This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, December 22, 2015

ម៉ូតូ​២​គ្រឿង​បុកគ្នា​លាន់​ដូច​រន្ទះ ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ នៅ​ស្រុក​រមាស​ហែក

ប្រភពមកពី៖khmerload.com/
ខេត្តស្វាយរៀង ៖ គ្រោះថ្នាក់​ចរាចរណ​ដ៏​រន្ធត់​មួយ​រវាង​ម៉ូតូ​និង​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ចំណាស់​ ម្នាក់​ស្លាប់​ភ្លាម​ៗ និង​យុវជន​២​នាក់​ ជា​ជនជាតិ​វៀតណាម​ រង​របួស​ធ្ងន់ធ្ងរ​សន្លប់​ នៅ​នឹង​កន្លែង​ ដែល​ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ធ្នូ ២០១៥ នៅ​លើ​ផ្លូវលំ​ខាងកើត​ វត្ត​ដូង​ថ្មី​៥០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​ដូង ឃុំ​ដូង ស្រុក​រមាស​ហែក ។
សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សៅ ផា អាយុ​៦៥​ឆ្នាំ ជា​កសិករ មាន​ទីលំនៅ​ភូមិ​-​ ឃុំ​កើតហេតុ បាន​ស្លាប់​ភ្លាម​ៗ​ នៅ​នឹង​កន្លែង រីឯ​យុវជន​ឈ្មោះ ង្វៀ​ង វ៉ា​ឡ​ម ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​ជនជាតិ​វៀតណាម រស់នៅ​ភូមិ​ផា​ន់​តឹង ឃុំ​ផា​ន​ឡុ​ង ស្រុក​ចាវ​ថា​ញ់ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម របួស​ធ្ងន់​ និង​អ្នក​រួម​ដំណើរ​ ម្នាក់​ទៀត​ឈ្មោះ រត់ សា​ណាត់ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​វៀតណាម ដើម​កំណើត​ខ្មែរ មាន​ទីលំនៅ​ ភូមិ​ហេ​ប​ផាង ឃុំ​វ៉ា​ថា​ន់ ស្រុក​ចាវ​ថា​ញ់ ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម របួស​ធ្ងន់ធ្ងរ​សន្លប់​ នៅ​នឹង​កន្លែង ។
បើ​តាម​ប្រជាពលរដ្ឋ​ដែល​បានឃើញ​ផ្ទាល់​ភ្នែក​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ ជន​រង​គ្រោះ​ឈ្មោះ សៅ ផា ជិះ​ម៉ូតូ​ម៉ាក ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៤ ពាក់​ស្លាក​លេខ​ស្វាយ​រៀង 1D-7148 បើកបរ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច (​មក​ពី​ប្រទេស​វៀតណាម​ ចូល​មក​ខ្មែរ​វិញ​) ខាងស្តាំ​ដៃ ស្រប​ពេល​នោះ​ ឃើញ​យុវជន​ជនជាតិ​វៀតណាម​២​នាក់ ជិះ​ម៉ូតូ​ម៉ាក ហុងដា វ៉េវ សេ​១១០ ពណ៌​ទឹកប៊ិច​ចាស់ ពាក់​ស្លាក​លេខ 70L6_8712 បើក​ពី​ទិស​ខាង​លិចទៅ​កើត បញ្ច្រាស់ទិស​គ្នា​យ៉ាង​លឿន​ក្នុង​ស្ថាន ភាព​ស្រវឹង​ជោគ ក៏​រេ​ចង្កូត​មក​ឆ្វេង​ ទៅ​បុក​ម៉ូតូ​ជន​រង​គ្រោះ​ចំ​ពីមុខ​ពេញ ទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​ដួល​បោក​ ក្បាល​ទៅ​លើ​ថ្នល់​ បែកក្បាល​ស្លាប់​ ភ្លាម​ៗ​នៅ​នឹង​កន្លែង រីឯ​យុវជន​ជនជាតិ​វៀតណាម​ ទាំង​២​នាក់​ រង​បួស​ធ្ងន់ សន្លប់​នៅ​នឹង​កន្លែង ។
ក្រោយ​ពេល​កើតហេតុ យុវជន​ជនជាតិ​វៀតណាម​ទាំង​២​នាក់​ត្រូវ​សមត្ថកិច្ច​វៀតណាម​មក​ ធានា​បញ្ជូន​ ទៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​ ដើម្បី​សង្គ្រោះ រីឯ​សព​ជន​រង​គ្រោះ​ត្រូវ​ បាន​សមត្ថកិច្ច​ប្រគល់​ ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ តាម​ប្រពៃណី ។
សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង​៩​ព្រឹក នៅ​ថ្ងៃ​ទី​២២​ធ្នូ​នេះ សាច់ញាតិ​ជនជាតិ​វៀតណាម​ ដែល​ជា​ជន​បង្ក​បាន​យក​ ថវិកា​មក​ចូល​បុណ្យ សព​ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​សន្យា​ជាមួយ​ ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​សមត្ថកិច្ច​នគ​បាល​ ស្រុក​រមាស​ហែក​ថា នឹង​ចូលខ្លួន​មក​ដោះស្រាយ​ពេ ល​ជន​បង្ក​បាន​ធូរ ស្រាល​មុខរបួស ៕




Friday, October 16, 2015

ជន​ដៃ​ដល់​សម្លាប់សង្សារ​ព្រោះ​ខឹង​នាង​មិន​ ធ្វើ​ម្ហូប​ក្លែម​ស្រា ត្រូវ​​សមត្ថ​កិច្ច​ចាប់ ខ្លួន​បានហើយ

ប្រភពមកពី៖ khmerload.com
ខេត្ត​តាកែវ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​​ជន​ដៃ​ដល់​ឈ្មោះ​អៀប ចាន់​ដារ៉ា ដែលអារ.ក​សម្លាប់​ សង្សារ​ដោយ​សារ​ខឹងនាង​ មិន​ធ្វើ​ម្ហូប​ក្លែម​ស្រា​ ត្រូវ​បាន​ប៉ូលិស​ ខេត្ត​តាកែវ​ សហការ​ជាមួយ​ប៉ូលិស​ ស្រុក​អង្គរ​ជ័យ​ ចាប់ខ្លួន​​បាន​ហើយ​កាល​ពី​វេលា​ ម៉ោង​៥​ល្ងាច​ ថ្ងៃ​ទី​១៤ តុលា នៅក្នុង​​ផ្ទះ​របស់​ឪពុក​មា​ ជន​សង្ស័យ​ស្ថិត​ នៅ​ចំណុច​ភូមិ​ក្រែ​ចៀ ឃុំ​ចំប៉ី​ ស្រុក​អង្គរ​ជ័យ​ ខេត្ត​កំពត ​។
គួរ​រំលឹក​ថា នារី​ម្នាក់​ត្រូវ​បុរស​ជា​សង្សារ​យក​កាំបិតប៉័ងតោ​អារ​.​ក​សម្លាប់​ចោល​មិន​ ប្រណី​ដៃ​នៅ​លើ​ផ្ទះ ដោយសារ​ខឹង​នាង​មិន​ព្រម​ ធ្វើ​ម្ហូប​ឱ្យ​ក្លែមស្រា​។ ហេតុការណ៍​នេះ​បង្ក​ឱ្យ​មាន ការ​ភ្ញាក់ផ្អើល​កាល ពីវេលា​ម៉ោង​៦ និង​៤៤​នាទី​យប់ ថ្ងៃ​ទី​១៣ តុលា ២០១៥ នៅ​លើ​ផ្ទះ​របស់​ ជន​ដៃដល់​ស្ថិត​ក្នុង ភូមិ​ត្រពាំង​ខ្លូត ឃុំ​ត្រាំកក់ ស្រុក​ត្រាំកក់​។
នារី​រង​គ្រោះ​ដែល​ត្រូវ​ជន​ដៃដល់​អារ​.​ក​សម្លាប់​ឈ្មោះ​ជី​ម ផ​ល្លី ហៅ​ស្រី​ខួច អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ ត្រពាំង​ចែង ឃុំ​សំរោង ស្រុក​ត្រាំកក់ ចំណែក​ជន​ដៃ ដល់​ឈ្មោះ​អៀ​ប ចាន់​ដា​រ៉ា អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ​។
ប្រភព​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​ដៃដល់​បាន​ហៅ​នារី​រង​គ្រោះជា​សង្សារ​ មក​លេង​ផ្ទះ​ តាំងពី​ពេល​ថ្ងៃ រហូត​ដល់​ យប់​ម៉ោង​កើត ហេតុ​ជន​ដៃដល់​ បាន​ប្រើ​នារី​រង​ គ្រោះ​ឱ្យធ្វើ​ម្ហូប​ក្លែម តែ​នាង​ធ្វើ​យូរ​ពេក​ ជន​ដៃដល់​ក៏​វាយ​នាង​មួយ​ដៃ​ ធ្វើ​ឱ្យ​នឹង​ខឹង​រត់ ឡើង​ទៅ​ដេក​លើ​ផ្ទះ ពេល​នោះ​ជន​ ដៃដល់​ក៏​កាន់​កាំបិត ប៉័ងតោ​ឡើង​ទៅ​ តាម​ហើយ​ឈ្លោះប្រកែក​ គ្នា​ខ្លាំង​ៗ​មួយសន្ទុះ​ក៏​ ស្ងាត់​មាត់ ហើយ​ឃើញ​មាន​ ឈាម​ហូរ​ធ្លាក់​មក​ ក្រោមផ្ទះ​ធ្វើ​ឱ្យ​ មិត្តភក្តិ​របស់​ជន​ដៃ ដល់​ដែល​អង្គុយ​នៅ​ ក្រោមផ្ទះ​ភ័យ​ស្លន់ ស្លោ​នាំ​គ្នា​រត់​បាត់​អស់ ចំណែក​ជន​ ដៃដល់​បាន​រត់ គេច​ខ្លួន​បាត់​ដែរ​៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល news@khmerload.com (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/onlykhmerload

ហុង​ដា​ទើប​បង្ហាញ​​​ CBR ស៊េរី​ ២០១៦ បួន​ម៉ូដែល​​ ត្រូវ​ចិត្ត​សម្រាប់​អ្នក​ជិះ​ម៉ូតូ​ស្ព័រ

ប្រភពមកពី៖ news.sabay.com.kh
ថ្មីៗ​នេះ​​ក្រុមហ៊ុន​​ហុងដា​ទើប​តែ​​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ម៉ូតូ​ស៊េរី​ថ្មី​ចំនួន​បួន​ម៉ូដែល​របស់​ខ្លួន​ នៅ​ក្នុង​ពិព័រណ៍​ American International Motorcycle Expo ដែល​ធ្វើ​ឡើង​ក្នុង​រដ្ឋ​​ Florida សហរដ្ឋអាមេរិក។ ម៉ូតូ​ទាំង​បួន​ម៉ូដែល​នោះ​មាន​ដូច​ជា​​ CBR300R សេរី​ឆ្នាំ ២០១៦, CBR500R សេរី​ឆ្នាំ ២០១៦, CBR600RR សេរី​ឆ្នាំ ២០១៦ ​ និង CBR1000RR ​សេរី​ឆ្នាំ ២០១៦។


CBR300R សេរី​ឆ្នាំ ២០១៦

cbr1

Honda CBR300R ​គឺ​ជា​ប្រភេទ​ម៉ូតូ​ស្ព័រ​ទំនើប​មួយ​ដែល​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ទំនើប​ទាំង​រូប​រាង​​ និង​​សមត្ថភាព​ខ្លាំង​។ ​​ប្រភេទ​​​ម៉ាស៊ីន​ស៊ីឡាំង​របស់​វា​​ត្រូវ​បាន​បំពាក់យ៉ាង​សម​ស្រប​ទៅ​នឹង​តួ​​​​ម៉ូតូ​ ​ផ្ដល់​​​ភាព​ងាយ​ស្រួល​ក្នុង​​​​ពេល​ជ្រែង​ជើង​ឈប់​សម្រាប់​អ្នក​ជិះ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ វា​ត្រូវ​បាន​ផលិត​ឡើង​ដោយ​បំពេញ​តម្រូវ​ការ​ក្នុងការ​​បើក​បរ​ទាំង​ប្រភេទ​ផ្លូវ​ធំ​ៗ និង​ផ្លូវ​ក្នុង​ក្រុង​ផ្សេងៗ​ទៀត។ បន្ថែម​ទៀត​នោះ ​វា​ក៏​បាន​ភ្ជាប់​មក​ជា​មួយ​នឹង​មុខងារ​សំចៃ​សាំង​ផង​ដែរ។ ​ចំពោះ​តម្លៃ​របស់​វា​គឺ​ប្រហែល​ជា​​ ៤ ៣៩៩ ទៅ ៤ ៨៩៩ ដុល្លារ​សហរដ្ឋអាមេរិក​។


CBR500R ​ស៊េរី​ឆ្នាំ ២០១៦

cbr2

​ជា​មួយ​នឹង​វត្តមាន​​ម៉ូតូ​ស៊េរី​មួយ​ទៀត​ដែល​ក្រុមហ៊ុន​ហុងដា​ទើប​បាន​បង្ហាញ​នោះ​មាន​ឈ្មោះ​ថា​​ CBR500R ​ស៊េរី​ឆ្នាំ ២០១៦។ CBR500R ​ស៊េរី​​ថ្មី​នេះ​​ក៏​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ទំនើប​ផង​ដែរ​​ ហើយ​វា​ក៏​ត្រូវ​បាន​កែ​ប្រែ​ទៅ​​លើ​បូម​មុខ​ ស៊ីទែន​សាំង​ធំ​ជាង​ស៊េរី​មុន​ និង​ប្រព័ន្ធ​ហ្វ្រាំង​ថែម​ទៀត​ផង។ ចំពោះ​តម្លៃ​វិញ​គឺ​​ពុំ​ទាន់​បាន​ប្រកាស​នៅ​ឡើយ​នោះ​ទេ។​


CBR600RR ​ស៊េរី​ឆ្នាំ ២០១៦

cbr3

​​ចំណែក​ឯ​ Honda CBR600R ​ស៊េរី​ឆ្នាំ ២០១៦ ​នេះ​វិញ​ ក៏​ត្រូវ​បាន​រចនា​ត្រឡប់​មក​វិញ​ជា​មួយ​នឹង​ពណ៌​ខ្មៅ​ឆ្នូត​ស​​ស្រស់​ស្អាត​ បូក​រួម​ទាំង​បាន​បង្កើន​នូវ​គុណ​ភាព​ និង​ការ​រចនា​ថ្មី​ទៅ​​លើ​ដៃ​ចង្កូត​​, ល្បឿន​ម៉ាស៊ីន ក៏​ដូច​ជា​ទំហំ​ម៉ាស៊ីន​ផង​ដែរ។ ​ម៉ូតូ​ស្ព័រ​ស៊េរី​ថ្មី​មួយ​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​បំពេញ​តាម​តម្រូវការ​សម្រាប់​ការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​។​ CBR600R ស៊េរី​ឆ្នាំ ២០១៦ នេះ​មាន​តម្លៃ​ប្រមាណ​ជា​​ ១១ ៤៩០ ដុល្លារ​ ទៅ ១២ ៤៩០ ដុល្លារ​សហរដ្ឋអាមេរិក។


CBR1000RR ​ស៊េរី​ឆ្នាំ ២០១៦

cbr4_1

ក្រៅ​ពី​បី​ម៉ូដែល​ខាង​លើ​ ក្រុមហ៊ុន​ហុងដា​ក៏​បាន​បង្ហាញ​ម៉ូតូ​ស្ព័រ​មួយ​ម៉ូដែល​ទៀត​គឺ​ Honda CBR1000RR​ សេរី​ឆ្នាំ ២០១៦។ CBR1000RR​ សេរី​ថ្មី​មួយ​នេះ​​​ត្រូវ​បាន​បំពាក់​ដោយ​ម៉ាស៊ីន​​ស៊ីឡាំង​ ៤ កម្លាំង​ ៩៩៩ សេសេ ​, ប្រព័ន្ធ​អាំប្រាយ៉ា​ ជា​មួយ​នឹង​បច្ចេកវិទ្យា​ ASC ​យ៉ាង​ទំនើប។

​​ចំពោះ​​​តម្លៃ​វិញ​សម្រាប់​ម៉ូដែល​ធម្មតា​ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រហែល​ជា​​ ១៣ ៩៩៩ ដុល្លារ​​សហរដ្ឋអាមេរិក។ ចំណែក​ឯ​ម៉ូដែល​​ SP ​​ដែល​បំពាក់​ដោយ​​​បូម​​មុខ​ប្រភេទ​​ Ohlins​, ហ្វ្រាំង​ប្រភេទ​ Brembo ​និង​សំបក​កង់​ប្រភេទ​ Pirelli Diablo Supercorsa SC ​គឺ​មាន​តម្លៃ​ប្រហែល​ជា ១៧ ២៩៩ ដុល្លារ​សហរដ្ឋអាមេរិក៕




ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ zing

Saturday, August 29, 2015

ក្រុមតារាចម្រៀងស្រី សាច់ស Girls Generation ជួបគ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវទៅសម្តែង!

ប្រភពមកពី៖ khmerload
កូរ៉េ៖ ក្រុមតារាចម្រៀងស្រី សាច់សខ្ចី និងមានប្រជាប្រិយខ្លាំង ប្រចាំប្រទេសកូរ៉េ ខាងត្បូង គឺក្រុម Girls Generation បានជួបគ្រោះថ្នាក់ចរាចរណ៍ នៅតាមផ្លូវ ធ្វើដំណើរទៅសម្តែង នៅក្នុងកម្មវិធី «Mnet M! Countdown» ប៉ុន្តែជាសំណាងល្អ មិនបណ្តាលឲ្យមាន គ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។

តារាស្រីស្រស់ស្អាតក្រុម Girls Generation
អ្នកតំណាងផលិតកម្ម SM Entertainment បានឲ្យដឹងថា នៅល្ងាច ថ្ងៃទី២៧ ​សីហា ថ្មីៗនេះ ក្រុមតារាចម្រៀង Girls Generation បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តរបស់ពួកគេ បានបើកទៅប៉ះជាមួយ រថយន្តដែលនៅខាងមុខ នៅតាមផ្លូវ ទៅសម្តែង ក្នុងកម្មវិធី «M Countdown» ប៉ុន្តែមិនមាន អ្នករងរបួស នោះទេ។
អ្នកតំណាងរូបនោះ បាននិយាយទៀតថា "នៅជុំវិញបរិវេណ ក្បែរកន្លែងកើតហេតុនោះ មាន​ការដ្ឋាន ​កំពុង​​សាង​សង់​មួយ ដែលកំពុងតែ សាងសង់ នៅលើផ្លូវ ដូច្នេះ​​ខណៈពេល​ កំពុងតែ​បើក​យឺត​ៗ​នោះ ស្រាប់តែឡាន​ របស់ពួកនាង បាន​ប៉ះ​គ្នា​ បន្តិច​បន្តួច ​ជាមួយ​​ឡាន​​ នៅ​​ខាង​មុខ​នោះ តែ​សំណាង​ល្អ​ មិន​មាន​នរណា​ម្នាក់​ រង​របួស​នោះ​ទេ ហើយពួក​គេ​ ក៏បាន​ចូល​រួម​ការសម្ដែង​ជា​ធម្មតា ដោយសុវត្ថិភាព"
យ៉ាងណាមិញ វាពិតជាសំណាងល្អណាស់ សម្រាប់ពួកនាង ដែលពុំមានគ្រោះថ្នាក់ ឬរងរបួសអ្វីនោះ៕


ប្រភព៖ បរទេស
ដោយ ឌី
ខ្មែរឡូត

Saturday, August 22, 2015

Hoffenheim ​ស៊ុត​ចូល Bayern ​នៅ​នាទី​ទី​១​លឿន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ ប៉ុន្តែ​ចុង​ក្រោយ​នៅ​តែ​ចាញ់

ប្រភពមកពី៖ news.sabay.com.kh
ក្រុម TSG 1899 Hoffenheim  ​បាន​បង្កើត​កំណត់​ត្រា​ថ្មី​មួយ​ហើយ​ពេល​ប្រកួត​ជាមួយ​ក្រុម Bayern Munich ​ដោយ​អាច​រក​គ្រាប់​បាល់​បាន​លឿន​ជាង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​ត្រឹម​តែ​១​នាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​កែ​បាល់ ប៉ុន្តែ​គួរ​ឱ្យ​សោកស្ដាយ​ចប់​ការ​ប្រកួត Bayern ​អាច​វាយ​បក​យក​ឈ្នះ​វិញ​ដោយ​លទ្ធផល ២-១។

2B93543A00000578-0-image-a-89_1440261935278


Hoffenheim  ពិត​ជា​បង្ក​ការ​ភ្ញាក់ផ្អើល​មែន​យប់​មិញ ដោយ​គ្រាន់​តែ​កែ​បាល់​ភ្លាម​អាច​ស៊ុត​ចូល​ក្រុម Bayern ​បាន​ភ្លាម​ដោយ​កីឡាករ Volland ​នៅ​នាទី​ទី​១។ តែ​ក្រោយ​មក​ទៀត ​នៅ​នាទី ៤១ ​ខ្សែ​ប្រយុទ្ធ Muller ​បាន​រក​គ្រាប់​បាល់​បាន​ស្មើ​វិញ ដោយ​អ្នក​ចាំ​ទី​ Baumann ​ចាប់​បាល់​ក្រឡក។ ចូល​ដល់​តង់​ទី​២ នាទី​៧៣ ​ក្រុម Hoffenheim ​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ ដោយ​កីឡាករ Boateng ​បង្ក​កំហុស​ក្នុង​តំបន់​គ្រោះ​ថ្នាក់ ហើយ​ក៏​ត្រូវ​បណ្ដេញ​ចេញ​តែ​ម្ដង(កាត​លឿង​២​ដង) ប៉ុន្តែ​ជា​សំណាង​របស់ Bayern ​ព្រោះ​ថា​កីឡាករ Polanski ​ទាត់​មិន​ចូល។


2B941C4700000578-0-image-a-88_1440261932332

2B9413AC00000578-0-image-a-90_1440261940265

2B93DE6900000578-0-image-a-91_1440261945212


2B94415800000578-0-image-a-85_1440261913739

ដោយ​សល់​គ្នា​១០​នាក់​ក្រុម​ការពារ​តំណែង​ជើង​ឯក​ Bundesliga ​ក៏​មិន​រួញរា​​ដែរ ពោល​គឺ​នៅ​តែ​វាយ​សម្រុក​ម្ចាស់​ផ្ទះ​ដដែល រហូត​ដល់​នាទី​៩០​ទៅ​ហើយ ទើប​ខ្សែ​ប្រយុទ្ធ Lewandowski ​ស៊ុត​ចូល​មួយ​គ្រាប់​ទៀត ជា​គ្រាប់​ជ័យ​ជម្នះ​តែ​ម្ដង។ ចប់​ការ​ប្រកួត  Hoffenheim ​ចាញ់ Bayern Munich ​២-១ ៕



​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ dailymail

ស្អែក​នេះ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ទៅ​បើក​វិញ្ញាសា​នៅ​ឯណា?

ប្រភពមកពី៖ news.sabay.com.kh
ថ្ងៃ​២៤​សីហា ស្អែក​នេះ ជា​ថ្ងៃ​ប្រលង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូ​ទៅ និង​បំពេញ​វិជ្ជា​ទូ​ទាំង​ប្រទេស ដែល​នឹង​មាន​លោក ហង់ ​ជួន​ណា​រ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​យុវជន​និង​កីឡា​ចូល​រួម​ក្នុង​ការ​បើក​វិញ្ញាសា​សម្រាប់​ដំណើរ​ការ​ប្រលង។


Hang chaunarun (4)


បើ​តាម​លោក រស់ សាលីន អ្នក​នាំ​ពាក្យ​ក្រសួង​អប់​រំ​យុវជន​និង​កីឡា បាន​ប្រាប់​ថា លោក ហង់ ជួន​ណា​រ៉ុន​នឹង​អញ្ជើញ​ជា​កិត្តិយស​សម្រាប់​បើក​មុខ​វិញ្ញាសា​ប្រលង​ឆ្នាំ​នេះ​នៅ​មណ្ឌល​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ វេលា​ម៉ោង​៧​:៣០ព្រឹក ។


ចំពោះ​ព្រឹក​ថ្ងៃ​ច័ន្ទ ស្អែក​នេះ​មុខ​វិជ្ជា​ដំបូង​សម្រាប់​ប្រលង​ផ្នែក​វិទ្យាសាស្ត្រ​គឺ​គីមីវិទ្យា ចំណែក​ផ្នែក​សង្គម​គឺ ភូមិវិទ្យា៕


អ្នក​ធ្លាក់​បាក់​ឌុប​ដ៏​មហាសែន​តឹង​ឆ្នាំ​មុន ឆ្នាំ​នេះ​នៅ​ចង់​ប្រលង​ម្ដង​ទៀត​អត់?

ប្រភពមកពី៖ news.sabay.com.kh
ឆ្នាំ​មុន​ក្រោយ​កំណែ​ទម្រង់​ស៊ី​ជម្រៅ​របស់​ក្រសួង មាន​សិស្ស​មិន​តិច​នាក់​ទេ​បាន​ធ្លាក់។ បើ​ទោះ​ជា​ក្រសួង​បាន​រៀប​ចំ​ឲ្យ​មាន​ការ​ប្រលង​លើក​ទី​២​ក្តី ក៏​ពេល​នោះ​សិស្ស​ច្រើន​សន្ធឹក​សុខ​ចិត្ត​បោះ​បង់​ឱកាស​​អវត្តមាន​មិន​ចូល​ប្រលង​ដែរ។ ចុះ​ឆ្នាំ​នេះ អ្នក​ធ្លាក់​បាក់​ឌុប​លើក​មុន នៅ​តែ​ចង់​មក​ភ្លក់​ក្នុង​ការ​ប្រលង​ដ៏​សែន​តឹង​នេះ​ទៀត​ឬ​អត់?


10454569_628979923866419_4189952954184127947_n
 រូបតំណាង

យុ​វ​សិស្ស​ស្រី​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​ពិត​ ដោយ​គ្រាន់​ប្រាប់​ឈ្មោះ​ហៅ​ក្រៅ​ថា​រី​កា​ដោយ​សារ​កញ្ញា​មាន​ភាព​ខ្មាស​អៀន បាន​និយាយ​ថា នៅ​តែ​ជម្នះ​មក​ប្រលង​ម្ដង​ទៀត ទោះ​ឆ្នាំ​មុន​ធ្លាក់​បាក់​ឌុប​ក៏​ដោយ។ ពី​ដំបូង​ឡើយ រី​កា​ថា​ក៏​គិត​ចង់​បោះ​បង់​ដែរ​ តែ​ដោយសារ​មាន​ការ​លើក​ទឹក​ចិត្ត​ពី​បង​ប្អូន​និង​ឪពុក​ម្ដាយ យុ​វ​សិស្ស​អាយុ​១៨​ឆ្នាំ​នេះ ក៏​សម្រេច​ចិត្ត​ចុះ​ឈ្មោះ​​ចូល​រៀន​​​ជា​​​​​ថ្មី​ទៅ​រៀន​ជាមួយ​សិស្ស​ទើប​ឡើង​ទី​១២​ឆ្នាំ​នេះ​ឡើង​វិញ ដោយ​ផ្លាស់​សា​លា​ថ្មី។ “ខ្ញុំ​ចំណាយ​ពេល​ជិត​មួយ​ខែ​ទម្រាំ​ធ្វើ​ចិត្ត​បាន ព្រោះ​ខ្ញុំ​ខ្មាស​គេ​ខ្លាំង ខ្ញុំ​អន់​ចិត្ត គេង​យំ​រាល់​យប់។ តែ​ក្រោយ​មក ខ្ញុំ​គិត​ថា​មិន​មែន​មាន​តែ​ខ្ញុំ​ម្នាក់​ធ្លាក់​ឡើយ មាន​អ្នក​ដទៃ​ធ្លាក់​ច្រើន​ដែរ ទើប​មក​ចុះ​ឈ្មោះ​ចូល​រៀន​វិញ​ទៅ”។


យ៉ាង​ណា រី​កា​បាន​បង្ហើប​ពី​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​នាង​ធ្លាក់​បាក់​ឌុប​ថា មក​ពី​កត្តា​គ្រូ​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្រៀន គួប​ផ្សំ​កត្តា​កញ្ញា​ផ្ទាល់​មិន​សូវ​បាន​រៀន​ទៀង​ទាត់។ ដោយ​ឡែក​ឆ្នាំ​នេះ រី​កា​បាន​ចំណាយ​ពេល​រៀន​គួរ​៤​ម៉ោង​ក្នុង​១​ថ្ងៃ​លើ​មុខ​វិជ្ជា​គន្លឺះ​ៗ​ដូច​ជា គណិត រូប គីមី ជីវៈ និង​ខ្មែរ ព្រម​ទាំង​ដាក់​កំហិត​ខ្លួន​ឯង​ត្រូវ​ស្វ័យ​សិក្សា​រហូត​ដល់​ម៉ោង​១១​យប់​ទើប​ចូល​គេង ជា​រៀង​រាល់​យប់។


សិស្ស​រៀន​នៅ​វិទ្យាល័យ​ហ៊ុន​សែន​ភ្នំពេញ​ថ្មី​រូប​នេះ ប្រាប់​ទាំង​អារម្មណ៍​ក្តុក​ក្តួល​ថា នាង​ចង់​បន្ត​ការ​សិក្សា​ឲ្យ​បាន​ខ្ពង់​ខ្ពស់ ដូច្នេះ​នាង​អត់​ចង់​ធ្វើ​ជា​សិស្ស​ស្វ័យ​រិន​ទេ​បំណាច់​ចំណាយ​ពេល​មួយ​ឆ្នាំ​ហ្នឹង​គេ​ដែរ ។ ឆ្នាំ​នេះ កញ្ញា​ថា​ត្រូវ​ប្ដេជ្ញា​ចិត្ត​ប្រលង​ជាប់​ឲ្យ​បា​ន។


ស្អែក​នេះ ជា​ពេល​រី​កា​ត្រូវ​ឈាន​ជើង​ចូល​មណ្ឌល​ប្រលង​ម្តង​ទៀត តែ​លើក​នេះ​នាង​ថា ឆ្នាំ​នេះ​មិន​ដូច​ឆ្នាំ​មុន​ឡើយ ឆ្នាំ​មុន​សង្ឃឹម​ធ្លាក់ តែ​ឆ្នាំ​នេះ​សង្ឃឹម​ជាប់​៧០% ។
 
ក្នុង​សម័យ​ប្រលង​បាក់​ឌុប​២០១៤ ​ជាប់​ត្រឹម​តែ ១៧,៩៤% ប៉ុណ្ណោះ ​ចំណោម​បេក្ខជន​សរុប​ ៦៨០០០ នាក់ និង​អវត្ត​មាន​ប្រលង​ជិត​មួយ​ម៉ឺន​នាក់​សម្រាប់​ការ​ប្រលង​លើក​ទី​២៕


10646640_628980627199682_3769572960132736325_n1

Sunday, August 2, 2015

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសម្ពោធ ដាក់ឲ្យ ប្រើប្រាស់ស្ពាន មិត្តភាព កម្ពុជា -ចិនតាខ្មៅ

ប្រភពមកពី៖ khmerload
កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញបើកសម្ពោធ ដាក់ឲ្យ ប្រើប្រាស់ស្ពានមិត្ត ភាពកម្ពុជា-ចិនតាខ្មៅ ដែលជាស្ពានឆ្លងកាត់ទន្លេបាសាក់ ប្រវែង ៨៥៥ម៉ែត្រ ជាផ្លូវការនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៥។ ទន្ទឹមនិងការ សម្ពោធស្ពាន ផ្លូវប្រវែងជិត ១២ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅផ្លូវជាតិលេខ១ ក៏ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ នៅថ្ងៃនេះផងដែរ។
ស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ មានទទឹង១៣,៥ម៉ែត្រ មានកម្ពស់ ៨ម៉ែត្រ គិតពីផ្ទៃទឹក ទន្លេនៅរដូវទឹកឡើងខ្ពស់ បំផុត។ ស្ពាននេះ ត្រូវបានសាងសង់ ឡើងដោយក្រុមហ៊ុនសាជីវកម្មចិន។
ស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅបានត្រូវបើកដំណើការសាងសង់ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី០៦ កក្កដា ២០១១ ដោយចំណាយថវិកាសាងសង់ជិត ៣៣លានដុល្លារអាម៉េរិក បានមកពីកម្ចីឥណទានពីសាធារណ រដ្ឋប្រជាមានិតចិន និងប្រាក់បដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែល មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ទទួល បានកាលពីថ្ងៃ ទី២៩ ខែកក្កដា ឆ្នាំ២០១៥កន្លងទៅ បានបញ្ជាក់ថា ដើម្បីសម្រួលដល់ពិធីសម្ពោធសមិទ្ធ ផលស្ពាន និង ផ្លូវខាងលើនេះ ក្រសួងបានសម្រេចផ្អាកចរាចរណ៍ ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ ២៣ (១១៥) និង ស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅនេះ ជាបណ្តោះអាសន្នចាប់ ពីថ្ងៃទី០២ រហូតដល់រសៀលថ្ងៃ០៣ ខែសីហា ឆ្នាំ ២០១៥។
សមិទ្ធផលស្ពានមិត្តភាពកម្ពុជា-ចិនតាខ្មៅ គឺជាសមិទ្ធផលថ្មីមួយទៀត នាំមកនូវភាព សប្បាយរីករាយ យ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋទាំងអ្នករស់នៅ ត្រើយខាតកើត និងខាងលិច។ ប្រជាពលរដ្ឋនៅក្នុងតំបន់ជាប់ជើងស្ពានទាំង សងខាង ដើមឡើយមានផលលំបាក យ៉ាងខ្លាំងក្នុងការធ្វើដំណើរពីត្រោយម្ខាងទៅត្រើយម្ខាងទៀត ពោលពួកគេ ត្រូវឆ្លងទូកដរ ឬធ្វើដំណើរវាងមកឆ្លងកាត់ ស្ពានព្រះមុនីវង្សជាដើម ដែលជាហេតុធ្វើឲ្យខាតបង់ទាំងពេលវេលា និង ថវិកា។
សមិទ្ធផលមិនត្រឹមតែជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់តាខ្មៅ ឬសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅនោះ ទេ តែក៏ចូលរួមចំណែកបម្រើប្រយោជន៍ដល់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលត្រូវធ្វើដំណើរឆ្លងកាត់តំបន់ មួយនេះ។
សូមបញ្ជាក់ថា សមិទ្ធផលស្ពានឆ្លងកាត់ទន្លេចំនួន ៣ហើយបូកសរុបទាំងស្ពាន មិត្តភាព កម្ពុជា-ចិនតាខ្មៅនេះ ដែល ត្រូវបានដាក់សម្ពោធ ដោយសម្តេចតេជោ ហ៊ុន សែន បម្រើប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជា។ ស្ពានទាំង ៣នោះ រួមមាន៖ ស្ពានមិត្តភាព កម្ពុជា-ជប៉ុនត្សឹបាសា ប្រវែងជាង២គីឡូម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គក្រោម, ស្ពាន មិត្តភាព កម្ពុជា-ចិន មេគង្គស្ទឹងត្រែង ឆ្លងកាត់ទន្លេមេគង្គលើ មានប្រវែងជិត ២គីឡូម៉ែត្រ និងស្ពានមិត្តភាព កម្ពុជា-ចិនតា ខ្មៅបើកសម្ពោធព្រឹកនេះ ឆ្លងកាត់ទន្លេបាសាក់ ប្រវែង ៨៥៥ម៉ែត្រ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល

Thursday, July 23, 2015

អ្នកភូមិ​ព្រែកពោធិ៍ ប្រើ​ពេល​ ១០ ម៉ោង រក​ប្រាក់​បាន​ ២ ម៉ឺន​រៀល​នៅ​ភ្នំពេញ

ប្រភពមកពី៖ news.sabay.com.kh
ស្ត្រី​វ័យ ៥២ ឆ្នាំ ម្នាក់​បាន​ប្រើ​ពេល​ ១០ ម៉ោង អាច​រក​ប្រាក់​ចំណូល​បាន​ ២ ម៉ឺន​រៀល ពី​ការ​លក់​ដំឡូង និង ត្រាវ នៅ​រាជធានី​ភ្នំពេញ។

“ខ្ញុំ​ក្រោក​តាំង​ពី​ម៉ោង ២ ព្រឹក​ ដើម្បី​ស្ងោ​ដំឡូង និង ត្រាវ ចំនួន ២០ គីឡូ ហើយ​ម៉ោង ៤ ព្រឹក​ចេញ​ដំណើរ​មក​ដល់​ភ្នំពេញ ហើយ​ដំឡូង​ និង ត្រាវ​ខ្ញុំ​លក់​អស់​ប្រហែល​ម៉ោង​ ១២ ផាត់​ដើម​ហើយ​ខ្ញុំ​ចំណេញ​ប្រហែល​ ២ ម៉ឺន​រៀល តែ​ពេល​ខ្លះ​សល់​តែ​១ម៉ឺន​រៀល​ព្រោះ​ត្រូវ​ឲ្យ​ថ្លៃ​ឡាន”។ នេះ​ជា​ការ​រៀបរាប់​ពី​ជីវិត​ប្រចាំ​ថ្ងៃ ដោយ​អ្នក​ស្រី ដែន ថាច រស់​នៅ​ភូមិ-ឃុំ ព្រែកពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្ត​កំពង់ចាម។

វីដេអូ អ្នក​ស្រី ដែន ថាច ផ្ដល់​សម្ភាសន៍​ជាមួយ​ Sabay វេលាម៉ោង ៥:៥៥ នាទី ព្រឹក​ថ្ងៃ​ទី ២៤ កក្កដា ​នេះ


 
ដែន ថាច

អ្នក​ស្រី​ ដែន​ ថាច បាន​បញ្ជាក់​ប្រាប់​ Sabay ថា រថយន្ដ​ឈ្នួល​ គឺ​​រៀងរាល់​ម៉ោង ៤-៥ ព្រឹក​ មក​ដល់​ផ្ទះ​ ហើយ​ចេញ​ពី​ផ្ទះ​មក​ដល់​ភ្នំពេញ​ទំនង​ជា​​ម៉ោង ៦ ព្រឹក​ ហើយ​ឡាន​ឈ្នួល​​គេ​យក​ ១ ម៉ឺនរៀល ទៅវិញ​ទៅ​មក។ “អ្នក​​បើក​តាក់ស៊ី​នឹង​សុទ្ធតែ​ស្គាល់​គ្នា​ទេ អីចឹង​ពេល​មក​គាត់​មក​យក​ដល់​ផ្ទះ ហើយ​ដល់​ម៉ោង​ទៅ​វិញ​គេ​ហ្នឹង​មក​ខ្ញុំ​នៅ​ម្ដុំ​កាល់ម៉ែត្រ​ហ្នឹង​ហើយ”។

ការ​ធ្វើ​ដំណើរ​ ពី​​ភូមិព្រែក​ពោធិ៍​ មក​លក់​-ដូរ នៅ​ភ្នំពេញ​នេះ គឺ​អ្នក​ស្រី​ ដែន ថាច មិន​មែន​ជិះ​រថយន្ដ​ឈ្នួល​ទាំង​កង់ និង មនុស្ស​នោះទេ តាម​ពិត​ទៅ​ អ្នកលក់​ដំឡុង និង ត្រាវ​រូប​នេះ តែងតែ​ផ្ញើ​កង់​នៅមន្ទីរ​ពេទ្យ​កាល់​ម៉ែត្រ ហើយ​នៅ​ពេល​ចេញ​ពី​ផ្ទះ​មក​ គឺ​មាន​តែ​​ល្អី ថាស និង ដំឡូង-ត្រាវ ប៉ុណ្ណោះ ដោយ​ចុះ​ពី​លើ​ឡាន​ភ្លាម មក​យក​កង់​ភ្លែត​ រៀប​ចំ​រួច​រាល់​​ជិះ​កង់​​លក់​​នៅ​ជុំវិញ​កាល់​ម៉ែត្រ បឹងកក់ និង បរិវេណ​ទួល​គោក ជាដើម។​ ដែន ថាច និយាយ។

បើ​ទោះ​បី​ជា​ចំណាយ​ពេល​ជិត​ ១០ ឆ្នាំ ក្នុង​ការ​លក់​ដំឡូង-ត្រាវ នៅ​ភ្នំពេញ​បែប​នេះ​ក្ដី ក៏​ស្ថានភាព​ជីវភាព​ ដែន ថាច នៅ​តែ​មាន​ការ​ខ្វះខាត​ដដែល។ ប៉ុន្តែ ទ្រឹស្ដី​មួយ​ដែល​អ្នក​ស្រី​ចាំ​ក្នុង​ជីវិត​នោះ​គឺ “បើ​ខ្ញុំ​មិន​រក​​ប្រាក់ ១ ម៉ឺន ២ ម៉ឺន​ ក៏​គ្មាន​ដែរ”។

ដែន ថាច ដែល​មាន​កូន​ ២ នាក់​ គឺ ប្រុស​ ១ ស្រី ១ ដោយ​កូន​បង​អាយុ​ ១៥ ឆ្នាំ និង កូន​ពៅ​អាយុ ១០ ឆ្នាំ បាន​និយាយ​ប្រាប់​គេហទំព័រ Sabay ថា ជីវិត​ជា​ការ​តស៊ូ ហើយ​ធ្លាប់​ភ្លក់​រសជាតិ​លំបាកលំបិន​តាំង​ពី​ដើម​រហូត​មក​ទល់​នឹង​ពេល​នេះ ដូច្នេះ មិន​ចង់​ឃើញ​កូនៗ​លំបាក​ដូច​ខ្លួន​នោះទេ។ “ខ្ញុំ​ប្រឹង​រក​ប្រាក់​ខ្ញុំ​នឹង​ព្យាយាម​ឲ្យ​កូន​ខ្ញុំ​រៀន​សូត្រ កុំ​ឲ្យ​ល្ងង់​ដូច​ខ្ញុំ​ទៀត សង្ឃឹម​ថា វា​មាន​ការ​ងារ​ល្អ”។

ស្ត្រី​វ័យ​ ៥២ ឆ្នាំ​ខាង​លើ បាន​និយាយ​ទៀត​ថា៖ “ដឹង​ថា លំបាក​ប៉ុន្ដែ​ចេះ​​តែ​រក​ទៅ បើ​មិន​រក​បាន​អី​ហូប បើ​គ្មាន​ចំណូល​ គឺ​មាន​តែ​ខ្ចី​លុយ​គេ​ចាយ​ នរណា​ឲ្យ​យើង បើ​ខ្ចី​គេ​ក៏​លំបាក​ដែរ​ហ្នឹង អីចឹង​តិចក្ដី​ច្រើន​ក្ដី ត្រូវ​តែ​ប្រឹង​រក​​ វា​គឺ​ជា​មុខ​របរ​របស់​យើង​កុំ​ឲ្យ​តែ​ធ្វើ​អំពើ​មិន​ល្អ​បាន​ហើយ”៕
 
ដែន-ថាច-២

ដែន-ថាច-៣

ដែន-ថាច-១


Monday, June 8, 2015

ទទួល​ទាន​តៅហ៊ូ​ច្រើន​ពេក ធ្វើ​ឲ្យ​បុរស​ម្នាក់​មាន​ក្រួស៤២០ ក្នុង​តម្រង​នោម

ប្រភពមកពី៖ news.sabay
ក្រុម​វេជ្ជបណ្ឌិត​នៅ​ក្នុង​ប្រទេស​ចិន បាន​វះ​កាត់​យក​ក្រួស ៤២០​ដុំ ចេញ​ពី​តម្រង​នោម​​បុរស​ម្នាក់ កាល​ពី​ថ្ងៃ​សុក្រ។ ចំណែក​មូលហេតុ​នៃ​​ក្រួស​ក្នុង​តម្រង​នោម​នេះ ត្រូវ​វេជ្ជបណ្ឌិត​អះ​អាង​ថា បណ្ដាល​មក​ពី​បរិភោគ​តៅហ៊ូ​ច្រើន​ពេក។

1

​​​បុរស​រង​ក្រួស​ដែល​មាន​ឈ្មោះ​កាត់ He មាន​អាយុ ៥៥​ឆ្នាំ បាន​ទទួល​ការ​វះ​កាត់​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ។ បើ​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា បុរស​ចំណាស់​ម្នាក់​នេះ បាន​ទៅ​ជួប​វេជ្ជបណ្ឌិត​​នៅ​ខេត្តZhejiang ភាគ​ខាង​កើត​ប្រទេស​ចិន កាល​ពី​ខែ​ឧសភា​កន្លង​ទៅ បន្ទាប់​ពី​មាន​អារម្មណ៍​ថា​ចុក​អួល​នៅ​ក្នុង​ពោះ។ ក្រោយ​ស្កេន​រាង​កាយ​រួច គេ​បាន​រក​ឃើញ​ថា មាន​​ក្រួស​ជា​ច្រើន​ក្នុង​តម្រង​នោម​របស់​របស់​បុរស​រង​គ្រោះ។

​​​​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត លោក He ត្រូវ​ទទួល​ការ​វះ​កាត់​បន្ទាន់ ព្រោះ​​ក្រួសទាំង​នោះ​ស្ទើរ​តែ​មិន​អាច​ឲ្យ​ទឹក​ឆ្លង​កាត់​បាន។ វេជ្ជបណ្ឌិត​ឈ្មោះ Wei ដែល​ជា​អ្នក​វះកាត់​ដោយ​ផ្ទាល់ បាន​និយាយ​ថា លោក​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ព្រោះ​មិន​ធ្លាប់​ឃើញ​​ក្រួស​ក្នុង​តម្រង​នោម​ច្រើន​បែប​នេះ​ពី​មុន​មក។ “ខ្ញុំ​មិន​ដែល​ឃើញ​គ្រួស​ច្រើន​អ៊ីចឹង​ទេ​ពី​មុន​មក… វះ​កាត់​ស៊ី​ពេល ២​តិច​ជាង ២​ម៉ោង ហើយ ៤៥​នាទី គ្រាន់​តែ​យក​​ក្រួស​ចេញ”។ វេជ្ជបណ្ឌិត​ Wei និយាយ​ក្រោយ​ពេល​វះកាត់​រួច។

2

បន្ទាប់​ពី​វះ​កាត់ ក្រុម​វេជ្ជបណ្ឌិត​បាន​យក​​ក្រួស​យ៉ាង​តិច ៤២០​ដុំ ដែល​មាន​ពណ៌​បៃតង និង​លឿង ចេញ​ពី​តម្រង​នោម​បុរស​រង​គ្រោះ។ នេះ​មិន​ទាន់​​រាប់​បញ្ចូល​ដុំ​​ក្រួស​តូច​ៗ​ជា​ច្រើន​ទៀត សរុប​ជាង ១០០​ដុំ​ផង។

វេជ្ជបណ្ឌិត​បាន​ដាក់​បន្ទុក​ទៅ​លើ​ការ​ទទួល​ទាន​តៅហ៊ូ​ប្រចាំ​ថ្ងៃ​ច្រើន និង​ផឹក​ទឹក​តិច ជា​មូលហេតុ​នៅ​ពី​ក្រោយ​​ក្រួសក្នុង​តម្រង​នោម​ដ៏​ច្រើន​នេះ។ កាល​ពី ២០​ឆ្នាំ បុរស​រូប​នេះ ធ្លាប់​ទទួល​ការ​ព្យាបាល​​ក្រួស​ក្នុង​តម្រង​នោម​ម្ដង​រួច​ទៅ​ហើយ និង​ប្រើ​បច្ចេកទេស​បាញ់​បំបែក​​​ក្រួស​ចេញ​បាន​ជាង ១០​ដុំ។ ពេល​នេះ​គ្រួសារ លោក He បាន​និយាយ​ថា មិន​អនុញ្ញាត​ឲ្យ​រូបលោក​ទទួល​ទាន​​តៅហ៊ូ​ច្រើន​បែប​នេះ​ទៀត​ទេ៕

3
តៅហ៊ូ

Friday, May 29, 2015

ពន្ធុវិទ្យា

ពន្ធុវិទ្យាគឺជាការសិក្សានៃពន្ធុច្រើនតំណពូជនិងបម្រែបម្រួលហ្សែននៅក្នុងសារពាង្គកាយមានជីវិត។ វាជាទូទៅត្រូវបានចាត់ទុកថាជាវិស័យនៃជីវសាស្ត្រមួយប៉ុន្តែវាពាក់ព័ន្ធជាញឹកញាប់ជាមួយនឹងជាច្រើននៃវិទ្យាសាស្រ្តជីវិតនិងត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយការសិក្សានៃប្រព័ន្ធព័ត៌មាន។
ឪពុករបស់ហ្សែននេះគឺជាការ Gregor Mendel ដែលជាអ្នកវិទ្យាសាស្រ្តនៅចុងសតវត្សរ៍ទី 19 និង Friar Augustinian ។ Mendel សិក្សាចំណែកមត៌កលក្ខណៈ "លំនាំនៅក្នុងវិធីនេះលក្ខណៈត្រូវបានធ្វើឡើងពីឪពុកម្តាយទៅកូន។ លោកបានសង្កេតឃើញថាគ្រប់សារពាង្គកាយ (រុក្ខជាតិន្ដេក) បានទទួលមត៌កលក្ខណៈដោយវិធីនៃការ«គ្រឿងដែលជាចំណែកមត៌ក»ដាច់ពីគ្នា។ ពាក្យនេះនៅតែត្រូវបានគេប្រើនាពេលបច្ចុប្បន្ននេះគឺជានិយមន័យបន្តិចនៃអ្វីដែលជាភាពមិនច្បាស់សំដៅដល់ថាជាហ្សែនមួយ។
ពន្ធុមួយគឺជាអង្គម៉ូលេគុលនៃតំណពូជនៃសរីរាង្គចិញ្ចឹមជីវិត។



                                                                         
           ស្ទះទឹកអាស៊ីត (DNA) ដែលបានអ៊ិនកូដ SA ម៉ូលេគុលហ្សែនដែលត្រូវបានប្រើសេចក្ដីណែនាំការក្នុងការអភិវឌ្ឍនិងការប្រព្រឹត្តទៅនៃសារពាង្គកាយមនុស្សទាំងអស់ដែលបានស្គាល់និងមេរោគជាច្រើន។

     ការផ្លាស់ប្តូរហ្សែនដែលមានការផ្លាស់ប្តូរនៅក្នុង DNA ពីព្រោះបណ្តាលមកពីការផ្លាស់ប្តូរធាតុនៅខាងក្រៅឧទាហរណ៍ពណ៌នៃស្បែកឬកម្ពស់របស់កូនចៅនេះ (កុមារដែលអាចក្លាយទៅជាខ្ពស់ជាងឪពុកម្តាយ)។
ជំនួយរបស់ហ្សែនយើងទៅ
    ដើម្បីកំណត់ពីជំងឺក្នុងគ្រួសាររបស់យើង (ជំងឺពូជ)
                                      ដើម្បីដឹងថាប្រភពដើមបុព្វបុរសរបស់យើង (ភាគរយនៃការប្រណាំងនៅក្នុងឈាមរបស់យើង)។
ឥរិយាបទសង្គមកំណត់បុគ្គលិកលក្ខណៈរបស់កុមារ។
អត្តសញ្ញាណយេនឌ័រ.

Thursday, May 28, 2015

ចិត្តវិទ្យា

ចិត្តវិទ្យាគឺជាការសិក្សានៃគំនិតនិងឥរិយាបថនេះវាគឺជាការសិក្សាវិន័យនិងវិទ្យាសាស្រ្តបានអនុវត្តដែលស្វែងដើម្បីយល់ពីបុគ្គលនិងក្រុមដោយ estddishing គោលការណ៍ទូទៅនិងការស្រាវជ្រាវករណីជាក់លាក់។
ចិត្តសាស្ត្រព្យាយាមយល់អំពីតួនាទីនៃមុខងារផ្លូវចិត្តនៅមនុស្សនិងឥរិយាបទសង្គម។
ចិត្តសាស្ត្រស្វែងរកគោលគំនិតជាច្រើនដូចជា៖
    ·       Perception:ការដឹង
·                         Cognition:ការស្គាល់
·                        A attention:សេចក្តីតាំងចិត្ត
·                        Emotion:មានអារម្មណ៏ ចិត្តរំជួល
·                        Intelligence:បញ្ញា ប្រាជា្ញ
·                        Phenomenology:បាតុភូតវិទ្យា
·                         Motivation:ការប្រាប់ហេតុផល
·                       Brain Functioning: តួនាទីខួរក្បាល
·                       Personality: ចរិតមនុស្ស
·                      Behavior :ឥិយា​ ចរិយា
·                    And interpersonal:ដែលទាក់ទងរវាងបុគ្គល  / Relationships:ទំនាក់ទំនង។

   អនុសប្បជញ្ញះ នៅក្នុងចិត្តវិទ្យាគឺជាផ្នែកមួយនៃសា្មរតី ក្នុងការដឹងអ្វីមួយពាក្យនេះបានមកពីភាសាអាល្លឺម៉ង។​ ហើយពាក្យនេះត្រូវបានបង្កើតឡើងដោយលោក​ Pierre Janet ជាចិត្តវិទូ (១៨៥៧​. ១៩៤៧)ដែលបានអះអាងថា នៅក្រោមស្រទាប់នៃគំនិតរំពឹង​ទុក នេះគឺមានការយល់ដឹងដ៏មានអានុភាពដែលលោកបាន ហៅថា គំនិតអនុសប្បជញ្ញះ នេះ។
   លោក Carl Jung បានឪ្យដឹងថាការយល់ដឹងនេះមានតែកំណត់មួយ​ ហើយបន្ទាប់មកវាបានផ្ទុកចំណេះដឹងនិងបទពិសោធន៏ជាមុននៅក្នុងហាងមួយនៅពេលវាត្រូវការចាំបាច់


Tuesday, May 26, 2015

នាង គង់ វិច្ឆិកា ផ្ទុះ​កំហឹង​ រឿង​គេ​ថា ​ពេល​បាន​ ល្បីឈ្មោះ ​វាយឫក​ ដូច​ជា​យក​ មេឃ​ទ្រាប់ ​អង្គុយ

ប្រភពមកពី៖ khmerload
រាជធានីភ្នំពេញ ៖ ទើបតែចូលប្រឡូកក្នុងពិភពសិល្បៈ បានប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុណ្ណោះ ប៉ុន្តែតារាសម្តែងសម្បុរស្រអែម នាង គង់ វិច្ឆិកា មានកេរ្តិ៍ឈ្មោះ លូតឡើងជាលំដាប់។ ទន្ទឹមនេះ ស្រាប់តែលេចព័ត៌មានថា នាងប្រកាន់ឫកពា ធ្វើឱ្យនាងផ្ទុះកំហឹង និងចង់ស្វែងរកមុខអ្នកនិយាយបែបនោះ ។
ការផ្ទុះកំហឹងរបស់នាងគង់ វិច្ឆិកា បន្ទាប់ពីសារព័ត៌មានអេឡិចត្រូនិក នៅក្នុងស្រុកមួយបានចុះផ្សាយ ដោយយោងតាម ប្រភពព័ត៌មានពីមជ្ឈដ្ឋានខាងក្រៅ។ បើតាមការផ្សាយនោះថា នាងគង់ វិច្ឆិកា ថ្មីៗនេះត្រូវទស្សនិកជន មួយចំនួនរិះគន់ថា ចាប់តាំងពីកេរ្តិ៍ឈ្មោះលូតឡើងតាមរយៈការសម្តែង ភាពយន្តជាបន្តបន្ទាប់មក គេឃើញនាងហាក់ តម្កើងឫកពាខ្ពស់ ផ្ទុយស្រឡះមុនពេលល្បីឈ្មោះ ។
ប្រភពដដែលនេះសរសេរថា តារាសម្តែង និងចម្រៀងនាងគង់ វិច្ឆិកា កាលពីចូលប្រឡូកសិល្បៈ ដំបូងៗ មានចរិតឫកពា ទន់ភ្លន់គួរឱ្យចង់រាប់អាន ទាំងពាក្យសម្តីនិយាយ ចេះគោរពចាស់ទុំ រៀមច្បងសិល្បៈ ផ្ទៃមុខជាប់នូវស្នាមញញឹមជានិច្ច ដែលធ្វើឱ្យទស្សនិកជនជាច្រើនពេញចិត្ត និងគាំទ្រនាងឱ្យក្លាយ ជាតារាមួយរូបដែលល្បី ។
ក្រោយពីតារានាងគង់ វិច្ឆិកា ចូលប្រឡូកសិល្បៈប្រមាណ២ទៅ៣ឆ្នាំ កេរ្តិ៍ឈ្មោះរបស់នាង កាន់តែល្បីជាងមុន ការងារសិល្បៈក៏កាន់តែមមា ញឹក ធ្វើឱ្យនាងរីកមុខ រីកមាត់ដូចគ្រាប់ជី ហើយអត្តចរិតរបស់នាង ស្រាប់តែប្រែប្រួល ស្របទៅនឹងកេរ្តិ៍ឈ្មោះ ដោយនាងតែងតែបញ្ចេញភាពឆ្មើងឆ្មៃ មិនសូវមាត់ក វាយឫកខ្ពស់ ខុសពីពេលចូលសិល្បៈដំបូង ពោលគឺចរិតរបស់នាងហាក់បី ដូចចង់យកមេឃមក ទ្រាប់អង្គុយ អីុចឹង ។ 
អ្វីដែលធ្វើឱ្យគេកាន់តែ ចាប់អារម្មណ៍នោះ គឺមួយរយៈពេលចុងក្រោយ នេះចាប់តាំងពីនាងគង់ វិច្ឆិកា បានការងារសម្តែងស្ទើររាល់ថ្ងៃ ហើយមានលុយដូររថយន្ត ទំនើបៗមក នាងមានភាពក្រអើតក្រទមកាន់តែខ្លាំង ។
ពាក់ព័ន្ធរឿងនោះ នាងគង់ វិច្ឆិកា បានអះអាងប្រាប់កោះសន្តិភាព តាមសារអេឡិចត្រូនិក កាលពីពេល ថ្មីៗនេះ ថា នាងមិនបានធ្វើដូចអ្វីដែរគេនិយាយនោះឡើយ ។ ផ្ទុយទៅវិញនាងតែងតែរាក់ទាក់ គ្រប់មនុស្សដែលនៅជុំវិញខ្លួន ។ រាល់ពេលដែល នាងជួបរៀមច្បង ចាស់ៗ គឺនាងតែងតែឱនលំទោន និងរាក់ទាក់ជានិច្ច ហើយចំពោះមុខទស្សនិកជនវិញ គឺនាងតែងតែបញ្ចេញ ស្នាមញញឹមគ្រប់ពេល។
នាងគង់ វិច្ឆិកា បញ្ជាក់ថា «គេថានាងខ្ញុំវាយឫក ពេលមានសម្ភារនិយម តែតាមពិតនាងខ្ញុំ មិនមានអ្វីធំដុំឡើយ ហើយនាងខ្ញុំចាត់ខ្លួនឯងជាតារាសម្តែង ធម្មតាម្នាក់ប៉ុណ្ណោះ ដោយមិនបានវាយឫក ឆ្មើងឆ្មៃដាក់អ្នកណាឡើយ ។
ចាប់តាំងពីមុនចូលពិភពសិល្បៈ និងក្រោយពេលចូលសិល្បៈ គឺចរិតរបស់នាងខ្ញុំនៅតែដដែល ដោយមិនប្រែប្រួលឡើយ បើទោះបីជាពេលនេះនាងខ្ញុំបានក្លាយជាតារាម្នាក់ ចាប់មានឈ្មោះបោះសំឡេងក៏ដោយ ។ ក្នុងនាមជាតារាម្នាក់គឺតែងតែ ចង់បានការគាំទ្រពីទស្សនិកជន តើហេតុអ្វីនាងខ្ញុំត្រូវធ្វើ អាកប្បកិរិយាបែបនោះ ? ហើយអាកប្បកិយាបែបនោះ តើមានអ្នកស្រឡាញ់ ចូលចិត្តឬអត់ ? គឺមានតែគេស្អប់ប៉ុណ្ណោះ សួរថានាងខ្ញុំត្រូវ ធ្វើអីុចឹងដូចគេនិយាយធ្វើអ្វី!» ។
នាងគង់ វិច្ឆិកា បានស្នើឱ្យទស្សនិកជនកុំ មើលនាងក្នុងផ្លូវអាក្រក់ ហើយបើនិយាយអ្វី ត្រូវមានភស្តុតាងផង កុំឱ្យមាន ទស្សនិកជនផ្សេងទៀត យល់ច្រឡំ ហើយអាចប៉ះពាល់ដល់ អាជីពសិល្បៈរបស់នាង ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព

Sunday, May 24, 2015

ការប្រារព្ធពិធីបុណ្យព្រះនាងម៉ារីជាទីពំនឹង

 ព្រះសីហនុ៖ នៅថ្ងៃ ចន្ទ័ ទី ២៥​ ខែ ឧសភា ឆ្នាំ ២០១៥​​ នៅសាលាបច្ចេសដុន បូស្កូខេត្តព្រះសីហនុ បានប្រារព្ធពិធីបុណ្យព្រះនាងម៉ារី​ជាទីពំនឹងដែលប្រារព្ធឡើងនៅម៉ោង៦ៈ​០០​ល្ងាច ក្នុងមានអ្នកគ្រូ និងលោកគ្រូ សិស្សានុសិស្សចូលរួមជាច្រើន​ ជាពិសេសមានការចូលរួមពីសំណាក់ លោកឪពុក អភិបាល​ រូួមផងដែរ និងមានអាហារពេលល្ងាច យ៉ាងឆ្ងាញ់ពិសារ។
    ព្រះនាងម៉ារី ជាមាតារបស់ព្រះយេស៊ូ ដែលជា ព្រះគ្រឹស្ត និងជា ព្រះអង្គម្ចាស់ព្រះនាង​ជាគ្រឹស្តបរិស្តបរិស័ទ គំរូព្រះនាងម៉ារី ជាអ្នកជួយគ្រប់សកម្មភាពការងារ ពេញមួយជីវិតលោក ឪពុក បូស្កូ ព្រះនាង​ម៉ារី គឺជាសេចក្តី ស្រលាញ់ព្រះនាង ជាព្រះមាតា។


Thursday, May 21, 2015

វេទនារម្មណ៍គឺជាសមត្ថភាពដើម្បីកំណត់អត្តសញ្ញាណនិងគ្រប់គ្រងអារម្មណ៍របស់អ្នកនិងអារម្មណ៍របស់អ្នកដទៃ។ ជាទូទៅវាត្រូវបាននិយាយថាដើម្បីរួមបញ្ចូល 3 ជំនាញការ:
1.
ការយល់ដឹងអារម្មណ៍រួមមានសមត្ថភាពក្នុងការកំណត់អត្តសញ្ញាណអារម្មណ៍របស់អ្នកនិងអ្នកដទៃបាន;
2.
សមត្ថភាពដើម្បីទាញអារម្មណ៍និងអនុវត្តពួកវាទៅប្រៀបដូចជាគិតនិងភារកិច្ចដោះស្រាយនេះមានបញ្ហា!
3.
សមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍, រួមបញ្ចូលទាំងសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកនិងសមត្ថភាពដើម្បីលើកទឹកចិត្តឡើងឬបន្ថយចុះមនុស្សម្នាក់ផ្សេងទៀតបាន។


Wednesday, May 20, 2015

ខួរក្បាលមនុស្ស

ខួរក្បាលមនុស្សជាមជ្ឈមណ្ឌលនៃប្រព័ន្ធប្រសាទដែលមានទីតាំងស្ថិតនៅក្នុងក្បាលរបស់មនុស្សដែលបានការពារដោយលលាដ៏ក្បាល។
វិទ្យាសាស្រ្តបច្ចេកទេសសិក្សាថា ខួរក្បាលមនុស្សខុសគ្នានៅក្នុងវិធីដ៏សំខាន់ពីពួកអ្នកដែលត្រូវបានប្រើដើម្បីសិក្សាខួរក្បាលរបស់ថនិកសត្វដទៃទៀត។
ជាការពិតណាស់កោសិកាខួរក្បាលរបស់បុគ្គល (លើកលែងតែកន្លែងដែលមានសំណាកជាលិកាត្រូវបានគេយកសម្រាប់ការធ្វើកោសល្យវិច័យសម្រាប់ដុំសាច់ដែលសង្ស័យថាខួរក្បាល)
ត្រូវបានសិក្សាតែនៅក្នុងមនុស្សដែលមិនមែនជា; ភារកិច្ចខួរក្បាលស្មុគ្រស្មាញអាចត្រូវបានសិក្សាតែនៅក្នុងមនុស្ស។
ការរួមបញ្ចូលប្រភពព័ត៌មានចំនួនពីរដើម្បីទទួលបានការយល់មុខងារនៃខួរក្បាលរបស់មនុស្សគឺជាបញ្ហាប្រឈមដែលកំពុងបន្តសម្រាប់ការ neuroscience

បាតុភូតចិត្តវិទ្យា

បាតុភូតចិត្តវិទ្យា គឺជាការសិក្សាអំពីរចនាសម្ព័ន្ធនៃស្មារតីដែលបានជួបប្រទះពីចំណុចនៃទិដ្ឋភាពដំបូងរបស់មនុស្ស។ រចនាសម្ព័ន្ធសំណង់កណ្ដាលនៃបទពិសោធន៏មួយគឺជាចេតនារបស់ខ្លួន
ដែលកំពុងត្រូវបានដឹកនាំរបស់ខ្លួនឆ្ពោះទៅរកអ្វីមួយ, ដូចជាបទពិសោធន៍ឬអំពីវត្ថុមួយចំនួន។ បទពិសោធន៏ត្រូវបានដឹកនាំឆ្ពោះទៅរកវត្ថុមួយដោយគុណធម៌នៃមាតិការបស់វាឬអត្ថន័យ 
រួមជាមួយនឹងលក្ខខណ្ឌហណាមួយដែលសមរម្យ។ បាតុភូតគឺជាការខុសគ្នាពីការពាក់ព័ន្ធទៅនឹងគន្លឹះសំខាន់ដទៃទៀតនៅក្នុងទស្សនវិជ្ជា, ដូចជា ontology, epistemology តក្កនិងក្រមសីលធម៌។

Tuesday, May 19, 2015

វិធីសាមញ្ញមួយចំនួន ដែលអ្នក មិនធ្លាប់ដឹង ជួយឲ្យសរសៃសក់ ឆាប់វែង

ប្រភពមកពី៖ khmerload.com
មនុស្សស្រីភាគច្រើន តែងចង់បានសក់វែង ព្រោះថាសក់វែង អាចធ្វើបានគ្រប់ម៉ូតសក់ និងមើលទៅ ស្រស់ស្អាត។ ក្នុងនោះដែរ ក៏មានមិត្តនារីៗ មួយចំនួន បានចំណាយលុយជាច្រើន ទៅទិញ ផលិតផល ដើម្បីធ្វើឲ្យសក់ឆាប់វែង។ នៅក្នុងថ្ងៃនេះ អ្នកនឹងអស់បារម្ភ ព្រោះថា វិធីសាមញ្ញខ្លះ ក៏អាចជួយ ឲ្យសក់វែងបានដែរ។
១) ការទទួលទាន៖ សក់អាចលូតលាស់បាន ក៏ត្រូវទាក់ទងនឹង អាហាររបស់អ្នកដែរ ប៉ុន្តែអ្នកក៏ត្រូវ ប្រាកដចិត្តថា អ្នកទទួលទាន ជាមួយនឹង អាហារ ដែលសម្បូរ ជាតិសរសៃ និងប្រួតេអ៊ីន ដូច្នេះទើប ឫសសក់របស់អ្នក ទទួលបាននូវសារធាតុចិញ្ចឹម។ ក្នុងនោះដែរ មិនត្រឹមតែបរិភោគអាហារ ប៉ុណ្ណោះ ទេ អ្នកក៏ត្រូវពិសារទឹក ឲ្យបានច្រើន ដើម្បីជួយឲ្យ សក់ឆាប់វែង។
២) ប្រើប្រាស់ផលិតផលថែទាំសក់ដែលល្អ៖ នៅពេលអ្នកប្រើប្រាស់ ផលិតផលថែទាំសក់ដែលល្អ វានឹងជួយឲ្យ ស្បែកក្បាលមានសំណើម ហើយថែមទាំង ជួយឲ្យសក់ ឆាប់លូតលាស់ បានល្អផងដែរ។
៣) កុំឲ្យសរសៃសក់រងកម្តៅខ្លាំងពេក ៖ កុំញៀននឹងការប្រើប្រាស់ ប្រដាប់មូលសក់រួញ  និងប្រដាប់ផ្លុំសក់ ខ្លាំងពេក ព្រោះថា វាធ្វើឲ្យសរសៃ សក់ទន់ខ្សោយ និងស្រួយ។ ក្នុងនោះដែរ ត្រូវរក្សា សក់របស់អ្នក ឲ្យជៀសឆ្ងាយពីកម្តៅខ្លាំង ដែលវាអាចជួយឲ្យ សក់របស់អ្នកឆាប់វែង។
៤) ឧស្សាហ៍ម៉ាស្សាក្បាល៖ ការម៉ាស្សាក្បាល ជួយឲ្យឈាមរត់បានស្រួល ហើយការម៉ាស្សា ដោយប្រើប្រេង នឹងឆាប់ជ្រាប ចូលសរសៃសក់ បានល្អ ដែល ធ្វើឲ្យសក់ លូតលាស់យ៉ាងឆាប់រហ័ស។
៥) កុំធ្វើបាបសរសៃសក់ ជាមួយនឹងការលេងពណ៌ពេក៖  ការលេងពណ៌សក់ ១ទៅ២ដង ក្នុងមួយខែ វាមិនមានបញ្ហានោះទេ ប៉ុន្តែបើអ្នក ឧស្សាហ៍ប្តូរពណ៌សក់ ខ្លាំងពេក ជាមួយនឹង ជាតិគីមីទាំងនោះ លើស្បែកក្បាល វានឹងទៅបង្អាក់ ការលូតលាស់ នៃសរសៃសក់របស់អ្នក។
វិធីទាំងនេះ វាមិនមែនជារឿងពិបាកនោះទេ ដើម្បីជួយឲ្យសរសៃរបស់អ្នក លូតលាស់ល្អនោះ ដូច្នេះអ្នកគួរតែថែរក្សាសក់ របស់អ្នក តាមបែប ធម្មជាតិ ដែលវាជួយឲ្យសក់ ស្រស់ស្អាត គួរឲ្យស្រឡាញ់ និងឆាប់វែង៕   


ប្រភព បរទេស
ដោយ៖ កា