This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Saturday, February 28, 2015

ក្រុមបិសាចក្រហម Man UTD ត្រៀមខ្លួន ទទួលយក ខ្សែបំរើ សញ្ជាតិហូឡង់ Wesley Sneijder មកកាន់ ទឹកដី Old Trafford

ប្រភពមកពី៖ khmerload.
អង់គ្លេស៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមបិសាចក្រហម Manchester United របស់ប្រទេសអង់គ្លេស កំពុងត្រៀមខ្លួន ទទួលយកខ្សែបំរើ សញ្ជាតិហូឡង់ វ័យ៣០ឆ្នាំ Wesley Sneijder របស់ក្រុម Galatasaray ក្នុងតម្លៃខ្លួន ប្រហែល ១៥លានផោន ឬជាង ២២លានដុល្លារ។

កីឡាករ សញ្ជាតិហូឡង់ វ័យ៣០ឆ្នាំ Wesley Sneijder
ខ្សែបំរើសញ្ជាតិហូឡង់រូបនេះ ធ្លាប់លេចលឺ ព័ត៌មានថា នឹងចាកចេញ ទៅកាន់ ក្រុមបាល់ទាត់ Juventus របស់ប្រទេសអ៊ីតាលី ប៉ុន្តែក្រុមបាល់ទាត់ ដ៏ធំរបស់ ប្រទេសអ៊ីតាលី មួយនេះ បានបង្វែរ ចំណាប់អារម្មណ៏ ទៅលើកីឡាករ វ័យ២៦ឆ្នាំ Henrikh Mkhitaryan របស់ក្រុមបាល់ទាត់ Borussia Dortmund ទៅវិញ ទើបឥឡូវនេះ ធ្វើឲ្យក្រុមបាល់ទាត់ Manchester United មានឱកាស ទទួលយក កីឡាករ Wesley Sneijder ទៅកាន់ទឹកដី Old Trafford របស់ខ្លួន នៅក្នុងប្រទេសអង់គ្លេស។


កីឡាករ វ័យ២៦ឆ្នាំ Henrikh Mkhitaryan របស់ក្លិបបាល់ទាត់ Borussia Dortmund
យ៉ាងណាមិញ វាគឺជារឿង ដ៏សប្បាយចិត្តមួយ របស់កីឡាករ Sneijder ដែលកំពុងតែ អស់សង្ឃឹម ចង់ចាកចេញ ពីក្រុមបាល់ទាត់ Galatasaray របស់ប្រទេស Turkey ខណៈឥឡូវនេះ បានចូលរួម ជាមួយនឹង ក្រុមបាល់ទាត់ Manchester United ដែលមាន លោក Louis van Gaal ជាគ្រូបង្វឹក របស់ក្រុម Manchester United និងក្រុមជម្រើសជាតិ នៃប្រទេសហូឡង់ ផងដែរ៕


លោក Louis van Gaal គ្រូបង្វឹក ក្រុម Manchester United និងក្រុមជម្រើសជាតិ នៃប្រទេសហូឡង់
ប្រភព ៖ មេត្រូ
កែសម្រួលដោយ ៖ ប៊ី

បុរសម្នាក់គ្រាន់តែ​ទូរស័ព្ទ​​ទៅ​សង្សារ​ចូល​មិនលើក តូច​ចិត្តចង.កសម្លាប់

ប្រភពមកពី៖ khmerload
ខេត្តកណ្តាល ៖ បុរសម្នាក់ ខឹងសង្សាររបស់ខ្លួន ទូរស័ព្ទចូល មិនលើក បានគិតខ្លី រត់ទៅចង.ក សម្លាប់ខ្លួន បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលា ម៉ោង០៦ និង២០នាទីព្រឹក ថ្ងៃទី២៨ កុម្ភៈ ២០១៥ នេះ ស្ថិតនៅចំណុច ដើមស្វាយ ខាងក្រោយផ្ទះ ចម្ងាយប្រហែល៦០ម៉ែត្រ ក្នុងភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះ ត្រូវបានស្គាល់ ឈ្មោះ សុខ ចានរី អាយុ២១ឆ្នាំ មានទីលំនៅ ក្នុងភូមិ-ឃុំ កើតហេតុខាងលើ ។
បើតាមសម្តី ម្តាយជនរងគ្រោះ ឱ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង ប្រហែល០៨ យប់ ថ្ងៃទី២៧ កុម្ភៈ កូនប្រុស របស់គាត់ ត្រឡប់មកពី ចូលរួមមង្គលការ របស់គេ ហើយឡើងអង្គុយ មើលទូូរទស្សន៍ ជាមួយគាត់ ។ មួួយសន្ទុះ ក្រោយមក បានទាញទូរស័ព្ទ ចុះមកក្រោមផ្ទះ ហើយគាត់ ក៏មិនបាន ចាប់អារម្មណ៍ដែរ ។
លុះដល់វេលាព្រឹក ថ្ងៃកើតហេតុ ខណៈរូបគាត់ ងើបពីដំណេក ដើរទៅបត់ជើង ស្រាប់តែឃើញ កូនប្រុស ឈរអោប ដើមស្វាយ ដោយនឹកស្មានថា កូូនកំពុង បត់ជើងតូច តែពេលគាត់ ក៏ដើរទៅជិត ស្រាប់តែឃើញ កូនចង.ក ស្លាប់បាត់ទៅហើយ ។ ភ្លាមៗនោះ រូបគាត់ ក៏បានរាយការណ៍ ទៅសមត្ថកិច្ច ចុះត្រួតពិនិត្យ ។

ផ្តល់សិទ្ធដោយ កោះសន្តិភាព

សម្បូរ​អ្នក​ចង់​សម្លាប់​ខ្លួន​​​ពេក Facebook ចេញ​មុខងារ​ថ្មី​​ ​​ជួយ​លើក​ទឹក​ចិត្ត​ដល់​ពួក​គេ​

ប្រភពមកពី៖​  news.sabay.com.kh 
Facebook ​បាន​ចេញ​មុខងារ​ថ្មី​មួយ​ ដែល​អាច​ឱ្យ​អ្នក​ប្រើ​ប្រាស់​ទាំង​អស់​ រាយការណ៍​ដល់​ខ្លួន​ ប្រសិន​បើ​ពួក​គេ​បាន​ឃើញ Status ឈឺ​ចាប់​ចង់​សម្លាប់​ខ្លួន​របស់​បុគ្គល​ណា​មួយ​នៅ​លើ Facebook ដើម្បី​ផ្ដល់​​ប្រឹក្សា​​លើក​ទឹក​ចិត្ត​ដល់​អ្នក​ទាំង​នោះ​។

​​​​​​​business-comment_01_temp-1382010303-525fcdbf-620x348

Facebook បាន​សហការ​ជាមួយ​អង្គការ​សុខភាព​ផ្លូវ​ចិត្ត​ជា​ច្រើន​ដូចជា Forefront, Now Matters Now, the National Suicide Prevention Lifeline, Save.org​ និង​អង្គការ​មួយ​ចំនួន​ផ្សេង​ទៀត ដើម្បី​ស្វែង​រក​​ដំណោះ​ស្រាយ​មួយ​ជួយ​ដល់​អ្នក ដែល​មាន​បំណង​ចង់​សម្លាប់​ខ្លួន​ ដោយ​ការ​បង្ហោះ​ Status ឈឺ​ចាប់​ផ្សេង​ៗ​លើ​ Facebook។

ដូច្នេះ​ នៅ​ពេល​​​បាន​ឃើញ​ Status ឈឺ​ចាប់​របស់​ជន​ណា​ម្នាក់​ អ្នក​អាច​រាយការណ៍​ទៅ​ខាង​ក្រុមហ៊ុន Facebook ជា​បន្ទាន់​ ដោយ​ប្រើ​ប្រាស់​មុខងារ​ថ្មី​មួយ​នេះ​ ដើម្បី​ផ្ដល់​ប្រឹក្សា​យោបល់​ដល់​អ្នក​ទាំង​នោះ ចៀស​ឱ្យ​ពួក​គេ​គិត​ខ្លី​ធ្វើ​បាប​ខ្លួន​ឯង​ដោយ​ប្រការ​ណាមួយ​។ ​​

15

original

ដោយ​សារ​វា​ជា​ដំណើរ​ការ​ថ្មី​ថ្មោង មុខងារ​ថ្មី​នេះ​នឹង​អាច​​​ប្រើ​​ប្រាស់​​បាន​នៅ​អាមេរិក​សិន​​ ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ។ យ៉ាង​ណា​ក៏​ដោយ ក្រុមហ៊ុន Facebook នឹង​ព្យាយាម​ធ្វើ​​​​ឱ្យ​អ្នក​ប្រើ​ប្រាស់​​ទាំង​អស់​​ទូទាំង​ពិភព​លោក​​ អាច​ប្រើ​ប្រាស់​​មុខងារ​ថ្មី​នេះ​ ដើម្បី​ចូល​រួម​ផ្ដល់​ប្រឹក្សា​​ដល់​បុគ្គល​ដែល​មាន​បញ្ហា​ផ្លូវ​ចិត្ត។

Facebook សង្ឃឹម​ថា មុខងារ​ថ្មី​នឹង​​អាច​ជួយ​កាត់​​បន្ថយ​ការ​ប្រព្រឹត្ត​អំពើ​មិន​គប្បី​ណា​មួយ​ ​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​មាន​បញ្ហា​ផ្លូវ​ចិត្ត​ ដែល​​គិត​ចង់​​ធ្វើ​បាន​​ខ្លួន​ឯង ​ឬ​ឈាន​ដល់​ការ​សម្លាប់​ខ្លួន ហើយ​ក៏​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ដល់​អ្នក​​ដែល​​មិន​សូវ​ទទួល​បាន​ការ​ស្រឡាញ់​រាប់​អាន​ផង​ដែរ៕ ​​


Friday, February 27, 2015

វិធីងាយៗ ទាំង ៥យ៉ាង អាចជួយ ដោះស្រាយ បញ្ហារន្ធញើសធំៗ នៅលើផ្ទៃមុខ របស់អ្នកបាន

ប្រភពមកពី៖ khmerload.com
ភាគច្រើន មនុស្សគ្រប់រូប តែងជួបបញ្ហា រន្ធញើសធំៗ នៅលើផ្ទៃមុខ ដែលវាជាហេតុ អាចធ្វើឲ្យបាត់បង់ សម្រស់មួយផ្នែកផងដែរ។ ប៉ុន្តែថ្ងៃនេះ  ខ្មែរឡូត នឹងជម្រាបប្រាប់ ប្រិយមិត្ត ពីវិធីដោះស្រាយ ចំពោះបញ្ហាមួយនេះ៖
១) ស្ករសពណ៌ត្នោត៖ ស្ករស មានផ្ទុកសារធាតុម្យ៉ាង ឈ្មោះថាអាស៊ីត Glycolic។ ចំពោះអាស៊ីត glycolic  នេះ គឺជាអាស៊ីត Alpha -Hydroxy ដែលវា មានតួនាទី យ៉ាងសំខាន់ ក្នុងការថែទាំ សុខភាពស្បែក។ បន្ថែមពីនេះទៅទៀត ចំពោះអាស៊ីត Glycolic នេះ  វាជា គ្រឿងផ្សំមួយ ដែល ផលិតផលថ្លៃៗ មួយចំនូន នៃគ្រឿងសម្ផស្សស្បែក តែងតែបញ្ចូលវា ចូលទៅក្នុងនោះ ពីព្រោះ វាអាចជួយ កាត់បន្ថយរន្ធ ញើសធំៗ ឲ្យទៅជា តូចៗបាន។ វិធីអនុវត្ត៖ ដាក់ស្ករ ពណ៌ត្នោត មួយស្លាបព្រាបាយ និង ទឹកឃ្មុំ មួយស្លាបព្រាបាយ រួចកូរគ្រឿងផ្សំ ទាំង២នេះ ឲ្យសព្វ ហើយលាប លើមុខរបស់អ្នក ដោយប្រើម្រាមដៃ ទៅដុសខាត់ថ្នមៗ។ ទុកវាចោល រយៈពេល៥នាទី រួចលាងទឹកចេញជាការស្រេច។
២) ម៉្សៅ Fuller’s  Earth ៖ ម៉្សៅ Fuller’s  Earth នេះ ជាផលិតផលធម្មជាតិមួយ ដែលអាច ជួយពន្លិចរន្ធញើស នៅលើមុខ ឲ្យទៅជា តូចបាន។ មិនតែប៉ុណ្ណោះ វាជួយទៅបន្សាបជាតិពុល នៅក្នុងកោសិកាស្បែក និងជួយលាងសម្អាត រន្ធញើសក្នុងស្បែក បានយ៉ាងល្អ ទៀតផង។វិធីអនុវត្ត៖ ដាក់ម៉្សៅ Fuller’s  Earth  មួយស្លាបព្រាបាយ ចាក់ទឹកផ្កាកុលាប មួយស្លាបព្រាបាយដែរ និងចាក់ទឹកឃ្មុំ កន្លះស្លាបព្រាបាយ។ កូរឲ្យសព្វ ហើយលាបលើមុខរបស់អ្នក ទុកវារហូតដល់ស្ងួត ខ្លួនឯង ចាំលាងទឹកចេញ។
៣) ល្ហុង៖ ដូចអ្នកបានដឹង ស្រាប់ហើយថា ល្ហុងជា ផ្លែឈើមួយ មានជាតិវីតាមីនA ហើយវាដើរតួនាទី យ៉ាងសំខាន់ ក្នុងការជួយលើបញ្ហា ស្បែកមុខ របស់អ្នក បានមួយចំនួន ជាពិសេសគឺបញ្ហា រន្ធញើសធំតែម្តង។ វិធីអនុវត្ត៖ យកផ្លែល្ហុងទុំស្រស់មួយ មកចិតសំបក រួចយកតែសាច់ ខាងក្នុង បន្ទាប់មក លាយជាមួយ អំបិលសមុទ្រ  រួចកូរចូលគ្នាឲ្យសព្វ បន្ទាប់មក យកមក ដុសខាត់នៅលើផ្ទៃមុខ។ ចុងក្រោយអ្នកទុកវាចោល រហូតដល់ស្ងួត ចាំលាង សម្អាតជាមួយទឹក ជាការស្រេច។
៤) ទឹកខ្មេះផ្សំ ពីផ្លែប៉ោម៖  ទឹកខ្មេះដែលផ្សំ ពីផ្លែប៉ោម  នេះអាចជួយ លើបញ្ហារន្ធញើស ដែលមានទំហំធំបាន នៅលើស្បែកមុខ។ វិធីអនុវត្ត៖ ចាក់ទឹកខ្មេះប៉ោម មួយស្លាបព្រាបាយ រួចលាបលើមុខ របស់អ្នកឲ្យសព្វ ហើយទុកវាចោល ប្រមាណ ២ទៅ៣នាទី រួចចាំលាងចេញទឹកចេញ។
៥) ទឹកក្រូចច្របាច់៖ ទឹកក្រូច មិនត្រឹមតែ ផ្តល់នូវ រសជាតិដ៏ឈ្ងុយឆ្ងាញ់ នៅពេល អ្នកពិសានោះទេ ប៉ុន្តែវា ក៏បានជួយអ្នក លើបញ្ហារន្ធញើស នៅលើ ផ្ទៃមុខរបស់អ្នក។ ជាពិសេសនោះ វាជួយឲ្យស្បែក របស់អ្នក មានភាពក្មេងជាងវ័យ ថែមទៀតផង។ វិធីអនុវត្ត៖ ចាក់ទឹកក្រូចស្រស់ ដែលអ្នក ទើបច្របាច់រួច ចូលក្នុងចានគោម បន្ទាប់មកលាបលើមុខ បន្ទាប់មក ទុកចោលប្រមាណ២ ទៅ៣នាទី ចុងក្រោយយក កន្សែងសើមស្អាត មកជូតមុខរបស់អ្នក ដោយថ្នមៗ។
ទាំងនេះ ជាវិធីដោះស្រាយ នៃបញ្ហារន្ធញើសធំៗ នៅលើមុខរបស់អ្នក៕

ប្រភព diyhealthremedy
ដោយ៖ កា

វិធីងាយៗទាំង៥យ៉ាង ជួយ ឲ្យសក់ របស់អ្នក ត្រង់ស្អាត ដោយមិន ចាំបាច់អ៊ុត រឺគៀប

ជាការពិត សក់ជាផ្នែកមួយ ដ៏សំខាន់ ដែលអាចជួយលើកសម្រស់របស់អ្នក បានមួយកម្រិត។ ប៉ុន្តែបើ សក់របស់អ្នករួញ មិនស្អាតនោះ  វាក៏ជា បញ្ហាមួយ សម្រាប់អ្នកផងដែរ។ ថ្ងៃនេះប្រិយមិត្ត នឹងបានជ្រាបពី វិធីល្អមួយចំនួន ក្នុងការជួយ ឲ្យសក់របស់អ្នក ត្រង់ស្អាត ដោយមិនចាំបាច់ ប្រើឧបករណ៍ រឺក៏ផលិតផល គីមីផ្សេងៗ៖
១) ប្រេងអួលីវ និងស៊ុត៖ ចំពោះមនុស្សខ្លះ អាចចាញ់នឹងក្លិន ស៊ុត ដូច្នេះអ្នកអាចយក តែស៊ុតពណ៌ស រឺ ក៏ពណ៌ លឿងបាន អាស្រ័យតាម ចំណង់ចំណូល ចិត្តរបស់អ្នក។ វិធីអនុវត្ត៖ យកស៊ុត និងប្រេងអូលីវ ច្របល់ចូលគ្នា បន្ទាប់មក យកមកលាបសក់ ហើយទុករយៈពេល២ ទៅ៣ ម៉ោង។ ចុងក្រោយលាងទឹកស្អាត ជាការស្រេច។ បន្ថែមពី
ប្រភពមកពី៖​ khmerload.com
នេះ អ្នកអាចអនុវត្ត វិធីនេះ យ៉ាងតិច២ដង ក្នុង១សប្តាហ៍  អ្នកនឹងទទួល លទ្ធផលល្អ ដែលផ្លាស់ប្តូរសក់របស់អ្នក ទៅជាត្រង់ និងទន់រលោង ថែមទៀតផង។
២) ស៊ុត និង ម្សៅអង្ករ៖ ចំពោះ ម្សៅអង្ករ អ្នកអាចទិញ ម្សៅ អង្ករ ពីផ្សារ រឺក៏អ្នកកិន ដោយខ្លួនឯងនៅផ្ទះ ក៏បាន។ វិធីអនុវត្ត៖ អ្នកយក ម្សៅអង្ករ លាយ ជាមួយស៊ុត បន្ទាប់មក លាបលើសក់ និងផ្អាប់ ទុកចោល ២ ទៅ៣ម៉ោង ចុងក្រោយលាង ជាមួយទឹកក្តៅឧណ្ឌៗ ។ ជាពិសេសនោះ អ្នកអាច ប្រើប្រាស់ សាប៊ូដែល មានក្លិនស្រាលៗ ប្រសិនបើអ្នក មិនចង់ ឲ្យជាប់កាកសំណល់ជាប់សក់។
៣) ចេក និងទឹកដោះគោជូរ៖ ជាការពិត ផ្លែចេក មានអត្ថប្រយោជន៍ជាច្រើន ក្នុងការជួយលើរាងកាយ និងសម្រស់របស់អ្នក ហើយមិនតែប៉ុណ្ណោះ វាក៏អាច ជួយលើសក់របស់អ្នក ឲ្យត្រង់ស្អាត បានផងដែរ។ វិធីអនុវត្ត៖ យកផ្លែចេក កិនឲ្យម៉ត់ រួចដាក់ ទឹកដោះគោជូរចូល ហើយអ្នក ក៏អាចលាយ ជាមួយ នឹងក្រូចឆ្មារ និងទឹកឃ្មុំបានផងដែរ។ បន្ទាប់មក លាបលើសក់ឲ្យសព្វ រួចផ្អាប់ទុក រយៈពេល២ទៅ ៣ ម៉ោង ហើយលាងទឹកចេញ។
៤) ប្រទាលកន្ទុយក្រពើ និង ប្រេងរុក្ខជាតិ៖ ចំពោះប្រទាល កន្ទុយក្រពើ គឺយកតែជេលទន់ ខាងក្នុង និងលាយជាមួយ នឹងប្រេងរុក្ខជាតិ ប៉ុន្តែអ្នក ត្រូវកម្តៅសិន មុននឹងដាក់ លាយបញ្ចូលគ្នា។ រីឯប្រេង រុក្ខជាតិ អាចជាប្រេងដូង រឺក៏ប្រេងអូលីវ ក៏បាន។ បន្ថែមពីនេះទៅនេះ ប្រទាល កន្ទុយក្រពើ ជួយឲ្យសក់របស់អ្នក ត្រង់ស្អាត និងប្រេង គឺជួយបន្ទន់សក់ របស់អ្នកបាន យ៉ាងល្អ។
៥) ជី៖ ប្រហែលជាអ្នក មិនចាប់អារម្មណ៍នោះទេ ថាជី នៅក្នុងផ្ទះបាយ របស់អ្នកអាចធ្វើ ជាថ្នាំព្យាបាល សក់របស់អ្នក ឲ្យត្រង់ ស្អាតបាន។ វិធីអនុវត្ត៖ យកជី ទៅកិនឲ្យម៉ត់ រួចយកទឹក មកលាបលើសក់ បន្ទាប់មកទុក ចោលរយៈពេល២ ទៅ ៣ ម៉ោង រួចលាងទឹកចេញ ជាការស្រេច។
ក្នុងចំណោម វិធីទាំងនេះ អ្នកអាចជ្រើសយក វិធីមួយ មកអនុវត្ត ដើម្បីអាចជូយ ឲ្យសក់របស់អ្នក ត្រង់ស្អាតបាន៕
ប្រភព magforwomen
ដោយ៖ កា

រូបថតប៉ុន្មានសន្លឹក របស់ Dara ថតនៅប្រទេសសឹង្ហបុរី មើលហើយ ចង់លង់ស្រឡាញ់

ប្រភពមកពី៖ khmerload.com
សឹង្ហបុរី៖ កាលពីថ្មីៗនេះ ស្រីស្អាតSandara Park សមាជិកក្រុមចម្រៀង 2ne1 បានថតម៉ូដែល ឲ្យទស្សនាវដ្តី Singles។
តារាចម្រៀងវ័យ៣០ឆ្នាំរូបនេះ បានបង្ហាញម៉ូត ជាមួយនឹងឈុតសម្លៀកបំពាក់ទាន់សម័យ និង អមជាមួយនឹងកាច់ស្ទាយថត ឡូយទៀតនោះ កាន់តែធ្វើឲ្យរូបថតរបស់នាង និមួយៗពោរពេញ ទៅដោយ ភាពអស្ចារ្យបំផុត។ បន្ថែមពីនេះទៅទៀត  ទោះបីជានាងមានវ័យជ្រេបន្តិច ក៏ដោយ ប៉ុន្តែសម្រស់ របស់នាង នៅតែក្មេងជាងវ័យ គ្មានស្នាមជ្រីវជ្រួញ ភ្លឺថ្លាដដែល។ គួរបញ្ជាក់ផងដែរថា ចំពោះទស្សនាវដ្តី Singlesនេះ  គឺបានចេញ ទៅថតទៅដល់ ប្រទេសសឹង្ហបុរី សម្រាប់ចេញផ្សាយ ក្នុងខែមីនា ផងដែរ៕
តោះក្រឡេកមើលរូបថត របស់នាងទាំងអស់គ្នា ថាពិតជាស្រស់ស្អាតកម្រិតណា៖





Dara សមាជិកក្រុមចម្រៀង 2ne1

ប្រភព Koreaboo
ដោយ៖ កា

គង់ សុ​ជាតិ​កញ្ជ្រោល​ចង់បាន​កូន​ ឆាប់​ៗ​នេះ​ជាមួយ​លោក​ជា វិបុល

ប្រភពមកពី៖ khmerload.com
រាជធានីភ្នំពេញ៖ ក្រោយពីរៀបមង្គលការជាមួយលោកជា វិបុល កាលពីថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៣ មក អ្នក នាងគង់ សុជាតិ នៅឆ្នាំ២០១៥ នេះ ប្រាថ្នាចង់បានកូន ឆាប់ៗ ។
អ្នកនាងគង់ សុជាតិ តាំងពីរៀបការលើកទី២មក មិនទាន់មានតម្រុយមានកូនទេធ្វើឲ្យមានពាក្យលេចឮ ថាស្នេហាថ្មីនេះ ទំនងមិនគង់វង្ស យូរតទៅទៀតទេ ។ ប៉ុន្តែរវាងអ្នកនាងគង់ សុជាតិ និងលោកជា វិបុល ជាស្វាមីមិនដែល មានបញ្ហាល្អក់កករ  ណាមួយមើលមុខគ្នា មិនចំ ឡើយ នៅតែក្រសោប ក្តីសុខ សុភមង្គល ។ អ្នកនាងគង់ សុជាតិ តែងតែត្រូវ សារព័ត៌មានលើក និយាយពីរឿងគ្មានកូន ជាមួយលោកវិបុល ខណៈតារាស្រី មួយចំនួនរៀបការ ក្រោយកំពុងតែពពោះ។ ម្ល៉ោះហើយទើបធ្វើឲ្យ អ្នកនាងគង់ សុជាតិ ពេលខ្លះខ្ជិល បកស្រាយរឿង មិន ទាន់ មានកូន និងនិយាយការពារ ភាពល្អប្រសើរពី ជីវិតប្តីប្រពន្ធ របស់ខ្លួន ខណៈពេលដែល មានគេចោទសួរម្តង ហើយម្តងទៀត ។
ដោយប្រាថ្នាចង់បានកូនខ្លាំងមែនទែនហើយនោះទើបអ្នកនាងគង់ សុជាតិ និយាយកាលពីពេល ថ្មីៗ នេះថា «នៅឆ្នាំនេះខ្ញុំដូចជា ចង់បាន កូនខ្លាំងណាស់ ដើម្បីបានចំណងដៃ និងជាកាដូលាភថ្មី មួយនៅក្នុងរង្វង់គ្រួសារប្តី ប្រពន្ធយើងដែល រៀបការយូរខែ ហើយមិនទាន់មានកូន ។ ឆ្នាំនេះបើទេវតាជួយ ឲ្យមានកូនលឿនគឺពិត ជាទទួលយក ព្រោះឆ្នាំមមែមាស ជាឆ្នាំល្អបំផុត ។ បើសម្រេចផែនការនេះ មែនពិតជា សប្បាយចិត្តទាំងប្តី ទាំងប្រពន្ធមិន ស្ទើរទេ ដើម្បីបន្សាបរឿងគេថា ការយូរហើយអត់កូន ខ្ជិលឲ្យគេសួរនាំច្រើន។ មិនចង់អត់មាន ដំណឹង ល្អនៃផែនការ មានកូននេះទេ ព្រោះយើងជាអ្នកសិល្បៈ មានគេស្គាល់ច្រើនពិត ជាមានការលេចឮពីនេះពី នោះមិនចេះចប់» ។
ពិធីការិនីកាន់តែចាស់កាន់តែខ្លឹម គង់ សុជាតិ និយាយថា «ដូចដឹងហើយយើងទាំងពីរនាក់រវល់ពេកអត់ សូវមានពេលទំនេរសម្រាប់ សម្រាក មើលថែទាំ ពពោះបានយូរ ។ ការងារចេះតែ មានអ្នកហៅ ណាមួយសប្បាយចិត្ត ដែលយើងការហើយ នៅតែមានទីផ្សារ ទាំង២នាក់ប្តី ប្រពន្ធ មានបងប្អូនអញ្ជើញ ហៅបំពេញការងារ ទើបចេះតែស្រវេស្រវា ទៅទាន់ឱកាសហុចឲ្យ ទើបរំលងខែឆ្នាំ យូរទៅៗអត់បានពពោះ ។ ខ្ញុំដូចជាចង់បាន កូនខ្លាំងណាស់ ឆ្នាំនេះ ព្រោះថាឆ្នាំល្អ បើមានពិតជាទុក មិនពន្យារពេលនោះទេ ។ បើមានមែននៅតែបំពេញ ការងារ សិល្បៈដូចតារា ផ្សេងមិនឈប់នោះទេ ធ្វើការទាំងពពោះ ក៏ព្រមដែរ» ។
អ្នកនាងគង់ សុជាតិ សរសើរស្វាមីរបស់នាងដែលគិតតែខំធ្វើការ ព្រោះគិតថាស្រវារកប្រាក់សិនបើមាន កូននោះកាន់តែ មានបន្ទុកថ្មី ចំណាយ ច្រើន ទើបប្រឹងទាំងប្តីទាំងប្រពន្ធ ។
មកទល់ពេលនេះអ្នកនាងគង់ សុជាតិ នៅតែក្តាប់ឱកាសធ្វើជាពិធីការិនី ទោះបីមានអ្នកថ្មីច្រើនក្តី ។ អ្នក នាងគង់ សុជាតិ កាន់តែលេចធ្លោ តាមរយៈកម្មវិធី «ពេញចិត្តឬអត់ ? «អូឡាឡា» របស់ទូរទស្សន៍ ម៉ាយធីវី និងកម្មវិធីរក្សាសម្រស់ នៅទូរទស្សន៍ប៉ុស្តិ៍លេខ៣ ដែលជាកម្មវិធី ពេញនិយមមួយ សម្រាប់ស្ត្រីចង់រៀន ជំនាញធ្វើសក់ និងផាត់មុខនៅ ហាងគង់ សុជាតិ របស់នាងផ្ទាល់។ ចំណែកលោក ជា វិបុល ជាស្វាមី លេចធ្លោនៅ ស្ថានីយទូរទស្សន៍ហង្សមាស។ ទោះជាធ្វើការនៅ ទូរទស្សន៍ផ្សេងគ្នា ប៉ុន្តែអ្នកទាំងពីរ តែងតែចាប់ដៃគូគ្នា ចូលរួមធ្វើជា ពិធីករ ក្នុង កម្មវិធីអាពាហ៍ពិពាហ៍ ខួបកំណើត សម្ពោធក្រុមហ៊ុន និងតាមហាង ធំៗជាច្រើនទៀត ៕



ផ្តល់សិទ្ធដោយ កោះសន្តិភាព

ពៅ បញ្ញាពេជ្រ ធ្លាក់ខ្លួន ​ពិការ៨ឆ្នាំ រៀបរាប់​ ទុក្ខ​សោក ប្រាប់មហាជន ជាថ្មី

ប្រភពមកពី៖​ khmerload.com
ភ្នំពេញ៖ អតីតតារាចម្រៀង និយមតុបតែងខ្លួន ស្រគត់ស្រគំ កញ្ញា ពៅ បញ្ញាពេជ្រ នៅពេលថ្មីៗនេះ បានរំលេចឃ្លីប វីដេអូមួយ បង្ហាញដល់ ទស្សនិកជន រៀបរាប់ពីទុក្ខសោក ដែលនាងធ្លាក់ ខ្លួនពិការភាព ប្រមាណជិត ១០ឆ្នាំមកនេះ ។
នៅក្នុងឃ្លីបវីដេអូ ប្រមាណជិត៨នាទី ដែលអតីត តារាស្រីរូបស្រស់ សំឡេងផ្អែម ស្រទន់កញ្ញា ពៅ បញ្ញាពេជ្រ បានបង្ហោះនោះ នាងបានរៀប រាប់ឲ្យដឹងថា នាងជួបគ្រោះថ្នាក់ ត្រូវគេបាញ់ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០០៧ ហើយគិត រហូតមកដល់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ គឺមានរយៈពេល ៨ឆ្នាំហើយ ដែលនាងធ្លាក់ខ្លួន ពិការដើរមិនរួច នៅតែមួយកន្លែង ។
ចង់ដឹងថា នៅក្នុងឃ្លីបវីដេអូ ដែលតារាចម្រៀង កញ្ញា ពៅ បញ្ញាពេជ្រ បង្ហោះនោះ នាងបានរៀបរាប់ ពីសុខទុក្ខអ្វីខ្លះ ហើយស្ថានភាពជំងឺ ផ្នែកខួរឆ្អឹងខ្នង របស់នាង បានធូរស្រាល យ៉ាងណានោះ មានតែទៅ ទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា៖




ទឹម រដ្ឋា ផ្ញើ​សារ​ភ្លាម​ៗ ផ្ដាំ​ទៅ​អតីត​គូស្នេហ៍ ក្រោយ​ជួប​គ្រោះ

ប្រភពមកពី៖ news.sabay.com.kh/
តារា​សម្ដែង និង​ដើរ​ម៉ូដ ទឹម រដ្ឋា បានផ្ញើ​សារ​ភ្លាម​ៗ​ទៅ​កាន់​អតីត​គូស្នេហ៍ Zarckie ក្រោយ​បុរស​ជនជាតិ​ប៉ាគីស្ថាន​រូប​នេះ បាន​ជួប​គ្រោះ​​ថ្នាក់​ចរាចរណ៍ ដោយ​បើក​រថយន្ត​ប្រដេញ​គ្នា​ហើយ​ក្រឡាប់​កាល​ពី​ដើម​កុម្ភៈ​កន្លង​ទៅ​នៅក្បែរ​រង្វង់​មូល​វត្ត​សំពៅ​មាស។

“សូម​យើង(Zarckie) ធ្វើ​អ្វី​ឲ្យ​ប្រយ័ត្ន​ប្រយែង ព្រោះ​យើង​ទាំង​ពីរ​មាន​ឈ្មោះ​ជាប់​គ្នា បើ​ទោះ​ពួក​យើង​បាន​បែក​គ្នា​ហើយ​ក៏​ដោយ។ ដូច្នេះ​បើ​យើង​មាន​រឿង​អី គឺ​គេ​និយាយ​ថា អតីត​សង្សារ​ទឹម រដ្ឋា…អតីត​សង្សារ​ទឹម រដ្ឋា អីចឹង​ធ្វើ​អ្វី​ឲ្យ​ចេះ​ប្រយ័ត្ន​ផង!”។ នេះ​ជា​សារ ទឹម រដ្ឋា ផ្ញើ​ទៅ Zarckie តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ ដែល​អតីត​គូ​ស្នេហ៍​រូប​នេះ ជួប​គ្រោះ​ថ្នាក់។

ទឹម រដ្ឋា-Tem Rotha

យ៉ាង​ណា​ក៏​ដោយ មួយ​ផ្នែក​ទៀត​ក៏​ជា​ការ​សាក​សួរ​សុខ​ទុក្ខ​ដែរ។ តារា​សម្ដែង​កម្ពស់​បាន​រូប​នេះ ប្រាប់​ថា “ម្ដាយ​ខ្ញុំ​គាត់​ជំរុញ​ឲ្យ​សួរ​សុខ​ទុក្ខ​គ្នា​ទៅ បើ​ទោះ​បែក​គ្នា​ក៏​ដោយ ព្រោះ​ខ្មែរ​យើង​តែ​ប៉ុណ្ណឹង  ជួយ​ឈឺ​ឆ្អាល​សួរ​សុខ​ទុក្ខ​គ្នា​ក្នុង​គ្រា​មាន​អាសន្ន ហើយ​ខ្ញុំ​ក៏​ផ្ញើ​សារ​សាក​សួរ​ថា ម៉េច​ហើយ មាន​ត្រូវ​កន្លែង​ណា​ខ្លះ​អត់ អីចឹង​ណា​បង ហើយ​គេ​ក៏​ឆ្លើយ​ថា អត់​ទេ…!”។

រដ្ឋា បន្ត​ថា Zarckie បាន​ផ្ញើ​សារ​តប​មក​វិញ ថា​រូប​គេ​សប្បាយ​ចិត្ត​ណាស់ ព្រោះ​នឹក​មិន​ដល់​ថា នាង​ឈឺ​ឆ្អាល​នឹង​រូប​គេ​ដែល​មាន​អាសន្ន​នេះ​ទេ។ ប៉ុន្តែ បុរស​សាច់​ដុំ​ធំ​រូប​នេះ មិន​បាន​យក​ឱកាស​នោះ ឆ្លៀត​សុំ​ជានា​នឹង​គ្នា​វិញ​ទេ ព្រោះ​បើ​តាម រដ្ឋា គឺ​បុរស​បរទេស​រូប​នេះ ធ្លាប់​ព្យាយាម​សុំ​ចាប់​ផ្ដើម​ជា​ថ្មី​ម្ដង​ជា​ពីរ​ដង​រួច​មក​ហើយ តែ​មិន​បាន​សម្រេច។

ទឹម រដ្ឋា-Tem Rotha

ទឹម រដ្ឋា និង Zarckie បាន​ជួប​ស្គាល់ និង​រាប់​អាន​គ្នា អស់​រយៈ​ពេល ៤​ឆ្នាំ​កន្លះ មុន​ពេល​ទទួល​យក​គ្នា​ធ្វើ​ជា​សង្សារ ដោយ រដ្ឋា បាន​ប្រកាស​ជា​សាធារណៈ​កាល​ពី​ចុង​ឆ្នាំ ២០១៤។ ប៉ុន្តែ​ទើប​តែ​ចូល​ដល់​ដើម​ឆ្នាំ ២០១៥ ប៉ុណ្ណោះ តារា​ស្រី​វ័យ ២៩​ឆ្នាំ​រូប​នេះ ប្រកាស​ពី​ការ​បែក​គ្នា​វិញ។ ចំពោះ​មូលហេតុ អតីត​អ្នក​លក់​បង្អែម​រូប​នេះ ប្រាប់​ថា ដោយ​សារ​អតីត​គូស្នេហ៍​ប្រចណ្ឌ​ខ្លាំង​ពេក។

“ដំបូង​មិន​អី​ទេ តែ​យូរ​ៗ​ទៅ គាត់​កាន់​តែ​ប្រចណ្ឌ ការងារ​ខ្លះ​គាត់​សុំ​មិន​ឲ្យ​ទៅ ខ្ញុំ​ក៏​តាម ព្រោះ​តែ​ស្រឡាញ់។ ខ្ញុំ​បាន​បាត់​បង់​ការងារ​ច្រើន​ណាស់ អំឡុង​ពេល​ទាក់​ទង​ជាមួយ​គាត់ ការងារ​ខ្លះ​ចុះ​កុងត្រា​ជាមួយ​គេ​ហើយ តែ​មុន​ចុះ​ខ្ញុំ​សួរ​គាត់​ថា ម៉េច​ដែរ​ការងារ​ហ្នឹង! គាត់​ថា​មិន​អី​ទេ ខ្ញុំ​ក៏​ចុះ​កុងត្រា តែ​ដល់​ពេល…គាត់​អត់​ឲ្យ​ទៅ គាត់​ធ្វើ​តាម​តែ​ចិត្ត​គាត់ អត់​គិត​ពី​យើង​ណា​បង ហើយ​គាត់​ចង់​បិទ​ផ្លូវ​យើង​ទាំង​អស់​តែ​ម្ដង អីចឹង​មាន​អី…មាន​តែ​បែក​គ្នា!”។

ទឹម រដ្ឋា-Tem Rotha

មួយ​ខែ​ដំបូង ក្រោយ​បែក​គ្នា ទឹម រដ្ឋា ប្រាប់​ថា នាង​ពិបាក​ធ្វើ​ចិត្ត​មែន​ទែន ចេះ​តែ​នឹក​ឃើញ​អនុស្សាវរីយ៍។ ដូច្នេះ នាង​តាំង​ធ្វើ​ឲ្យ​ខ្លួន​រវល់​ជាមួយ​ការងារ​ស្ទើរ​គ្មាន​ពេល​សម្រាក។ ” ខ្ញុំ​ចាប់​ផ្ដើម​ទទួល​ការងារ​កាន់​តែ​ច្រើន មិន​ថា​ដើរ​ម៉ូដ ច្រៀង​ដែល​ខ្ញុំ​អត់​សូវ​ចូល​ចិត្ត​សោះ​ក៏​ខ្ញុំ​ទទួល…មាន​អី​បង ដល់​រវល់​ពេក អត់​ពេល​គិត​រឿង​ផ្សេង យូរ​ៗ​ទៅ​ក៏​លែង​អី​”។

យ៉ាង​ណា រដ្ឋា ប្រាប់​ថា អតីត​គូ​ស្នេហ៍​ធ្លាប់​បាន​កាន់​បាច់​ផ្កា​មក​ក្រាប​សំពះ​នាង និង​ឪពុកម្ដាយ សុំ​ជា​នា​នឹង​គ្នា​វិញ ប៉ុន្តែ​នាង​មិន​អាច​លើក​លែង​បាន ព្រោះ​រឿង​ច្រំដែល​ៗ​ពេក។ នាង បញ្ជាក់​ថា អ្វី​ៗ​មិន​អាច​បក​ក្រោយ​ឡើយ៕

អស់កង្វល់! របៀបដាក់សោរ Facebook ដើម្បីធានា សុវត្ថិភាព គ្មានអ្នកឆែកមើល!

ប្រភពមកពី៖​khmerload.com
តើប្រិយមិត្ត កំពុងតែប្រើប្រាស់ កម្មវិធី Facebook នៅលើទូរស័ព្ទស្មាតហ្វូន របស់ខ្លួន មែនដែររឺទេ? តើប្រិយមិត្តតែងតែព្រួញបារម្ភ ព័ត៌មាន និងសកម្មភាពផ្សេងៗ នៅក្នុងហ្វេសប៊ុក ត្រូវបានទម្លាយ ជាសាធារណៈ ដែររឺទេ? ឈប់បារម្ភ! របៀបដាក់សោរ Facebook ងាយៗ និងសាមញ្ញ នឹង ទម្លាយនៅពេលនេះ ប៉ុន្តែតម្រូវឲ្យ ទូរស័ព្ទស្មាតហ្វូន របស់ប្រិយមិត្ត ធ្វើការ Jailbreak ជាមុនសិន។
ជំហានទីមួយ៖ ចូលទៅកាន់កម្មវិធី Cydia រួចស្វែងរកកម្មវិធី ដែលមានឈ្មោះថា Facebook ++
ជំហានទីពីរ៖ ធ្វើការ Install ដោយចុច Confirm ហើយនៅពេលរួចរាល់ សូមធ្វើការ Restart SpringBoard
ជំហានទីបី៖ ចូលទៅកាន់កម្មវិធី Facebook រួចចុចយកពាក្យ FB++ Setting និងចុចយកពាក្យ Set Passcode ជាការស្រេច!
គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាចំណេះដឹងបន្តិចបន្តួច ដែលខ្មែរឡូតយកមកចែកចាយ ដោយក្រុមការងារផ្ទាល់ ក៏បានសាកល្បង ឃើញថាបានជោគជ័យ និងមានប្រសិទ្ធិភាពដែរ ប៉ុន្តែមិនអាចធានាថា នឹងជោគជ័យទាំងស្រុង រឺក៏អាចមានបញ្ហា ចំពោះស្មាតហ្វូត របស់ប្រិយមិត្ត ដទៃនោះទេ៕
នៅចាំអ្វីទៀត! តោះសាកល្បងទាំងអស់គ្នា!
ដោយ RoMeo

ជើង​ខ្លាំង​ហ្វីលីពីន​ប្រាប់​ Sabay ជុំ​វិញ​ការ​ប៉ះ​ ចាន់ រតនា​ ក្នុង​ទ្រុង​ខែ​មីនា​

ប្រភពមកពី៖ http://news.sabay.com.kh/
ទោះ​ជា​មិន​សូវ​ល្បី​ឈ្មោះ​ទៅ​កាន់​ក្រៅ​ប្រទេស​ ក៏​ជើង​ខ្លាំង​ហ្វីលីពីន​ Roman Gonzalez ជា​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ Kyokoshin​ និង​ធ្លាប់​ប្រកួត​ក្នុង​ទ្រុង​នៅ​ហ្វីលីពីន​១៣​ឈ្នះ​ទាំង​អស់។ រូប​គេ​ត្រូវ​ប្រឈម​នឹង​អ្នកលេង​ល្បុក្កតោ​ខ្មែរ​ ចាន់ រតនា​ក្នុង​ព្រឹត្តិការណ៍​ ONE Championship: Age of Champions នា​ថ្ងៃ​សុក្រ ទី​១៣ ខែ មិនា​ ឆ្នាំ​២០១៥​ខាង​មុខ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ទូរទស្សន៍ MYTV។

sam ang dunចាន់ រតនា (ខៀវ) ប្រកួត​នឹង សំអាង ឌុន កាល​ពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៤

Sabay ៖ តើ​លោក​​អាច​ប្រាប់​​ពី​ប្រវត្តិ​ខ្លះៗ​​របស់​លោក​ពាក់​ព័ន្ធ​នឹង​អាជីព​ប្រដាល់​បាន​​ទេ​?​
Roman ៖ ខ្ញុំ​ជា​ម្ចាស់​ខ្សែក្រវាត់​ខ្មៅ​ Kyokoshin របស់​ជប៉ុន។ ខ្ញុំ​បាន​ហាត់​ការ៉ាតេ​តាំង​ពី​អាយុ​១៤​មក​ម្ល៉េះ ហើយ​​បាន​ក្លាយ​ជា​ជើង​ឯក​ថ្នាក់​ជាតិ​​ក្នុង​ប្រភេទ​កីឡា​នេះ។ បន្ទាប់​មក​ខ្ញុំ​បាន​ចាប់​ផ្ដើម​ហ្វឹក​ហាត់​MMA លើក​ដំបូង​​ក្នុង​ឆ្នាំ​២០០៩ តែ​ខ្ញុំ​ឈប់​សម្រាក​មួយ​រយៈ​ ហើយ​ក៏​បន្ត​ក្នុង​ឆ្នាំ​២០១៤។ ការ​ប្រកួត​ MMA ស្ម័គ្រ​ចិត្ត​កន្លង​មក​៨​ដង​ ខ្ញុំ​ឈ្នះ​ទាំង​អស់​គឺ​អត់​ដែល​ចាញ់​ទេ។

Sabay ៖ លោក​​អាច​បង្ហាញ​ពី​ទិដ្ឋភាព​កីឡា​គុន​ចម្រុះ​ (MMA)​ខ្លះ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​បាន​ទេ?
Roman ៖ ​បាទ​ ក្បាច់​គុន​ចម្រុះ​នៅ​ហ្វីលីពីន ពិត​ជា​ល្បី​ល្បាញ​ខ្លាំង។ ប្រជាជន​ ហ្វីលីពីន ​ស្រលាញ់​ MMA ​ហើយ​ចាត់​ទុក​​វា​ជា​កីឡា​ពិសេស​មួយ​ ពី​ព្រោះ​ជា​ក្បាច់​គុន​ដែល​អាច​ឲ្យ​យើង​​រួម​បញ្ចូល​ក្បាច់​គុន​គ្រប់​ប្រភេទ។ ជា​ពិសេស​ពេល​ព្រឹត្តិការណ៍​ ONE​ Championship ​ចូល​មក​រៀប​ចំ​​នៅ​ហ្វីលីពីន​ ធ្វើ​ឲ្យ​ប្រទេស​យើង​កាន់​តែ​ចាប់​អារម្មណ៍​ និង​គាំទ្រ​ខ្លាំង​ឡើង។

Sabay ៖ ខាង​មុខ​នេះ​លោក​គ្រោង​នឹង​ប្រកួត​ជា​មួយ​កីឡាករ​ខ្មែរ តើ​លោក​មាន​ដឹង​ក្បាច់​គុន​ខ្មែរ​​ ឬ​ក៏​​ MMA​នៅ​កម្ពុជា​ខ្លះ​ទេ​?
Roman ៖ ខ្ញុំ​​អត់​ដឹង​អី​ច្រើន​ពី​គុន​ខ្មែរ​ទេ ​វា​ជា​សិល្បៈ​នៃ​ការ​តស៊ូ​តាម​បែប​ប្រពៃណី​ក្នុង​ប្រទេស​កម្ពុជា​ ​​វា​ស្រដៀង​នឹង​Muaythai ​ដែរ​​ ហើយ​វា​​ជា​ប្រភេទ​កីឡា​ឈរ​វ៉ៃ​ មិន​ដូច ​MMA​ទេ។ ខ្ញុំ​ដឹង​ថា​ ប្រទេស​កម្ពុជា​មាន​​កីឡាករ​ប្រដាល់​ក្នុង​ទ្រុង​ច្រើន​ និង​ល្អ​ ៗ ព្រោះ​ពូក​គេ​ប្រឹងប្រែង​ហ្វឹកហាត់​ដែរ។

Sabay ៖ និយាយ​ពី​ដៃ​គូ​របស់​លោក​គឺ​កីឡាករ​ ចាន់ រតនា តើ​លោក​យល់​ឃើញ​យ៉ាង​ណា​ដែរ?
Roman ៖ ខ្ញុំ​បាន​កត់​សំគាល់​​ឃើញ​ថា​ ចាន់ រតនា ​​ជា​អ្នក​ប្រយុទ្ធ​ម្នាក់​ដែល​ទៀង​ទាត់​ ហើយ​មាន​ទម្រង់​ប្រកួត​ល្អ​កាល​​ប្រកួត​ ONE Championship កន្លង​មក។ គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ការ​ត្រៀម​ខ្លួន​ខ្ពស់​មួយ​ ហើយ​ខ្ញុំ​កំពុង​​ចង់​ជួប​គាត់​ខ្លាំង​មែន​ទែន​ ពិសេស​ខ្ញុំ​នឹង​តាំង​ចិត្ត​​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

Sabay ៖ តើ​លោក​មាន​សង្ឃឹម​ទេ​ក្នុង​ការ​តទល់​ជាមួយ​អ្នក​ប្រដាល់​កម្ពុជា​រូប​នេះ​?
Roman ៖ អ្វី​ក៏​អាច​កើត​ឡើង​បាន​ដែរ​ក្នុង​ការ​ប្រកួត​ MMA នោះ​ ដូច​នេះ​វា​ពិបាក​និយាយ​ណាស់។ ខ្ញុំ​មាន​យុទ្ធសាស្ត្រ​របស់​ខ្ញុំ​ តែ​លើក​​នេះ​អាច​ប្រែប្រួល​ ​ខ្ញុំ​ចង់​ឲ្យ​អ្នក​គាំទ្រ​​រង់ចាំ​តាម​ដាន​​ការ​ប្រកួត​ដោយ​ខ្លួន​ឯង​​ថា​នឹង​មាន​អ្វី​ខ្លះ​កើត​ឡើង៕

one championship

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​​​​​​​​​​​​​​​
​​

គួរដឹង! ចូលចិត្ត គេងយូរ នៅថ្ងៃចុងសប្តាហ៍ អាចធ្វើឲ្យអ្នក ឆាប់ស្លាប់បាន

ប្រភពមកពី៖​ khmerload.com
អង់គ្លេស៖ វាជារឿង ជាក់ស្តែងមួយ ដែលមនុស្សភាគច្រើន ចូលចិត្តថ្ងៃ ចុងសប្តាហ៍ ដែលជាពេលសម្រាក និងលំហែខួរក្បាល ពីការងារ ឬ ការសិក្សា ហើយម្យ៉ាងទៀត យើងក៏អាចគេង បានយូរផងដែរ។ តែអ្នកមានដឹង ទេថាទម្លាប់ គេងយូរនៅថ្ងៃ ចុងសប្តាហ៍នេះ បានបំផ្លាញសុខភាព របស់អ្នក ធ្ងន់ធ្ងរយ៉ាងណា?
យោងតាមប្រភព របាយការណ៍ របស់អ្នក ជំនាញផ្នែកសុខភាព នៃក្រុមប្រឹក្សាស្រាវជ្រាវ វេជ្ជសាស្ត្ររបស់ ចក្រភពអង់គ្លេស (MRC) បានឲ្យដឹងថា ភាពខុសគ្នា ចំពោះទម្លាប់ នៃការគេង រវាងថ្ងៃធ្វើការ និងថ្ងៃចុងសប្តាហ៍ បានធ្វើឲ្យមនុស្ស មានបញ្ហា សុខភាពយ៉ាងខ្លាំង ដូចជា កើតជំងឺ ទឹកនោមផ្អែម, ភាពធាត់ជ្រុល និងមានបញ្ហា បេះដូងជាដើម។ ទម្លាប់នៃការ គេងខុសពេល នេះមានន័យថា គឺជាសកម្មភាព មួយដែលអ្នក អ្នកចូលគេង ឬក៏ក្រោកពីគេងលឿន សម្រាប់ថ្ងៃធ្វើការ តែថ្ងៃឈប់សម្រាក វិញអ្នកចូលគេង ឬក៏ក្រោក ពីគេងយឺតយ៉ាវ ដែលបញ្ហា មួយនេះ បានធ្វើឲ្យសុខភាព ធ្លាក់ដុនដាប យ៉ាងធ្ងន់ធ្ងរ។
លោកសាស្ត្រាចារ្យ David Lomas អ្នកជំនាញនៃ MRC បាននិយាយថា៖ «ពិតណាស់ការ គេងសម្រាក បានច្រើននៅ ថ្ងៃចុងសប្តាហ៍ ជារឿងមួយដែល មនុស្សជាច្រើន ចូលចិត្តធ្វើ និងត្រូវការវា តែយ៉ាងណាមិញ សកម្មភាពមួយនេះ អាចកាត់បន្ថយ អាយុជីវិត របស់យើងបាន»។
គាត់បានបន្ត ទៀតថា៖ «ការគេងខុសពេល ឬក៏ក្រោក មិនទៀងពេល ជាប្រចាំនោះ បានធ្វើឲ្យ សមាសធាតុ DNA នៅក្នុងខ្លួន មនុស្សមាន ផលអាក្រក់ ព្រោះតែ ដំណើរការ ក្នុងការរំលាយ ជាតិស្ករ និង ខ្លាញ់ មិនមានពេលវេលា ច្បាស់លាស់ ខុសប្រក្រតី ជាហេតុនាំឲ្យ មានការប៉ះពាល់ យ៉ាងខ្លាំង ទៅដល់ ហ្សែនរបស់មនុស្ស។ លើសពីនេះទៀត វាក៏អាចធ្វើឲ្យ សម្ពាធឈាម របស់មនុស្ស ឡើងខ្ពស់ដែល អាចនាំឲ្យមាន ជំងឺលើសឈាម, បញ្ហាបេះដូង និង ជំងឺដាច់ សរសៃឈាម ក្នុងខួរក្បាល ផងដែរ»។
នេះគឺជាការ រកឃើញថ្មីមួយទៀត ក៏ដូចជាការដាស់តឿន ពីសំណាក់ ក្រុមអ្នកវិទ្យាសាស្ត្រ ពាក់ព័ន្ធទៅនឹង ទម្លាប់នៃការ គេងមិនទៀងពេល ឬក៏ការគេងយូរ នាថ្ងៃចុងសប្តាហ៍ ព្រោះថា បញ្ហាមួយនេះ អាចធ្វើឲ្យមនុស្ស កើតមានជំងឺ កាចសាហាវ ជាច្រើន៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបភាពៈ ការគេងយូរ នៅថ្ងៃចុងសប្តាហ៍ ធ្វើឲ្យអ្នក មានបញ្ហាសុខភាព យ៉ាងធ្ងន់ធ្ងរ
ប្រភព៖ ដេលីម៉េល
ដោយ៖ Xeno

ដឹងរថយន្ត Porsche 918 Spyder តម្លៃជិតមួយលាន លេចវត្តមាន នៅស្រុកខ្មែរ ឡូយប៉ុណ្ណាអត់?

ប្រភពមកពី៖ khmerload.com
ភ្នំពេញ៖ កាលពីប៉ុន្មាន ថ្ងៃមុននេះ ប្រិយមិត្តអ្នកលេង ហ្វេសប៊ុកជាច្រើន ហាក់ដូចជា ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលប្រទះឃើញ រថយន្ត Porsche 918 Spyder ដែលមាន តម្លៃជិត មួយលានដុល្លារអាមេរិក លេចវត្តមាននៅស្រុកខ្មែរ រហូតដល់ ទំព័រហ្វេសប៊ុក របស់បរទេស បានបង្ហោះផងដែរ។
រថយន្តនេះ ផលិតឡើងដោយក្រុមហ៊ុន Porsche របស់អាឡឺម៉ង់ ហើយវាមាន ពីរប្រភេទខុសៗគ្នា ដោយចែកជា ប្រភេទស្ព័រ Spyder និងប្រភេទប្រណាំង RSR ដែលជាសមិទ្ធិផល របស់អ្នកច្នៃម៉ូដរថយន្ត ជនជាតិអាឡឺម៉ង់ Michael Mauer។  ក្រុមហ៊ុន Porsche បានផលិតរថយន្ត ប្រភេទ 918 Spyder ម៉ូដែលឆ្នាំ ២០១៤ នេះ តែ ៩១៨ គ្រឿងប៉ុណ្ណោះ ក្នុងចន្លោះពីឆ្នាំ ២០១៣ - ២០១៤ ដែលធ្វើឲ្យរថយន្តនេះ ក្លាយទៅជាទំនិញ ដែលមានចំនួនកំណត់ (Limited Edition) មិនមែនចេះតែ ងាយទិញ បាននោះទេ។
រថយន្ត Porsche 918 Spyder ដែលលេចវត្តមាន នៅខ្មែរ គឺជាប្រភេទរថយន្ត Hybrid ប្រើប្រាស់ ទាំងម៉ាស៊ីន (នៅកណ្តាល) និងទាំងអាគុយ ទំហំ ៦.៨ គីឡូវ៉ាត់ម៉ោង។ ទំហំម៉ាស៊ីន ដែលមាន ៨ ម៉ាស៊ីន ចំណុះ ៤.៦ លីត្រ អាចបង្កើតបាន កម្លាំង ៦០៨ សេះ បូកផ្សំ ជាមួយកម្លាំងបន្ថែម ២៧៩ សេះ ពីម៉ូទ័រអេឡិចត្រូនិច ដែលបង្កប់ នៅក្រឡេខាងមុខ-ក្រោយ របស់រថយន្តមួយគ្រឿងនេះ ធ្វើឲ្យវា មានកម្លាំងសរុប ៨៨៧ សេះឯណោះ និង មានល្បឿន អតិបរិមា ៣៤០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។ អ្វីដែលជាចំណុចទាក់ទាញ របស់រថយន្តមួយគ្រឿងនេះ គឺវាអាចបង្កើនល្បឿន ពី ០ ទៅ ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង ដោយប្រើប្រាស់ ថេរវេលា ២.៦ វិនាទី ខណៈ ៧.២ វិនាទី ពី ០ ទៅ ២០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង និងចុងក្រោយ ១៩.៩ វិនាទី ប៉ុណ្ណោះ ពី ០ ទៅ ៣០០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។
ក្នុងនោះដែរ ជាមួយនឹងការ ចាក់ប្រេងឥន្ទនៈពេញ និង ថាមពលអាគុយពេញទៀតនោះ អ្នកបើកបរ នឹងអាចរីករាយ ជាមួយនឹង រថយន្តមួយគ្រឿងនេះ ក្នុងរយៈចម្ងាយ អតិបរមា បានរហូតដល់ទៅ ៦៨០ គីឡូម៉ែត្រ ដោយមិនចាំបាច់ ខ្វល់ខ្វាយពីបញ្ហា អ្វីទាំងអស់។
គួរបញ្ជាក់ផងដែរថា រថយន្ត 918 Spyder របស់ Porsche មួយគ្រឿងនេះ គឺមានតម្លៃ នៅលើទីផ្សារអន្តរជាតិ ប្រមាណជា ៨៤៥,០០០ ដុល្លារអាមេរិក ខណៈតម្លៃនៅខ្មែរ មិនទាន់ត្រូវបាន បង្ហើប ឲ្យដឹងនៅឡើយទេ។
ទោះជាយ៉ាងណា ក៏ដោយ នេះគ្រាន់តែជា ការស្រាវជ្រាវ ខ្លះៗពីសំណាក់ ក្រុមការងារខ្មែរឡូត តែប៉ុណ្ណោះ។ ប្រិយមិត្ត ក៏អាចចង្អុលបង្ហាញ នូវកំហុសឆ្គង សម្រាប់កែសម្រួលផងដែរ៕
រូបភាព Porsche 918 ប្រភេទស្ព័រ Spyder៖
រូបភាព Porsche 918 ប្រភេទប្រណាំង RSR៖
ប្រភព៖ Wikipedia | TopSpeed