលលំបាក យ៉ាងខ្លាំងក្នុងការធ្វើដំណើរពីត្រោយម្ខាងទៅត្រើយម្ខាងទៀត ពោលពួកគេ ត្រូវឆ្លងទូកដរ ឬធ្វើដំណើរវាងមកឆ្លងកាត់ ស្ពានព្រះមុនីវង្សជាដើម ដែលជាហេតុធ្វើឲ្យខាតបង់ទាំងពេលវេលា និង ថវិកា។
សមិទ្ធផលមិនត្រឹមតែជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់តាខ្មៅ ឬសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅនោះ ទេ តែក៏ចូលរួមចំណែកបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ មួយនេះ។
សូមបញ្ជាក់ថា សមិទ្ធផលស្ពានឆ្លងកាត់ទន្លេចំនួន ៣ហើយបូកសរុបទាំងស្ពាន មិត្តភាព កម្ពុជា-ចិនតាខ្មៅនេះ ដែល ត្រូវបានដាក់សម្ពោធ ដោយសម្តេចតេជោ ហ៊ុន សែន បម្រើប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជា។ ស្ពានទាំង ៣នោះ រួមមាន៖ ស្ពានមិត្តភាព កម្ពុជា-ជប៉ុនត្សឹបាសា ប្រវែងជាង២គីឡូម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គក្រោម, ស្ពាន មិត្តភាព កម្ពុជា-ចិន មេគង្គស្ទឹងត្រែង ឆ្លងកាត់ទន្លេមេគង្គលើ មានប្រវែងជិត ២គីឡូម៉ែត្រ និងស្ពានមិត្តភាព កម្ពុជា-ចិនតា ខ្មៅបើកសម្ពោធព្រឹកនេះ ឆ្លងកាត់ទន្លេបាសាក់ ប្រវែង ៨៥៥ម៉ែត្រ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល