Thursday, February 26, 2015

៧ ចំនុច ដែលជួយ ឲ្យអ្នក មើលទៅ ក្មេងជាងវ័យព

ប្រភពមកពី៖ khmerload.com
ជាការពិត នារីគ្រប់រូប សុទ្ធតែចង់ឲ្យ មានសម្រស់ក្មេងជាងវ័យ ទោះបីជាពួកគេ មានវ័យណា ក៏ដោយ។  ជាក់ស្ដែង នៅពេលឈានចូលវ័យ ចាស់ជាងមុន ស្បែករបស់អ្នកនឹងចាប់ផ្ដើម បាត់បង់នូវ សំនើម ដែលងាយនឹងឡើងអាចម៍រុយ ហើយស្ងួត និង ជ្រាវជ្រួញ ។ នៅទីនេះនឹងប្រាប់អ្នកពី គន្លឹះដ៏សំខាន់ខ្លះៗ សម្រាប់ឲ្យអ្នក ក្មេងជាងវ័យបាន ចំនុចសំខាន់នោះ គឺ ត្រូវថែរក្សាស្បែក របស់អ្នក ឲ្យមាន សុខភាពល្អ ។ 
១. បន្ថែម វីតាមីន C
វិធីមួយដ៏ល្អបំផុត អាចឲ្យអ្នករក្សាភាពក្មេងបាន គឺបន្ថែមនូវ វីតាមីនC ដែលសម្បូរទៅ ដោយសារជាតិ ខូលីជេន ធ្វើឲ្យស្បែករបស់អ្នកមើលទៅ ស្រស់ថ្លា និង ក្មេងវ័យ ។ លើសពីនេះ វីតាមីន C ល្អ សម្រាប់ស្បែករបស់អ្នកគ្រប់ផ្នែក ដូច្នេះវាពិតជាសំខាន់ណាស់ ដែលអ្នកគួរតែទទួលទាន អាហារសម្បូរវីតាមីន C ដួចជា ក្រូច គីវី ទំពាំងបាយជូរ ប៉េងបោះ និង ស្តូប៊ឺរី ជាដើម។
២. បង្កើនជាតិប្រូតេអ៊ីន
ដោយសារតែ ប្រូតេអ៊ីនដើរតូរ យ៉ាងសំខាន់ស្ទើរតែ គ្រប់ផ្នែកនៃស្បែក និង រូបរាងខាងក្រៅ ទើបជាហេតុផល ដែលអ្នកគួរជ្រើសរើសយកអាហារ ដែលមានជាតិ ប្រូតេអ៊ីន ដូចជា ត្រី ទ្រូងមាន់ សាច់ចំឡកគោ មកទទួលទាន ។ ចំពោះអាហារដែល មានជាតិធាត់តិច មាន ស៊ុត គ្រប់ធញ្ញជាតិ ហើយសណ្ដែកសៀង ដែលជាប្រភពនៃប្រូតេអ៊ីន ។
៣. ប្រេងអូលីវ
ប្រសិនបើអ្នក ចូលចិត្តទទួលទាន សាឡាដ អ្នកគួរតែជ្រើសរើសប្រើប្រាស់ប្រេង អូលីវចូលទៅក្នុងសាឡាដ ។ នៅពេលដែលអ្នកទទួលទាន បន្លែ និង ប្រេងអូលីវ នឹងរលាយទៅជា វីតាមីន C, E នៅក្នុងខ្លួន ហើយជូយឲ្យសារធាតុ antiovidants ដ៏ទៃប្រសើរឡើង ។ 
៤. កុំប្រើប្រាស់ម្សៅផាត់
ទោះបីជាម្សៅផាត់ មានគុណសម្បត្តិរបស់វា ក៏ដោយ ប៉ុន្តែនៅពេល ដែលអ្នក ប្រើប្រាស់ម្សៅផាត់យូរទៅ នឹងធ្វើឲ្យ ស្បែកមុខ របស់អ្នក ស្ងួតស្រអាប់ និង ឆាប់ចាស់ ។ យ៉ាងណាមិញបើអ្នក ចង់រក្សាស្បែកមុខរបស់ អ្នកឲ្យមើលទៅនៅក្មេង បានយូរ អ្នកគួរចៀសវាង ប្រើប្រាស់ម្សៅផាត់ ។
៥. Bronzer ( ជាប្រភេទ ម្សៅស្អិតសម្រាប់បិតបាំងស្នាម )
គ្រប់ស្នាមអុជខ្មៅ និង សា្នមខ្មៅពីកម្ដៅថ្ងៃ  ដែលកើតមានឡើង នៅលើស្បែក វាងាយក្នុង ការបិទបាំងជាមួយ  bronzer  ។ បន្ថែមពីនេះ Bronzer មិនត្រឹមតែ អាចប្ដូរពណ៌ស្បែកនោះទេ វាក៏ជួយឲ្យស្បែក របស់អ្នកមើលទៅស្រស់ស្អាតដែរ។ ជាពិសេសអ្នកអាចលាបវា នៅត្រង់បរិវេនច្រមុះ ចង្ការ និង ថ្កាស់ ។
៦. ថែរក្សាដៃរបស់អ្នក ជារៀងរាល់ថ្ងៃ
នៅពេលដែល ការថែរក្សាស្បែកមុខ គឺជាចំណុចដ៏សំខាន់ ត្រូវយកចិត្តទុកដាក់ជា ប្រចាំថ្ងៃនោះ អ្នកក៏មិនត្រូវភ្លេច ពីការ ថែរក្សាដៃ របស់អ្នក ឲ្យបានល្អ គ្រប់ពេលផងដែរ  ។ បើសិនជាអ្នកមិនចង់ ចំណាយច្រើន អ្នកអាចប្រើប្រាស់ ឡេលាបខ្លួន មកប្រើប្រាស់បាន មិនចាំបាច់តែ ឡេសម្រាប់លាបតែដៃ នោះទេ។
៧. ជ្រើសរើស ការតុបតែងមុខ ដែលត្រឹមត្រូវ
តើអ្នកមាន ដឹងទេថា ពណ៌ដែលអ្នក ប្រើប្រាស់តុបតែងមុខ អាចបង្ហាញនូវស្នាមអុចខ្មៅ និង ជ្រួញ ? ដើម្បីឲ្យមើលទៅក្មេងវ័យ អ្នកត្រូវជ្រើស ពណ៌ដែលសាកសម ជាមួយមាត់ ភ្នែក និង ចង្ការ  ដែលមានភាពធម្មជាតិ ហើយមិនត្រូវប្រើ ពណ៌ដែល ភ្លឺ និង ដុតខ្លាំងនោះទេ ។
តើអ្នកយល់យ៉ាងណាចំពោះចំនុចទាំងអស់នេះ ?

0 comments:

Post a Comment