Thursday, February 12, 2015

អាជីវកម្ម បើកតារាង បាល់ទាត់ កើនឡើងច្រើន ក្នុងរាជធានីភ្នំពេញ ខណៈ ចំនូលជិត ១ពាន់ដុល្លារ ក្នុងមួយថ្ងៃ

ប្រភពមកពី khmerload.com
គេសង្កេតឃើញថា សព្វថ្ងៃនេះ ទីលានបាល់ទាត់សំរាប់ជួល មានសឹងនៅគ្រប់ទីកន្លែង នៅក្នុងរាជធានី ភ្នំពេញ។ បើតាមការ ប៉ាន់ស្មានគឺមិន តិចជាង ៥០ ឬ ៦០ កន្លែងនោះទេ ចំណែកឯតំលៃវិញ គឺថ្លៃទៅតាម ទីតាំងរបស់ទីលានទាំងនោះ បើសិនជាទីតាំង ទីលានស្ថិតនៅកណ្តាលក្រុង គឺហាក់មានតំលៃថ្លៃ ជាងបន្តិច អាចខ្ទង់ ជាង ១០ ដុល្លារ នៅពេលថ្ងៃ និងជាង ២០ដុល្លារនៅពេលយប់ បើធៀបទៅនឹងទីតាំងទីលាន ដែលនៅតាម ជាយក្រុងដែលមានតំលៃក្រោម ១០ដុល្លារនៅពេលថ្ងៃ និង១៥ ឬ ២០ដុល្លារ នៅពេលយប់។ គំលាតតំលៃ ជួលរវាងពេលថ្ងៃ និង ពេលយប់ គឺដោយសារតែ ការបន្ថែមនូវតំលៃ ថ្លៃភ្លើងហ្វារ ដែលបញ្ចាំងលើទីលានប្រកួត ហើយមូលហេតុ មួយទៀត គឺការលេងបាល់ទាត់ ពេលយប់ងាយស្រួល លេងជាងពេលថ្ងៃ ដោយសារតែអាកាសធាតុត្រជាក់។

យ៉ាងណាមិញ ទាក់ទងទៅនឹងការបើក អាជីវកម្មជួលតារាងទាត់ បាល់នេះដែរក្រុមការងារខ្មែរឡូត បានធ្វើកិច្ចសម្ភាសន៍ សួរពីព័ត៌មានមួយចំនួន ជាមួយនឹងបងប្រុសម្នាក់ (មិនបានបញ្ចេញឈ្មោះ) ដែលជាអ្នកគ្រប់គ្រងទូទៅ នៅទីលានបាល់ទាត់មួយនៅរាជធានីភ្នំពេញ។ បងប្រុសរូបនេះ បាន បង្ហើបថា ដើមទុន ក្នុងការសាងសង់ ទីលានបាល់ទាត់ជួល របស់គាត់មិនក្រោម ខ្ទង់សែនដុល្លារនោះទេ ក៏ប៉ុន្តែក្នុងមួយថ្ងៃ គិតត្រឹមថ្ងៃធម្មតា អាចរក ចំនូល ពីការជួលតារាង លក់ទឹកសុទ្ធ និងសេវានានា ជាមធ្យមគឺ ៧០០ ទៅ ៨០០ ដុល្លារអាមេរិក តែសំរាប់ ថ្ងៃសៅរ៍ អាទិត្យ និង ថ្ងៃឈប់សំរាក គឺលើសពីនេះ ប៉ុន្តែ ក៏ត្រូវចំណាយលើ ថ្លៃ បង់ឲ្យថ្លៃជួលដី និង ទីតាំង បើកតារាងបាល់ មិនតិចជាង ១ម៉ឺន ដុល្លារទេ ក្នុងមួយខែ។ ចំពោះស្មៅសិប្បនិមិត្ត និង បច្ចេកទេសសាងសង់ គឺកាលណោះគាត់ជួល ក្រុមហ៊ុនមួយ របស់វៀតណាម តែពេលនេះក៏មាន ក្រុមហ៊ុនធ្វើតារាងរបស់ខ្មែរផងដែរ។ បុរសវ័យ ២៨ ឆ្នាំរូបនេះ បានប្រាប់បន្តទៀតថា ភាគច្រើន អ្នកមកលេងបាល់ទាត់ នៅកន្លែងគាត់ មានគ្រប់វ័យ មិនថាចាស់ ឬ ក្មេង តែសម្រាប់ ស្រទាប់យុវវ័យ ហាក់មាន សកម្មភាពខ្លាំងក្លាជាងគេ។

ដោយចង់ បង្ហាញពី តារាងបាល់ទាត់ មួយចំនួន ដែល ហាក់ដូចជា ទទួលបាន ការចាប់អារម្មណ៍ច្រើនជាងគេ ពីសំណាក់ស្រទាប់យុវវ័យ ដែលចូល ចិត្ត លេងកីឡាបាល់ទាត់ ជាប្រចាំ បើប្រៀបធៀបទៅនឹងតារាង បាល់ទាត់ដទៃ ដូច្នោះ ក្រុមការងារខ្មែរឡូត ក៏បានចុះទៅ ផ្តិតយក រូបភាព ផ្ទាល់ពី តារាងបាល់ទាត់ មួយចំនួន មក បង្ហាញដល់ ប្រិយមិត្ត ដូចខាងក្រោមនេះ ៖
- តារាងបាល់ទាត់ 3G  ( មានទីតាំងនៅ ជិត រដ្ឋសភាជាតិ  )
- តារាងបាល់ទាត់ KB  ( មានទីតាំងនៅ ជិត កោះពេជ្រ )
- តារាងបាល់ទាត់  Premium ( មានទីតាំងនៅ ម្តុំផ្សារទំនើប TK )
- តារាងបាល់ទាត់  Rama ( មានទីតាំងនៅ ក្បែរខុនដូ De Castle )
- តារាងបាល់ទាត់  Realsoccer ( មានទីតាំងនៅជិត Camko city )
- តារាងបាល់ទាត់  Rooy7 ( មានទីតាំងនៅផ្លូវត្រឡោកបែក )
- តារាងបាល់ទាត់  T_soccer ( មានទីតាំងនៅ ម្តុំអង់តែនទួលគោក )

0 comments:

Post a Comment