Friday, February 27, 2015

ចំណុចទាំង១០ ដែលមនុស្ស ជាច្រើន យល់ខុស ចំពោះថ្មទូរស័ព្ទ ស្មាតហ្វូន សព្វថ្ងៃនេះ!

ប្រភពមកពី៖ khmerload.com
បរទេស៖ ថ្មីៗនេះក្រុម អ្នកវិទ្យាសាស្ត្រ បានបញ្ចេញ របាយការណ៍ ដែល ឆ្លុះបញ្ចាំងពី ការយល់ខុស របស់មនុស្ស ជាច្រើនពាក់ព័ន្ធ ទៅនឹងថ្មទូរស័ព្ទ ស្មាតហ្វូន ដែលយើង កំពុងតែប្រើប្រាស់ រាល់ថ្ងៃនេះ។
ខាងក្រោមនេះ គឺជាចំណុច ទាំង១០យ៉ាង ដែលមនុស្ស ជាច្រើនជុំវិញ ពិភពលោក តែងតែគិត និងយល់ខុស ចំពោះថ្មទូរស័ព្ទ៖

រូបភាព នៃការប្រើប្រាស់ ទូរស័ព្ទស្មាតហ្វូន
១.យល់ថា ថ្មទូរស័ព្ទ មានអង្គចងចាំ
មិនមែនជា ការពិតឡើយ។ មនុស្សជាច្រើន យល់ថា ការសាកថ្មទូរស័ព្ទ ជាទៀងទាត់ គឺជារឿង ដ៏ត្រឹមត្រូវមួយ ឧទាហរណ៍ ពួកគេមិនដែល សាកថ្មនៅពេល ដែលវាមានថាមពល លើសពី ៥០%ឡើយ តែនេះមិនមែន ជាការពិតឡើយ អ្នកអាចសាកថ្ម នៅពេលដែល វាមានថាមពល ប៉ុណ្ណាក៏បាន ម្យ៉ាងវិញទៀត ការធ្វើបែបនេះ ក៏មិនបាន ធ្វើឲ្យប៉ះពាល់ ដល់ថ្មទូរស័ព្ទ ស្មាតហ្វូន របស់អ្នក នោះដែរ។
២.ឆ្នាំងសាក ដែលមិនមែន ជាផលិតផល ដើមអាចធ្វើ ឲ្យថ្មទូរស័ព្ទខូច
បើទោះជា ឆ្នាំងសាក ដែលខុសពី ផលិតផលដើម មិនមែនជា ជម្រើសល្អ បំផុតក៏ដោយ (ដែលពេលខ្លះ វាចំណាយពេល យូរក្នុងការ សាកថ្មឲ្យពេញ) តែវាមិនបាន បំផ្លាញថ្មទូរស័ព្ទ នោះទេ ដរាបណា ឆ្នាំងសាកនោះ នៅល្អនិង មាន ដំណើរការ ធម្មតា។
៣.សាកថ្មទូរស័ព្ទ ពេញមួយយប់ ឆាប់ធ្វើឲ្យខូចថ្ម
ខុសទាំងស្រុង។ ទូរស័ព្ទស្មាតហ្វូន សឹងតែទាំងអស់ ទៅហើយដែល អាចដឹងពី បរិមាណនៃ ថាមពលថ្ម របស់វា ហើយវាក៏នឹង ឈប់សាកថ្ម ដោយខ្លួនឯង នៅពេលណា ដែលវាសាកថ្មពេញ។ ដូច្នេះវាមិន មែនជាបញ្ហាឡើយ នៅពេលណា ដែលអ្នកសាក ទុកចោល នៅពេលយប់ ជាប្រចាំនោះ។
៤.មិនត្រូវប្រើ ទូរស័ព្ទពេល កំពុងសាកថ្ម
មនុស្សជាច្រើន បានយល់ថា ការប្រើទូរស័ព្ទ ពេលកំពុងសាកថ្ម វានឹងបង្ក ឲ្យមានផល ប៉ះពាល់អាក្រក់ មកដល់គុណភាព នៃថ្មទូរស័ព្ទ របស់ពួកគេ លុះត្រាតែ អ្នកប្រើឆ្នាំងសាក ដែលមានគុណភាព អន់ ទើបវាអាច បង្កជាបញ្ហាបាន។ ដូច្នេះប្រសិន បើអ្នកប្រើ ទូរស័ព្ទ ពេលដែល កំពុងសាកថ្ម ជាមួយនិងឆ្នាំងសាក ដែលជាផលិតផលដើម នោះច្បាស់ជា គ្មានបញ្ហា នោះទេ។
៥.បិទទូរស័ព្ទ អាចធ្វើឲ្យ ឆាប់ខូចថ្ម
ប្រសិនបើអ្នក បិទទូរស័ព្ទ ក្នុងរយៈពេល វែងអន្លាយនោះ ថ្មទូរស័ព្ទច្បាស់ ជាខូចហើយ នេះក៏ជារឿង ជាក់ស្តែងមួយ ផងដែរ ប៉ុន្តែបើអ្នក បិទទូរស័ព្ទ ក្នុងរយៈពេលខ្លី នោះវាមិនមាន ការខូចខាត ថ្មអ្វីឡើយ ហើយវាថែមទាំង ជួយធ្វើឲ្យ តួនាទីថ្ម និងទូរស័ព្ទ ដំណើរការ បានកាន់តែ ប្រសើរទៀតផង។
៦.សាកថ្មឲ្យពេញ មុននឹងប្រើប្រាស់ ជាលើកដំបូង
ចំពោះរឿងនេះ វាសឹងតែជា ការជឿដ៏សាមញ្ញ ទៅហើយសម្រាប់ មនុស្សទូទៅ តែតាមពិតទៅ ថ្មនៃ ទូរស័ព្ទស្មាតហ្វូន មានដំណើរការ ល្អបំផុតគឺ ស្ថិតនៅរវាង ពី៤០% ទៅដល់៨០% ដូច្នេះពេលដែល អ្នកទិញទូរស័ព្ទ ថ្មីហើយបើកមក ឃើញវាមាន កម្លាំងថាមពល មិនលើ ៤០ និងមិនក្រោម ៨០នោះ គឺជារឿង ល្អហើយអាច ប្រើបានភ្លាមៗ តែម្តង។ តែអ្នកត្រូវ ចាំថា ប្រសិនបើទូរស័ព្ទ ស្មាតហ្វូនដ៏ ថ្មីស្រឡាង របស់អ្នក បើកមកលើកដំបូង គឺក្រោម៤០% នោះបានន័យថា ថ្មទូរស័ព្ទនោះ អាចជាថ្ម ដែលចាស់ៗ និងគួរតែ យកទៅដូរវិញ។
៧.ដាក់ថ្មទូរស័ព្ទ នៅក្នុងទូរទឹកកក អាចធ្វើឲ្យ វាកាន់ថាមពល បានយូរ
នេះគឺជារឿង មួយដែលមិន ត្រឹមត្រូវ ហើយការធ្វើ បែបនេះមាន តែអាចឆាប់ ធ្វើឲ្យថ្មទូរស័ព្ទ របស់អ្នក ខូចនោះទេ។
៨.ប្រើប្រាស់អ៊ិនធើណេត ធ្វើឲ្យទូរស័ព្ទ ឆាប់អស់ថ្ម
មិនមែនជា ការពិតឡើយ តែការពិត អ្វីដែលឆាប់ ធ្វើឲ្យទូរស័ព្ទ អស់ថ្មនោះ គឺជាហ្គេម ព្រោះថាក្រាហ្វិក ក្នុងហ្គេមនីមួយៗ ត្រូវការថាមពល ខ្ពស់ដូច្នេះហើយ វានឹងឆាប់ ធ្វើឲ្យអស់ថ្ម។
៩.បិទ Wi-Fi, Bluetooth, និង GPS អាចធ្វើឲ្យ ថាមពលថ្ម នៅបានយូរ
តាមពិតទៅ សេវាទាំងនេះ ទាញយកថាមពលថ្ម នៅពេលដែល វាត្រូវបាន ប្រើប្រាស់ប៉ុណ្ណោះ ឧទាហរណ៍ បើទោះជាអ្នក បើក Bluetooth ចោលតែអ្នក មិនបានប្រើវា ដូច្នេះវាក៏ មិនបានទាញ ថាមពលពី ថ្មទូរស័ព្ទ របស់អ្នកនោះឡើយ។
១០.ការប្រើ Task managers អាចជួយធ្វើ ឲ្យថ្មទូរស័ព្ទ ប្រើបានយូរ
មិនមែនបែបនេះ នោះទេតាមពិតទៅ Task manager ដែលសម្រាប់ គ្រប់គ្រងនិង បិទឬក៏ បើកនូវ ដំណើរការ នៃកម្មវិធីផ្សេងៗ នោះគ្មានអ្វីដែល អាចជួយឲ្យ ថ្មទូរស័ព្ទអ្នក ប្រើបានយូរ នោះទេ តែវាគ្រាន់តែ ជួយប្រាប់អ្នក នូវកម្មវិធីណាខ្លះ ដែលអ្នកបាន បើកវាចោល និងមិនមែន កំពុងតែ ប្រើប្រាស់។
ទាំងនេះគឺជា ការយល់ខុស ទាំង១០យ៉ាង ដែលមនុស្សជាច្រើន យល់ខុសចំពោះ វិធីប្រើប្រាស់ ក៏ដូចជា កម្លាំងនៃ ថ្មទូរស័ព្ទស្មាតហ្វូន ដែលអ្នកកំពុង តែប្រើរាល់ថ្ងៃនេះ៕
តើប្រិយមិត្តយល់ យ៉ាងណាដែរ?

រូបភាពៈ ការបិទ ទូរស័ព្ទយូរម្តងៗ ក្នុងរយៈពេលខ្លី បានជួយឲ្យ ទូរស័ព្ទដំណើរការ កាន់តែប្រសើរ
ប្រភព៖ យ៉ាហ៊ូ!

0 comments:

Post a Comment